កីឡា
ការលះបង់ដើម្បីគុនខ្មែរ ជនបរទេស២រូបនេះទទួលបានសញ្ជាតិខ្មែរ
កីឡាករប្រដាល់ជនជាតិបរទេស២រូបបានទទួលសញ្ជាតិខ្មែរ ព្រោះតែសេចក្តីស្រឡាញ់ ការលះបង់ និងការផ្សព្វផ្សាយគុនខ្មែរទាំងក្នុង និងក្រៅប្រទេស។

កីឡាករ Derek Bidaut (ឈ្មោះខ្មែរ ចាន់ ឫទ្ឋិស័ក្តិ)
លោក Derek Bidaut ជាជនជាតិបារាំងបានមករស់នៅកម្ពុជាកាលពីឆ្នាំ២០០៩ បន្ទាប់ពីជាប់ចិត្តយ៉ាងខ្លាំងនឹងក្បាច់គុនបុរាណខ្មែរ ជាពិសេសគុនល្បុក្កតោ។ បច្ចុប្បន្នរូបគេជាគ្រូបង្វឹកក្បាច់គុនខ្មែរ និងល្បុក្កតោ ព្រមទាំងជាតារាសម្តែងក្បាច់គុនម្នាក់។

កាលជាកីឡាករ Derek Bidaut បានឡើងប្រកួតគុនខ្មែរជាច្រើន មុនពេលក្លាយជាគ្រូបង្ហាត់។ ជាមួយគ្នានេះ រូបគេបានចូលរួមសម្តែងក្បាច់គុនល្បុក្កតោក្នុងពិធីសំខាន់ធំៗជាច្រើនមានដូចជាពិធីបុណ្យអង្គរសង្ក្រាន្ត បុណ្យសមុទ្រ កីឡាជាតិ និងកម្មវិធីអន្តរជាតិជាច្រើនទៀត។

បន្ទាប់ពីតស៊ូក្នុងអាជីពក្បាច់គុនល្បុក្កតោ និងគុនខ្មែរអស់រយៈពេលជាង១០ឆ្នាំ កីឡាករបារាំង Derek Bidaut ត្រូវបានព្រះមហាក្សត្រផ្តល់សញ្ជាតិខ្មែរកាលពីឆ្នាំ២០២០។ រូបគេអាចនិយាយភាសាខ្មែរបានយ៉ាងល្អ និងអាចសរសេរបានថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ រូបគេក៏មានមិត្តស្រីជានារីខ្មែរ។
កីឡាករ Thiago Teixeira (ឈ្មោះខ្មែរ សែន ចន្ទរិទ្ធីគុន)
កីឡាករប្រដាល់ប្រេស៊ីល Thiago Teixeira ទទួលបានសញ្ជាតិខ្មែរកាលពីដើមខែមេសា ឆ្នាំ២០២៣នេះ បន្ទាប់បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់គុនខ្មែរ ព្រមទាំងទទួលបានក្តីស្រឡាញ់ខ្លាំងពីប្រជាជនកម្ពុជា។

Thiago ទទួលបានសេចក្តីស្រឡាញ់ពេញចិត្តពីពលរដ្ឋខ្មែរ និងឃើញពីការផ្សព្វផ្សាយគុនខ្មែរលើឆាកអន្តរជាតិ បន្ទាប់ពីរូបគេបានមកប្រកួតជាមួយ ធឿន ធារ៉ា ដើម្បីដណ្តើមខ្សែក្រវាត់ IPCC Kun Khmer Belt កាលពីខែកុម្ភៈ។
បន្ទាប់មក រូបគេបានមកហ្វឹកហាត់គុនខ្មែរនៅកម្ពុជា និងប្រកាសពីការប្រកួតតំណាងឲ្យគុនខ្មែរលើឆាកអន្តរជាតិ។ ជាពិសេសការប្រកួតឈ្នះខ្សែក្រវាត់ WMO នៅកម្មវិធី Apex Fight Series កាលពីយប់ថ្ងៃទី១ ខែមេសា និងបានគ្រងខ្សែក្រវាត់នេះជាមួយនឹងការលើកទង់ជាតិខ្មែរលើឆាកអន្តរជាតិ។

ត្រឹមតែ៦ថ្ងៃក្រោយ ស្ថាប័នប្រដាល់មួយថៃពិភពលោកបានប្រកាសដកខ្សែក្រវាត់ពី Thiago និងមិនផ្តល់តម្លៃខ្លួនថែមទៀត។ យ៉ាងណា ពេលនោះប្រជាជនកម្ពុជាអាណិតស្រឡាញ់រូបគេកាន់តែខ្លាំង មានដូចជាសម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភប្រាក់៨០លានរៀល និងសប្បុរសជនជាច្រើនទៀតបានជួយឧបត្ថម្ភ។

ចាប់ពីពេលនេះទៅ Thiago ប្តេជ្ញាចូលរួមបណ្តុះបណ្តាលគុនខ្មែរដល់ក្មេងជំនាន់ក្រោយ និងផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោក ស្របពេលរូបគេបានចុះកុងត្រាចូលក្លឹប«គុនខ្មែរវើលឆាមពាន»ជាផ្លូវការដែលមានលោក ស្រី ចាន់ថន ជាស្ថាបនិក៕
អត្ថបទ៖ វិរបុត្រ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ