កីឡា
ម៉ាឡេស៊ី បង្ហាញកីឡាករ៦រូបត្រៀមប្រកួតគុនខ្មែរនៅស៊ីហ្គេម
ប្រទេសម៉ាឡេស៊ីមានព័ត៌មានលេចឡើងពីការបញ្ចុះបញ្ចូលរបស់ថៃដើម្បីកុំឲ្យចូលរួមប្រកួតកីឡាគុនខ្មែរក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។ ទោះបែបណាក្តីប្រទេសអាស៊ានមួយនេះបានចុះឈ្មោះចូលរួមប្រកួតគុនខ្មែរដែរ។

បន្ទាប់ពីការចុះឈ្មោះអត្តពលិកសម្រាប់ស៊ីហ្គេមបានចប់ ឃើញថា ប្រទេសក្នុងតំបន់អាស៊ានចំនួន៧បានចុះឈ្មោះជាផ្លូវការដើម្បីចូលរួមប្រកួតកីឡាអត្តសញ្ញាណជាតិ«គុនខ្មែរ»ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ប្រទេសទាំង៧មាន៖
- កម្ពុជា
- ឡាវ
- ហ្វីលីពីន
- ម៉ាឡេស៊ី
- ឥណ្ឌូណេស៊ី
- មីយ៉ាន់ម៉ា
- វៀតណាម
ទន្ទឹមជាមួយគ្នានេះ ម៉ាឡេស៊ី ថែមទាំងបានបង្ហាញអត្តសញ្ញាណកីឡាកររបស់ខ្លួន៦រូបដែលត្រូវចូលរួមប្រកួតលើ៦វិញ្ញាសាក្នុងចំណោមវិញ្ញាសាគុនខ្មែរសរុប១៩ដែលកម្ពុជាបានដាក់ឲ្យប្រកួតក្នុងស៊ីហ្គេម។
កីឡាករម៉ាឡេស៊ីទាំង៦នាក់មាន
- ១. Tengku Muhamad Adam Fakbruzie
- ២. Muhamad Akashah
- ៣. Muhamad Haris Haiqal
- ៤. Athachai Saiprawat
- ៥. Khuntab Iskandar
- ៦. Jonathan Lim






អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?