Connect with us

កីឡា

U22 សិង្ហបុរី ដាក់​គោល​ដៅ​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ស៊ីហ្គេមនៅកម្ពុជា

បានផុស

នៅ

សហព័ន្ធ​កីឡា​បាល់ទាត់​សិង្ហបុរី​បាន​ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​បាល់ទាត់​ក្រោម​អាយុ​​២២​ឆ្នាំ​(U22)​ចំនួន​២៥​នាក់​ហើយ​ដើម្បី​ត្រៀម​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា។

លោក​ Philippe Aw គ្រូ​បង្វឹក​ក្រុម U22 សិង្ហបុរី ​បាន​កោះ​ហៅ​សមាជិកចំនួន​២៥​នាក់​​ដើម្បី​បោះ​ជំរំ​ហ្វឹក​ហាត់​ចាប់​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា​នេះ​ទៅ​ដើម្បី​ត្រៀម​ខ្លួនសម្រាប់​​ស៊ីហ្គេម​នៅ​កម្ពុជា។ កីឡាករ​ភាព​ច្រើន​​សុទ្ធ​តែ​ជ្រើស​រើស​ចេញ​ពី​ក្រុម​ក្នុង​ស្រុក។ សមាជិក​របស់​ Tampines Rovers គឺ Ryaan Sanizal និង Ong Yu En ​​នឹង​​ចូល​រួម​ចុង​សប្តាហ៍​នេះ​ ដោយសារ​ពួក​គេ​ជាប់​ជួយ​ក្លឹប​ក្នុង​លីគ​កំពូល​សិង្ហបុរី​បុរីសិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាង​ណា សិង្ហបុរី នឹង​​ត្រូវ​ជម្រុះ​៥​នាក់​ចេញ​ពោល​គឺ​នៅ​សល់​តែ​២០​នាក់​ចុង​ក្រោយ​ប៉ុណ្ណោះ​ដើម្បី​ធ្វើ​ដំណើរ​មក​កម្ពុជា​នៅ​ថ្ងៃ​សុក្រ ទី​២៨ ខែ​មេសា ឆ្នាំ​២០២៣។

គោល​ដៅ​របស់​សិង្ហបុរី​​ក្នុង​ស៊ីហ្គេម លើក​ទី​៣២​នេះ​គឺ​​ឆ្លង​ឲ្យ​ផុត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល និង​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​លើកដំបូង​ចាប់​តាំង​ពី​ឆ្នាំ​២០១៣​មក។ លទ្ធផល​ល្អ​បំផុត​របស់​សិង្ហបុរី​ក្នុង​ស៊ីហ្គេមគឺ​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​៣​ដងនៅ​ឆ្នាំ​១៩៨៣ ១៩៨៥ និង​១៩៨៩ ប៉ុន្តែ​ទទួល​បាន​ត្រឹម​មេដាយ​ប្រាក់​ទាំង​៣​ដង។ កាល​ពី​ឆ្នាំ​២០០៧ និង​២០១៣ សិង្ហបុរី​ទទួល​បាន​មេដាយ​សំរឹទ្ធ។

ក្រុម U22 សិង្ហបុរី ស្ថិត​នៅ​ពូល B ជា​មួយ វៀតណាម ថៃ ម៉ាឡេស៊ី និង​ឡាវ។

ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​របស់​សិង្ហបុរី

  • សិង្ហបុរី vs ថៃ ថ្ងៃ​ទី​៣០ មេសា នៅ​កីឡដ្ឋាន​ព្រីនស៍
  • សិង្ហបុរី vs វៀតណាម ថ្ងៃ​ទី​៣ ឧសភា នៅកីឡដ្ឋាន​ព្រីនស៍
  • សិង្ហបុរី vs ឡាវ ថ្ងៃ​ទី​៦ ឧសភា នៅកីឡដ្ឋាន​ព្រីនស៍
  • សិង្ហបុរី vs ម៉ាឡេស៊ី ថ្ងៃ​ទី​១១ ឧសភា នៅកីឡដ្ឋាន​ព្រីនស៍

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទីutes មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៥ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម