កីឡា
សហព័ន្ធកីឡាជនពិការអាស៊ានអរគុណកម្ពុជាដែលបានរៀបចំរត់ភ្លើងគប់នៅថៃ
ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងរត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានរៀបចំនៅប្រទេសថៃកាលពីថ្ងៃទី១៧ ខែមេសា ដែលមានមន្ត្រីជាន់ខ្ពស់ និងអត្តពលិកថៃចូលរួមយ៉ាងច្រើនកុះករ។

ពិធីរត់ភ្លើងគប់លើចម្ងាយផ្លូវជាង៣គីឡូម៉ែត្រកាលពីរសៀលថ្ងៃទី១៧ ខែមេសា ត្រូវបានរៀបចំនៅពហុកីឡដ្ឋានជាតិថៃ Rajamangala ដែលមានអ្នកចូលរួមប្រមាណ៤០០នាក់ ក្នុងនោះភាគច្រើនជាអត្តពលិកជម្រើសជាតិថៃ និងមន្ត្រីជាន់ខ្ពស់ផ្នែកកីឡារបស់ថៃទាំងកីឡាអូឡាំពិក និងកីឡាជនពិការ។

លោកស្រី Wandee Tosuwan អគ្គលេខាធិការសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ (APSF) បានអរគុណដល់កម្ពុជាដែលបានរៀបចំពិធីដង្ហែភ្លើងគប់នៅប្រទេសថៃ។ លោកស្រីមានប្រសាសន៍ថា ៖«សូមអរគុណជាពិសេសដល់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម(CAMSOC) និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម (CAMAPGOC) របស់កម្ពុជាសម្រាប់ការរៀបចំពិធីរត់ភ្លើងគប់នៅប្រទេសថៃ។ សូមអរគុណដល់អត្តពលិកជម្រើសជាតិថៃទាំងអស់ដែលបានចូលរួមរត់ភ្លើងគប់ថ្ងៃនេះ។ សូមអរគុណដល់លោក យី វាសនា អគ្គលេខាធិការរង CAMAPGOC ដែលបានជួយសម្រួលដល់យើងខ្ញុំសម្រាប់ការរៀបចំរត់ភ្លើងគប់ថ្ងៃនេះ»។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ Vitch Davahasdin អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកថៃ បាននិយាយថា ពិធីដង្ហែព្រះអគ្គិជ័យកីឡានៅប្រទេសថៃគឺមិនត្រឹមតែជាកិច្ចសហប្រតិបត្តិការទៅវិញទៅមកក្នុងការចូលរួម និងការគាំទ្រប្រទេសកម្ពុជាជាម្ចាស់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញឱ្យឃើញពីការត្រៀមខ្លួនរបស់ប្រទេសថៃ ក្នុងការបញ្ជូនអត្តពលិកចូលរួមប្រកួត ក៏ដូចជាផ្សព្វផ្សាយ និងជំរុញឱ្យប្រជាជនថៃបានដឹង និងចូលរួមតាមដាន ព្រមទាំងផ្ញើការលើកទឹកចិត្តដល់ក្រុមអត្តពលិកថៃ។ កីឡាបង្កើតនូវសុខភាពល្អជូនប្រជាជន និងជួយឱ្យមានការត្រៀមខ្លួននៅក្នុងការប្រកួតផងដែរ។

ក្នុងពិធីនេះ ដឹកនាំដោយលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសតំណាង CAMSOC, លោកបណ្ឌិត Gongsak Yodmani អភិបាលនៃអាជ្ញាធរកីឡាថៃ, លោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ, លោក Dato’ Seri Chaiyapak Sriwat អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ និងជាប្រធានប្រតិបត្តិសហព័ន្ធកីឡអាស៊ីអាគ្នេយ៍, លោកឧត្តមសេនីយ៍ទោ Osoth Bhavilia ប្រធានសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍, លោកឧត្តមសេនីយ៍ Vitch Davahasdin អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកថៃ, វីរសេនីយ៍ Naiyanobh Bhirombhakdi ប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកថៃ និងភ្ញៀវកិត្តិយស អត្តពលិកថៃ ប្រមាណជិត៤០០នាក់៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?