Connect with us

កីឡា

ដូច​កម្ពុជា​ដែរ ក្រុម U22 មីយ៉ាន់ម៉ា ទៅ​ហាត់​នៅ​ថៃ​ត្រៀម​ស៊ីហ្គេម

បានផុស

នៅ

នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ខាង​មុខ​នេះ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា​អាយុ​ក្រោម​២២​ឆ្នាំ(U22) នឹង​​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ដើម្បី​ហ្វឹក​ហាត់​​ចុង​ក្រោយ​សម្រាប់​ការ​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សហព័ន្ធ​កីឡា​បាល់ទាត់​មីយ៉ាន់ម៉ា​ថា កីឡាករ​​​ចំនួន​២៦​នាក់​ត្រូវ​បាន​ជ្រើស​រើស​ចេញ​ពី​ក្លឹប​នៅ​ក្នុង​លីគ​របស់​មីយ៉ាន់ម៉ា ដូច​ជា Yangon United, Shan United និង​ Ayeyawady United ហើយ​ពួក​គាត់​​ត្រូវ​បាន​ដឹក​នាំ​ដោយ​គ្រូ​បង្វឹក​ញ្ជាតិ​អាល្លឺម៉ង់​លោក Michael Feichtenbeiner។

នៅ​ក្នុង​ការ​ហ្វឹក​ហាត់​នៅ​ថៃ​ ក្រុម U22 មីយ៉ាន់ម៉ា ក៏​មាន​ការ​ប្រកួត​មិត្តភាព​កម្តៅ​សាច់​ដុំ​ជា​មួយ​ក្លឹប​របស់​ថៃ​ផង​ដែរ។ នេះ​ជា​ការ​ហ្វឹក​ហាត់​​ចុង​ក្រោយ​នៃ​ការ​ត្រៀម​ខ្លួន និង​​ជ្រើស​រើស​យក​២០​នាក់​មុន​ពេល​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា។

ដូច​កម្ពុជា ក្រុម​បាល់ទាត់​កម្ពុជា U22 បាន​ទៅ​ហ្វឹក​ហាត់​នៅ​ប្រទេស​ថៃ​ជា​លើក​ទី​២ បន្ទាប់​ពី​ទៅ​លើក​ទី​១​កាល​ពី​ចន្លោះ​ខែ​កុម្ភៈ និង​មីនា។

ក្រុម U22 មីយ៉ាន់ម៉ា ​ស្ថិតតត​នៅ​ក្នុង​ពូល A ជា​មួយ​ម្ចាស់​ផ្ទះ​កម្ពុជា ឥណ្ឌូណេស៊ី ហ្វីលីពីន និង​ទីម័រ​ខាង​កើត។

កម្មវិធី​ប្រកួត​របស់​មីយ៉ាន់ម៉ា

  • មីយ៉ាន់ម៉ា vs ទីម័រ​ខាង​កើត ថ្ងៃ​ទី​២ ឧសភា នៅ​ស្តាត​អូឡាំពិក
  • មីយ៉ាន់ម៉ា vs ឥណ្ឌូណេស៊ី ថ្ងៃ​ទី​៤ ឧសភា នៅ​ស្តាត​អូឡាំពិក
  • មីយ៉ាន់ម៉ា vs កម្ពុជា ថ្ងៃ​ទី​៧ ឧសភា នៅ​ស្តាត​អូឡាំពិក
  • មីយ៉ាន់ម៉ា vs ហ្វីលីពីន ថ្ងៃ​ទី​១០ ឧសភា នៅ​ស្តាត​អូឡាំពិក

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

Sokha Hotels

ព័ត៌មានពេញនិយម