Connect with us

កីឡា

លើក​ទម្ងន់មីយ៉ាន់ម៉ា​ចាត់​ទុក​ថៃ វៀតណាម និង​ហ្វីលីពីន ជាឧបសគ្គ​ធំ​​ស៊ីហ្គេមនៅកម្ពុជា

បានផុស

នៅ

សហព័ន្ធ​កីឡា​លើក​ទម្ងន់​មីយ៉ាន់ម៉ា​បាន​ចាត់​ទុក​ថៃ វៀតណាម និង​ហ្វីលីពីន ជា​ឧបសគ្គ​ធំ​បំផុត​​ក្នុង​​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅប្រទេស​កម្ពុជា។

កីឡា​លើក​ទម្ងន់​មីយ៉ាន់ម៉ា គ្រោង​បញ្ជូន​អត្តពលិក​​៦​រូប​ចូល​រួម​ប្រកួត​​ស៊ីហ្គេម​នៅ​កម្ពុជា​គឺ​កីឡាករ​២​រូប លើ​ទម្ងន់​៧៣គ.ក និង​ទម្ងន់​៨៩គ.ក ហើយ​កីឡាការិនី​៤​រូប​​លើ​​​ទម្ងន់៤៥គ.ក, ៤៩​គ.ក, ៥៩គ.ក និង៧១គ.ក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក U Thi Han អគ្គលេខាធិការ​សហព័ន្ធ​កីឡា​លើក​ទម្ងន់​មីយ៉ាន់ម៉ា​បាន​និយាយ​ថា ៖«លើក​ទម្ងន់​ជា​កីឡា​មួយ​ដែល​ប្រកួត​រក​កំណត់​ត្រា និង​ខុស​ពី​កីឡា​ផ្សេង​ៗ។ ទោះ​ជា​យ៉ាង​ណា ស៊ីហ្គេម នៅ​កម្ពុជា យើង​ត្រូវ​តែ​ព្យាយាម​ប្រកួត​ឲ្យ​បាន​គ្រប់​វិញ្ញាសា។ អត្តពលិក​លើក​ទម្ងន់​របស់​ប្រទេស​ថៃ វៀតណាម និង​ហ្វីលីពីន ជា​ឧបសគ្គ​ធំ ពី​ព្រោះ​ពួក​គេ​ធ្លាប់​ឈ្នះ​មេដាយ​មាស​​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ដូច្នេះ​យើង​​ត្រូវ​តែ​ព្យាយាម​ឲ្យ​ខ្លាំង​បំផុត ធ្វើ​យ៉ាង​ណា​ឲ្យ​ទទួល​បាន​មេដាយ»។

ក្រុម​អត្តពលិក​លើក​ទម្ងន់​មីយ៉ាន់ម៉ា​បាន​ចាប់​ហ្វឹក​ហាត់​តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០២២ នៅ​ទី​លាន Nay Pyi Taw Gold Camp ចាប់​ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃសៅរ៍។

រាល់​ការ​ចូល​រួម​ប្រកួត​ស៊ីហ្គេម កីឡា​លើក​ទម្ងន់​មីយ៉ាន់ម៉ា​តែង​តែ​ទទួល​បាន​មេដាយ​រហូត។ លើក​លែង​តែស៊ីហ្គេម ឆ្នាំ​១៩៩៩ នៅ​ប្រទេស​ព្រុយណេ និង​ស៊ីហ្គេម ឆ្នាំ​២០១៥  នៅ​ប្រទេស​សិង្ហបុរី ​ដែល​​កីឡា​លើក​ទម្ងន់​មិន​ត្រូវ​បាន​ដាក់​បញ្ចូល​​ឲ្យ​ប្រកួត៕

ប្រែ​សម្រួល៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទីutes មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៥ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម