កីឡា
អនុប្រធានគណៈកម្មាធិការអូឡាំពិកថៃ សរសើរទីលានកីឡាកម្ពុជា ប្រសើរជាងថៃ
អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ និងជាប្រធានប្រតិបត្តិសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ លោក Dato Seri Chaiyapak Siriwat បានសរសើរទីលានប្រកួតកីឡារបស់កម្ពុជា មានភាពប្រសើរជាងប្រទេសថៃ។

ក្នុងកិច្ចសម្ភាសន៍ក្រោយបញ្ចប់ពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុងបាងកក កាលពីល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញ លោក Siriwat បានសម្ដែងក្ដីរីករាយ ដែលមានការរៀបចំពិធីរត់ភ្លើងគប់ឆ្លងពីប្រទេសមួយទៅប្រទេសមួយបែប។ នេះជាការជម្រុញទឹកចិត្តប្រជាជនឱ្យចាប់អារម្មណ៍លើព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា កាន់តែខ្លាំង។
លោកបានលើកឡើងថា ៖«យើងមានប្រតិភូប្រមាណ ១៨៥០នាក់ ដែលជាចំនួនដ៏ច្រើន ប៉ុន្តែជាមួយឪពុកម្ដាយរបស់ពួកគេទៀតអាចនិយាយបានថាមានដល់ទៅជាង ៣០០០នាក់ ដែលនឹងទៅលេងកម្ពុជា។ យើងក៏បានប្រាប់ពួកគេថា ទីនោះដំណើរការដល់ណាហើយ មានភាពទំនើបកម្មបែបណាហើយ។ ឥឡូវនេះ មានទីតាំងប្រកួតប្រសើរជាងប្រទេសថៃ។ ជាពិសេសគឺទីលានកីឡាលើទឹក (ទីលានកីឡាលើទឹកនៃពហុកីឡដ្ឋានជាតិមរតកតេជោ) ដូច្នេះឥឡូវនេះ យើងកំពុងព្យាយាមតាមពីក្រោយ។ កម្ពុជាមានទាំងទីលានកីឡាហុកគី។ នេះគឺជាការចាប់ផ្ដើមដ៏ល្អសម្រាប់កម្ពុជា»។

លោក Dato’ Seri Chaiyapak Siriwat បន្តថា ៖«ខ្ញុំគិតថា ប្រជាជនថៃក៏រំភើបសម្រាប់ស៊ីហ្គេមនៅកម្ពុជា ពីព្រោះវាជាលើកដំបូង ហើយនៅជិតយើង។ ពិតជាកៀកនឹងប្រទេសថៃ ហើយកម្ពុជាមិនដែលរៀបចំព្រឹត្តិការណ៍នេះពីមុនមកទេ អ៊ីចឹងរយៈពេល ៦៤ឆ្នាំដែលអ្នកបានរង់ចាំវាពិតជាយូរ។ ខ្ញុំអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាខ្លាំងមែនទែន។ អរគុណឯកឧត្តមដែលមានវត្តមាននៅទីនេះ (វត្តមានឯកឧត្ត ហោ សារុន)។ យើងដឹងថា យើងនឹងរៀបចំពិធីរត់ភ្លើងគប់មុនមីយ៉ាន់ម៉ា និងឡាវ ដូច្នេះពិធីនេះមានអត្ថន័យខ្លាំងណាស់សម្រាប់យើង។ អ៊ីចឹងហើយប្រសិនបើអ្នកចង់ជម្រុញអារម្មណ៍អ្នកទស្សនាដើម្បីទៅចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា»។

គួររម្លឹកថា ថៃ បានដាក់គោលដៅដើម្បីប្រជែងយកមេដាយមាស ១៦៤គ្រឿងពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ដែលនឹងចូលមកដល់នាប៉ុន្មានសប្ដាហ៍ខាងមុខនេះ៕

អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?