កីឡា
កម្ពុជាធ្វើរឿងដ៏អស្ចារ្យ៣យ៉ាងក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម
ប្រទេសកម្ពុជាបានកំពុងធ្វើរឿងដ៏អស្ចារ្យ៣យ៉ាងនៅពេលទទួលរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលនឹងចាប់ផ្តើមបើកជាផ្លូវការនាថ្ងៃទី៥ ខែឧសភា ខាងមុខនេះនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ទី១. អ្នកគាំទ្រជាតិ និងអន្តរជាតិចូលទស្សនាដោយឥតគិតថ្លៃ
តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានចែងថា ការចូលទស្សនាពិធីបើក និងការចូលទស្សនាពិធីបិទនៃកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ា ព្រមទាំងចូលទស្សនាការប្រកួតគ្រប់ប្រភេទកីឡាទាំងអស់ក្នុងកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺត្រូវបានអនុញ្ញាតឲ្យចូលទស្សនាដោយឥតគិតថ្លៃ ដោយមិនមានការលក់សំបុត្រទាំងអ្នកគាំទ្រជាតិ-អន្តរជាតិ។

ចំណុចនេះ កម្រមានប្រទេសម្ចាស់ផ្ទះណាដែលរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមមិនយកប្រាក់ពីអ្នកចូលទស្សនាណាស់ ទាំងប្រជាពលរដ្ឋរបស់ខ្លួន និងជនបរទេស។ យ៉ាងណា ប្រទេសព្រុយណេធ្លាប់មិនយកតម្លៃសំបុត្រពីអ្នកចូលទស្សនាផ្ទាល់។
ទី២. មិនយកតម្លៃសិទ្ធិការផ្សព្វផ្សាយ ការផ្សាយផ្ទាល់ និងការផ្សាយបន្តផ្ទាល់
តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ គឺមិនយកតម្លៃនៃការផ្តល់សិទ្ធិផ្សព្វផ្សាយព័ត៌មានកីឡាទាំងក្នុង និងក្រៅប្រទេសឡើយ។ ដូច្នេះទាំងអ្នកសារព័ត៌មាន ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក និងក្រៅប្រទេសទទួលបានសិទ្ធិការផ្សាយផ្ទាល់ និងផ្សាយបន្តផ្ទាល់ដោយមិនចាំបាច់ចំណាយអ្វីទាំងអស់។

កន្លងមក ប្រទេសម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាមិនធ្លាប់មានប្រវត្តិផ្តល់សិទ្ធិការផ្សាយផ្ទាល់ និងផ្សាយបន្តផ្ទាល់ដោយគិតថ្លៃនោះទេ។ នេះអាចចាត់ទុកថា កម្ពុជាជាប្រទេសដំបូងគេក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមដែលមិនយកតម្លៃលើសិទ្ធិផ្សព្វផ្សាយ។
ទី៣. មិនយកតម្លៃលើការស្នាក់នៅ ម្ហូបអាហារ និងការធ្វើដំណើរ
រឿងកាន់តែអស្ចារ្យទៀតនោះគឺកម្ពុជាមិនយកតម្លៃលើការស្នាក់នៅ ម្ហូបអាហារ និងការធ្វើដំណើរក្នុងប្រទេសពីអត្តពលិក និងប្រតិភូកីឡាអន្តរជាតិដែលចូលរួមប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឡើយ ដែលតាមគោលការណ៍១នាក់ត្រូវបង់ថ្លៃ៥០ដុល្លារ ក្នុង១ថ្ងៃគិតចាប់ពីចូលដល់ប្រទេសកម្ពុជារហូតវិលត្រឡប់ទៅប្រទេសកំណើតវិញ។

សេចក្តីសម្រេចនេះធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍រួម និងបច្ចុប្បន្នភាពការងារឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម កាលពីព្រឹកថ្ងៃទី១៨ ខែមេសា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ចាំបានថា ក្នុងពិធីជួបជុំមហាគ្រួសារកីឡាកម្ពុជាកាលពីល្ងាច ថ្ងៃទី៣ ខែមេសា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ ៖«យើងមិនមែនត្រូវការប្រាក់កាក់ដែលចេញមកពីការប្រមូលនៃការលក់សំបុត្រ ឬការលក់សិទ្ធិផ្សព្វផ្សាយណាមួយពីកម្ពុជានោះទេ។ តម្រូវការចាំបាច់របស់យើងនៅពេលនេះមិនមែនប្រាក់ដែលបានមកពីការលក់សំបុត្រ ឬលក់សិទ្ធិនៃការផ្សព្វផ្សាយទេ។ តម្រូវការរបស់យើងគឺចង់ឲ្យពិភពលោកស្គាល់កម្ពុជាតែម្តង»៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?