កីឡា
កីឡាការិនីប្រដាល់ថៃ ១០ រូប កំពុងលេចធ្លោលើសង្វៀនអន្តរជាតិ
ប្រដាល់ក្បាច់គុននាបច្ចុប្បន្ននេះកំពុងតែទទួលបានភាពល្បីល្បាញខ្លាំងនៅលើពិភពលោក ខណៈកីឡាការិនីប្រដាល់ក្បាច់គុន Muay Thai ប្រភេទនារីបានបង្ហាញឲ្យពិភពលោកឃើញថា ពួកគេពិតជាអាចប្រកួតលើសង្វៀនអន្តរជាតិដូចបុរសៗដែរ។
ជាក់ស្ដែងខាងក្រោមនេះ គឺជាបញ្ជីឈ្មោះកំពូលអ្នកប្រដាល់ក្បាច់គុនថៃស្រីៗទាំង១០រូបក្នុងប្រទេសថៃ ដែលកំពុងបង្ហាញវត្តមានលើសង្វៀនអន្តរជាតិកន្លងមក។
១ Anissa Meksen
Meksen ត្រូវបានគេចាត់ទុកថាជាអ្នកប្រដាល់ស្ត្រីល្អបំផុតក្នុងពិភពលោក។ នាងធ្លាប់ប្រកួត ១០៣ ឈ្នះ ៥ដង និងផ្ដួលគូប្រកួតឲ្យសន្លប់ ៣៣ ដង។ ក្នុងវ័យ ៣៤ ឆ្នាំ Meksen បានឈ្នះស្ទើរតែគ្រប់ពានទាំងអស់ដែលអ្នកប្រដាល់ Muay Thai អាចឈ្នះ ហើយបច្ចុប្បន្ននាងបានចុះកុងត្រាជាមួយ ONE Championship ។
២ Stamp Fairtex
នៅក្នុងអាជីពប្រដាល់ Stamp ប្រកួត៦៤ដង ឈ្នះ១៧ដង ចាញ់៥ដង។ នាងចាប់ផ្តើមរៀន Muay Thai នៅអាយុ ៥ ឆ្នាំ ហើយផ្តើមប្រកួតប្រជែងមួយឆ្នាំក្រោយមក។ នាងបានឈ្នះពានរង្វាន់ថ្នាក់តំបន់ និងក្នុងតំបន់កាលពីកុមារភាព ហើយនៅទីបំផុតបានផ្លាស់ទៅក្លិប Fairtex នៅអាយុ១៨ឆ្នាំ ដើម្បីពង្រឹងជំនាញបន្ថែមទៀត។ នាងបានចុះកុងត្រាជាមួយ ONE Championship ក្នុងឆ្នាំ ២០១៨ ហើយបានចូលលេងតាំងពីពេលនោះមក។ នាងបានឈ្នះខ្សែក្រវាត់ Atomweight Kickboxing World Title ក្នុងការបង្ហាញខ្លួនលើកដំបូង ហើយទទួលបានសមមូលនឹង Muay Thai ក្នុងការប្រកួតបន្ទាប់របស់នាង។
៣ Wondergirl Fairtex
មានឈ្មោះដើម Nat Jaroonsak នាងគឺជាតារារះម្នាក់ក្នុងកម្មវិធី ONE Championship ដោយបានហ្វឹកហាត់តាំងពីអាយុ៦ឆ្នាំជាមួយឪពុក ហើយទីបំផុតបានផ្លាស់ទៅក្លឹប Fairtex ដ៏ល្បីល្បាញលើពិភពលោក។ នាងមានការប្រកួតជាង៥០ដងក្រោមខ្សែក្រវាត់ និងបានឈ្នះខ្សែក្រវាត់ Muay Thai មួយចំនួន។ កម្លាំងបច្ចេកទេសដ៏ផ្ទុះមួយនៅក្នុងសង្វៀន Fairtex បានឈ្នះការប្រកួតចំនួនបីក្នុងចំណោមការប្រកួតចំនួនបួនរបស់នាងក្រោមបដារបស់ ONE Championship។ នាងក៏បានទទួលជ័យជម្នះក្នុងការប្រកួត MMA លើកដំបូងផងដែរ។
៤ Loma Lookboonmee
Loma គឺជាអ្នកប្រដាល់ស្រីដ៏ឆ្នើម ហើយជាអ្នកមានបទពិសោធន៍បំផុតជាមួយនឹងការប្រកួត Muay Thai ជាង ២០០ដងក្រោមខ្សែក្រវាត់របស់នាង។ ក្នុងរយៈពេលជាច្រើនឆ្នាំនាងឈ្នះមេដាយមាសមួយចំនួននៅក្នុងព្រឹត្តិការណ៍ IMFA World Championships ។ Loma បានប្តូរទៅក្បាច់គុនចម្រុះក្នុងឆ្នាំ ២០១៨ ដោយចុះហត្ថលេខាជាមួយ Ultimate Fighting Championship ក្នុងឆ្នាំ ២០១៩។ នាងបានឈ្នះការប្រកួតចំនួន ៤ដងក្នុងចំណោម ៦ ដង ហើយបច្ចុប្បន្នកំពុងជាប់ចំណាត់ថ្នាក់លេខ ១៨នៅក្នុងអាជីពរបស់នាង។
៥ Allycia Rodrigues
Allycia បានចាប់ផ្តើមហ្វឹកហាត់នៅ Muay Thai ក្នុងប្រទេសប្រេស៊ីល មុនពេលផ្លាស់ទៅថៃដើម្បីហ្វឹកហាត់ជាមួយក្លិប Phuket Fight ។ នាងបានឈ្នះខ្សែក្រវាត់ពណ៌ផ្កាឈូកអយុធ្យាឆ្នាំ ២០១៩ ដោយយកឈ្នះម្ចាស់ជើងឯក១២សម័យកាល Thananchanok Kaewsamrit ។ Allycia បានប្រកួតនៅ Glory បន្ទាប់ពីផ្លាស់ទៅថៃ ប៉ុន្តែនៅទីបំផុតនាងបានចុះកុងត្រាជាមួយ ONE Championship ។ នាងបានប្រឈមមុខនឹងអ្នកប្រដាល់ស្រីកំពូលម្នាក់ទៀតគឺ Stamp Fairtex ក្នុងការបង្ហាញខ្លួនលើកដំបូងដោយទទួលបានជ័យជម្នះ រហូតជាប់ឈ្មោះជាអ្នកប្រដាល់ស្រីដ៏ឆ្នើមម្នាក់ក្នុងចំណោមអ្នកប្រដាល់ Muay Thai ។
៦ Sawsing Sor Sopit
កើតនៅ Sing Buri ប្រទេសថៃ Sawsing គឺជាអ្នកប្រដាល់ស្រីម្នាក់ក្នុងចំណោមអ្នកប្រដាល់ស្រីដែលតុបតែងខ្លួនស្អាតៗលើសង្វៀន។ នាងចាប់ផ្តើមហ្វឹកហាត់យឺត បើធៀបនឹងអ្នកប្រដាល់ជាច្រើននៅអាយុ៩ឆ្នាំ ប៉ុន្តែនោះមិនបានបញ្ឈប់នាងពីការក្លាយជាអ្នកប្រយុទ្ធដ៏ល្អបំផុតនោះទេ។ Sawsing បានឈ្នះជើងឯកពិភពលោកលើកដំបូងក្នុងឆ្នាំ ២០១០ ហើយនាងឈ្នះពាន Muay Thai ព្រមទាំងថ្នាក់ជាតិផងដែរ។
៧ Janet Todd
ស្ត្រីរូបនេះបានរកឃើញ Muay Thai ក្នុងវ័យ ២០ ឆ្នាំ ប៉ុន្តែក៏មិនបានបញ្ឈប់នាងពីការឈ្នះមេដាយមាសនៅក្នុងព្រឹត្តិការណ៍ IFMA Pan American Championship នោះទេ។ ដោយសារសមត្ថភាពរបស់ Todd ទីបំផុតនាងចុះហត្ថលេខាជាមួយ ONE Championship ជាកន្លែងដែលនាងបានប្រកួតជាមួយ Stamp Fairtex សម្រាប់ខ្សែក្រវាត់ Muay Thai Atomweight របស់កម្មវិធីផ្សព្វផ្សាយ។
៨ Tiffany Van Soest
មិនដូចអ្នកប្រដាល់ស្រីផ្សេងទេ នាងបានចាប់ផ្ដើមជាមួយក្លិបការ៉ាតតេ Shorin-Ryu ជាកន្លែងដែលនាងទទួលបានខ្សែក្រវ៉ាត់ខ្មៅកម្រិតទីពីរ។ ក្រោយមកនាងប្តូរទៅហ្វឹកហាត់ Muay Thai នៅអាយុ ១៨ ឆ្នាំ ហើយបានឈ្នះជើងឯក និងជើងឯកពិភពលោកជាច្រើនយ៉ាងឆាប់រហ័សដូចជាខ្សែក្រវាត់ WBC Muay Thai Super Bantamweight និង Glory Women’s Super Bantamweight title។ នាងគឺជាអ្នកប្រដាល់ប្រកួតប្រដាល់គុនថៃ និងប្រដាល់សេរី។
៩ Iman Barlow
ជាមួយនឹងជ័យជម្នះជាង ៩៦ ដងក្នុងការប្រកួត ១០៦ដង មានមនុស្សតិចណាស់ដែលមិនយល់ស្របនឹង Barlow ដែលស្ថិតនៅក្នុងបញ្ជីរបស់នេះ។ ការហ្វឹកហាត់របស់ Barlow ចាប់ផ្ដើមតាំងពីអាយុ ៥ឆ្នាំ ក្រោមការណែនាំពីម្ដាយរបស់នាង ដែលជាអ្នកប្រដាល់ថៃ។ នាងធ្លាប់ឈ្នះខ្សែក្រវាត់ភាគច្រើនដែលអ្នកប្រដាល់ស្រ្ដីម្នាក់អាចឈ្នះ និងឈ្នះជើងឯក Muay Thai Addict League World ទំងន់៥៥ kg ក្នុងការប្រកួតចុងក្រោយរបស់នាង។
១០ Sylvie Von Duuglas-Ittu
Sylvie មានកិត្តិយសក្នុងការប្រដាល់ច្រើនជាងជនបរទេសដទៃទៀតនៅក្នុងប្រវត្តិសាស្ត្រប្រដាល់ Muay Thai នៅក្នុងប្រទេសថៃ ជាមួយនឹងការប្រកួតជាង ២៦៩ ដង។ នាងបានចាប់ផ្ដើមហ្វឹកហាត់ប្រដាល់ក្បាច់គុនថៃក្នុងឆ្នាំ ២០០៨ នៅអាយុ២០ឆ្នាំ រហូតជាប់ចិត្តដោយផ្លាស់ទៅប្រទេសថៃភ្លាមៗ។ បន្ទាប់ពីរកឃើញកីឡាមួយនេះ នាងក៏មានឈ្មោះចូលរួមប្រកួតតាំងពីពេលនោះមក ដោយមានការប្រកួតជាង៥ដងក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននាងកំពុងស្ថិតក្នុងការឈ្នះការប្រកួតចំនួន ១៥ ដង ដោយការទទួលជ័យជម្នះចំនួន ៨ លើក។ ក្រោយៗមក នាងបានចងក្រងជាឯកសារអំពីដំណើររបស់នាងតាំងពីដើមមក ហើយបានសរសេរអត្ថបទរាប់មិនអស់អំពី Muay Thai៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក ប្រាយុទ្ធ សម្ដែងក្ដីរីករាយចំពោះ “ប្រដាល់ Muay Thai” ដែលទទួលស្គាល់លើឆាកអន្តរជាតិដោយ អាមេរិក
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៩ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍២៤ ម៉ោង ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍