កីឡា
គ្រាប់ពេជ្រហ្វីលីពីន៦រូបសុទ្ធតែមេដាយអូឡាំពិក និងពិភពលោកមកស៊ីហ្គេមនៅកម្ពុជា
សម្រាប់ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ប្រទេសហ្វីលីពីនបានដាក់គោលរកឲ្យបានចំណាត់ថ្នាក់ល្អប្រសើរជាងកាលស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលពេលនោះទទួលបានចំណាត់ថ្នាក់លេខ៤ក្នុងតារាងមេដាយ។
ហ្វីលីពីនគ្រោងបញ្ជូនប្រតិភូកីឡាចំនួន៨៤០នាក់ដែលនឹងប្រកួតកីឡាទាំង៣៨ប្រភេទក្នុងកីឡាស៊ីហ្គេម នៅកម្ពុជា។

ប្រធានប្រតិភូកីឡាហ្វីលីពីន លោក Richard Bachmann រំពឹងខ្ពស់លើក្រុមកីឡារបស់លោកនឹងធ្វើបានល្អ និងទទួលបានចំណាត់ថ្នាក់ល្អជាងលើកមុន។ «ខ្ញុំគាំទ្រអត្តពលិកយើងពេញទំហឹង។ កាលស៊ីហ្គេម នៅវៀតណាម យើងបញ្ចប់ចំណាត់ថ្នាក់លេខ៤ អីចឹងយើងសង្ឃឹមថា ឆ្នាំនេះចំណាត់ថ្នាក់ល្អជាង»។
ហ្វីលីពីនមានអត្តពលិកឯកត្តជនពោរពេញដោយសក្តានុពលច្រើន មានដូចកីឡាប្រដាល់សកល កាយសម្ព័ន្ធ អត្តពលកម្ម និងលើកទម្ងន់ជាដើម។ ខាងក្រោមជាអត្តពលិកហ្វីលីពីន៦រូបសុទ្ធមានគុណភាពកម្រិតអូឡាំពិក និងពិភពលោក។
- កីឡាការិនីប្រដាល់សកល Nesthy Petecio ឈ្នះមេដាយប្រាក់អូឡាំពិក ឆ្នាំ២០២០, មេដាយមាសពិភពលោកឆ្នាំ២០១៩ និងមេដាយមាសស៊ីហ្គេម ឆ្នាំ២០១៩។
- កីឡាករកាយសម្ព័ន្ធ Carlos Yulo ឈ្នះមេដាយមាសពិភពលោក៣គ្រឿង (ឆ្នាំ២០១៩, ២០២១) មេដាយមាសទ្វីបអាស៊ី៣គ្រឿង (ឆ្នាំ២០២២) និងមេដាយមាសស៊ីហ្គេម៧គ្រឿង (ឆ្នាំ២០១៩, ២០២១)។
- កីឡាករប្រដាល់សកល Carlo Paalam ឈ្នះមេដាយប្រាក់អូឡាំពិកឆ្នាំ២០២០ មេដាយមាសទ្វីបអាស៊ីឆ្នាំ២០២២ និងមេដាយមាសស៊ីហ្គេម ឆ្នាំ២០១៩។
- កីឡាករអត្តពលកម្ម EJ Obiena ឈ្នះមេដាយមាសទ្វីបអាស៊ី ឆ្នាំ២០២២ មេដាយមាសស៊ីហ្គេម២គ្រឿង ឆ្នាំ២០២១ និង២០១៩។
- កីឡាការិនីលើកទម្ងន់ Vanessa Sarno ឈ្នះមេដាយមាសទ្វីបអាស៊ីឆ្នាំ២០២០ និងមេដាយមាសស៊ីហ្គេម ឆ្នាំ២០២១។
- កីឡាការិនីលើកទម្ងន់ Hidilyn Diaz ឈ្នះមេដាយមាសអូឡាំពិកឆ្នាំ២០២១ និងមេដាយមាសពិភពលោក៣គ្រឿង ឆ្នាំ២០២២។






អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេបំផុតនោះគឺ ក្រុមបាល់បោះហ្វីលីពីនទាំងបុរស និងនារីសុទ្ធតែជាស្តេចកីឡាបាល់បោះទៅហើយប្រចាំតំបន់អាស៊ាន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ inquirer

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?