Connect with us

កីឡា

ដេញ​ថ្លៃ​ចុះឡើង ម្ចាស់ក្លិប Man Utd អត់ចង់លក់ក្លិបវិញ

បានផុស

នៅ

ប្រភពមួយបានប្រាប់ ESPN ថា លោក Joel និងលោក Avram Glazer មានទំនុកចិត្តកាន់តែខ្លាំងឡើងក្នុងការធានានូវការវិនិយោគខាងក្រៅដែលនឹងអាចឱ្យពួកគេនៅតែបន្តធ្វើជាម្ចាស់ក្លិប Manchester United និងកាន់តែមានសក្តានុពលទ្វេដង លើតម្លៃក្លិបក្នុងរយៈពេលមួយទសវត្សរ៍ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រួសារត្រកូល Glazer ដែលបានកាន់កាប់ United តាំងពីឆ្នាំ២០០៥ បានប្រកាសកាលពីខែវិច្ឆិកាមុនថា ពួកគេកំពុងពិចារណា “ជម្រើសជាយុទ្ធសាស្រ្តទាំងអស់ រួមទាំងការវិនិយោគថ្មីទៅក្នុងក្លិប ការលក់ ឬប្រតិបត្តិការចំណែកណាមួយផ្សេងទៀត” ដើម្បីបង្កើតមូលនិធិសម្រាប់ការផ្លាស់ប្តូរក្រុម ទាំងកន្លែងហ្វឹកហាត់ និងកីឡដ្ឋាន Old Trafford ដែលត្រូវបានគេមើលរំលងថាជាកន្លែងដ៏មានសក្តានុពលសម្រាប់ការដេញថ្លៃរួមគ្នារវាងចក្រភពអង់គ្លេស និង​អៀរឡង់ ដើម្បីធ្វើជាម្ចាស់ផ្ទះ Euro 2028 ទោះបីវា​ជាទីលានក្លិបដ៏ធំបំផុតក្នុងចក្រភពអង់គ្លេសក៏ដោយ។

ពេលសេដ្ឋីកាតា Sheikh Jassim bin Hamad al Thani ​ដែលកំពុង​​ដេញថ្លៃដើម្បីទិញ Man United ប្រឈមមុខនឹងការប្រកួតប្រជែងពីសេដ្ឋីអង់គ្លេស លោក Jim Ratcliffe ជាបុរសមានបំផុតនៅចក្រភពអង់គ្លេស។ 

អ្នកគាំទ្ររបស់ United បានជំទាស់នឹងគ្រួសារត្រកូល Glazers ចាប់តាំងពីការកាន់កាប់អំណាចរបស់ពួកគេកាលពី១៨ឆ្នាំមុន បានបញ្ជាក់យ៉ាងច្បាស់តាមរយៈក្រុមអ្នកគាំទ្រថា ពួកគេចង់ឱ្យ Glazers លក់ភាគហ៊ុនទាំងអស់​នៅក្នុងក្លិប និងជម្រះផ្លូវសម្រាប់ម្ចាស់ថ្មី។ 

ប្រភពដែលដឹងពីស្ថានភាពបានបង្ហើបថា បងប្អូនប្រុស Joel និង Avram សហប្រធានរបស់ក្លិប Man United ពេញចិត្តនឹងការវិនិយោគថ្មីដែលនឹងអាចឱ្យពួកគេបន្តកាន់តំណែងនៅ Old Trafford ជាមួយនឹងបងប្អូនបង្កើត និងអ្នកដឹកនាំផ្សេងទៀត Kevin, Bryan និង Edward Glazer និង Darcie Glazer។ 

ESPN បានរាយការណ៍កាលពីខែកុម្ភៈថា អ្នកទិញដ៏មានសក្តានុពលសម្រាប់ United មានការសង្ស័យចំពោះបំណងប្រាថ្នារបស់ Glazers ក្នុងការលក់ទាំងស្រុង ហើយថា Joel និង Avram នៅតែមានបំណងចង់កាន់កាប់ក្លិបនេះ។

ទោះបីជាមានការដេញថ្លៃជាផ្លូវការពីសេដ្ឋីកាតា Sheikh Jassim និងសេដ្ឋីអង់គ្លេស Ratcliffe ក៏ដោយ ប្រភពបានប្រាប់ ESPN ថា លោក Joel និងលោក Avram Glazer ជឿជាក់ថា សក្តានុពលសម្រាប់ការវិនិយោគថ្មីក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខអាចធ្វើឱ្យ United មានតម្លៃយ៉ាងហោចណាស់ ១០ពាន់លានផោន (១២.៤ពាន់លានដុល្លារ)៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ espn.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៨ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា បញ្ជូនបុរសជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ាទៅឱ្យភាគីថៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

ចរាចរណ៍២៣ ម៉ោង មុន

ត្រឹម ៥ ថ្ងៃ ផ្លូវ ៦០ ម៉ែត្រ ឆក់យកជីវិតមនុស្ស ៤ នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ២ ករណី ផ្សេងគ្នា

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ណុប បាយ៉ារិទ្ធ រន្ធត់ចិត្តរហូតហូរទឹកភ្នែកចំពោះសោកនាដកម្មលើ ក្រុមគ្រួសារមួយ នៅផ្លូវ ៦០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម