កីឡា
ប្រធាន La Liga ប្រាប់ឲ្យ Barcelona ដោះស្រាយហិរញ្ញវត្ថុ បើចង់នាំ Messi ចូលវិញ
ប្រធានលីគអេស៉្បាញ La Liga លោក Javier Tebas នឹងស្វាគមន៍ការវិលត្រឡប់របស់ Lionel Messi មកកាន់ក្លិប Barcelona វិញ លុះត្រាក្លិបអ្នកមានបុណ្យត្រូវដោះស្រាយហិរញ្ញវត្ថុឲ្យរួចរាល់ជាមុនសិន។
Messi ត្រូវបានគេភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់អតីតក្លិបរបស់ខ្លួនវិញ បន្ទាប់ពីការចរចាលើកុងត្រាថ្មីជាមួយក្លិប Paris Saint-Germain ជាប់គាំង។ ក្លិបលីគអេស្ប៉ាញកំពុងចរចាជាមួយឪពុករបស់ Messi ខណៈមានទាំងអតីតកីឡាករ និងកីឡាករបច្ចុប្បន្ន មួយចំនួនមានឆន្ទៈឲ្យនាំយកកីឡាករអាហ្សង់ទីនវិលត្រឡប់ចូលទឹកដីអេស្ប៉ាញវិញដែរ។

លោក Tebas គឺជាភាគីចុងក្រោយដែលស្នើថា បុរសអាហ្សង់ទីនគួរតែពាក់អាវ Barca ម្តងទៀត។ ទោះបីជាយ៉ាងណាក៏ដោយ Barcelona ត្រូវជម្រះឧបសគ្គផ្នែកហិរញ្ញវត្ថុជាច្រើនដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយនេះ។
ថ្លែងនៅសន្និបាតលីគអេស៉្បាញ La Liga លោក Tebas បានគូសបញ្ជាក់ពីលក្ខន្តិកៈសម្រាប់ការវិលត្រឡប់របស់ Messi ថា ៖«Barca ត្រូវតែចាត់វិធានការហិរញ្ញវត្ថុជាច្រើនឲ្យរួចរាល់ដើម្បីធ្វើការចុះឈ្មោះ Messi។ ពួកគេត្រូវការការខិតខំប្រឹងប្រែងច្រើនដើម្បីធ្វើឱ្យរឿងនេះកើតឡើង។ ថ្ងៃនេះខ្ញុំមិនបានឃើញការចុះហត្ថលេខារបស់គាត់ទេ ប៉ុន្តែសល់ពេលច្រើនទៀតដែល Barca អាចធ្វើការដើម្បីផ្ទេរយក Leo មកវិញ។ យើងនៅតែរង់ចាំផែនការលទ្ធភាពពី Barcelona។ ពួកគេត្រូវការការខិតខំប្រឹងប្រែងដ៏ធំមួយដើម្បីធ្វើឱ្យវាកើតឡើង»។
Bacelona ជួបបញ្ហាផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរពីគ្រោះមហន្តរាយសេដ្ឋកិច្ចកាលពីរដូវក្តៅមុន។ ពួកគេប្រឈមមុខនឹងបញ្ហាផ្ទៃក្នុងមួយចំនួន មុនពេលពួកគេអាចចូលទៅក្នុងទីផ្សារដោះដូរកីឡាករផងដែរ ជាពិសេសការចុះបញ្ជីការបន្តកិច្ចសន្យា។

ខណៈ Messi ប្រាកដជានៅលើទំព័រមុខនៃសារព័ត៌មាន Barcelona ក៏នៅសល់ការប្រកួត La Liga ដើម្បីបញ្ចប់។ Barca មាន ១១ពិន្ទុដាច់ឈរលើកំពូលតារាង La Liga ដោយនៅសល់៩ប្រកួតទៀតនឹងបញ្ចប់ ហើយត្រូវលេងជាមួយក្រុមលេខ៣ Atletico Madrid នៅថ្ងៃអាទិត្យនេះផងដែរ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ goal.com

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?