Connect with us

កីឡា

ការ​ប្រកួត​ជើងឯក​ជាតិ មិនសូវមាន​អ្នក​ប្រដាល់​សកល​ដាក់​ពាក្យ​ចូលរួម​

បានផុស

នៅ

​ការប្រកួត​ប្រដាល់​សកល​ជើងឯក​ជាតិ​ឆ្នាំ​២០២០ បានចាប់ផ្ដើម​ប្រកួត​កាលពី​រសៀល​ថ្ងៃទី​១៨ មករា ហើយ​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​២១​មករា នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្វី​ដែល​ជា​ការ​កត់សម្គាល់​នោះ ការប្រកួត​ប្រដាល់​សកល​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ មិន​សូវមាន​អ្នក​ប្រដាល់​សកល​ចូលរួម​ច្រើន​ដូច​ពីមុនៗ​នោះទេ គឺ​កីឡាករ កីឡាការិនី ដែល​ចូលរួម​ប្រកួត​មានតែ​៣៨ រូប​ប៉ុណ្ណោះ។ សូមបញ្ជាក់​ថា នៅ​កម្ពុជា​សព្វថ្ងៃ​មិន​សូវ​មាន​អ្នក​ចូលចិត្ត​ហ្វឹកហាត់​ប្រដាល់​សកល​ឡើយ ដោយសារតែ​លំបាក​រក​ទីផ្សារ​ដើម្បី​ប្រកួត។ ភាគច្រើន​គេ​ហ្វឹកហាត់​ប្រដាល់​គុន​ខ្មែរ ដែល​សម្បូរ​កន្លែង​ប្រកួត ពិសេស​តាម​ស្ថានីយ៍ទូរទស្សន៍​នានា។

​លោក ប៊ួ​យ សោ​ភ័​ណ្ឌ ដែល​ជា​អគ្គលេខាធិការ​របស់​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា បាន​ឲ្យ​ដឹងថា ចំនួន​កីឡាករ កីឡាការិនី ដែល​ចូលរួម​ប្រកួត​មាន​៣៨​រូប តែ​កាលពី​ចុះឈ្មោះ​ប្រកួត​មាន​៥៨​រូប។ លោក​បញ្ជាក់ថា មូលហេតុ​ដែល​នៅ​ពេល​ថ្លឹង​ប្រកួត​មានការ​ថយ​ចុះ​បែបនេះ ដោយសារតែ​អ្នកខ្លះ​បន្ទាប់ពី​ចុះឈ្មោះ​ហើយ​អវត្តមាន ចំពោះ​អ្នក​ខ្លះ​ទៀត​រក្សា​ទម្ងន់​មិនបាន។ កីឡាករ កីឡាការិនី ដែល​ចូលរួម​ប្រកួត​នោះ មកពី​១១​សមាគម ក្លិប គឺ​មកពី​១១​រាជធានី ខេត្ត និង​៣​ក្រសួង គឺ​ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។​

អគ្គលេខាធិការ​រូបនេះ បាន​ឲ្យ​ដឹង​ទៀត​ថា នេះ​ជា​ការ​ប្រកួត​ដែល​ប្រើប្រាស់​ថវិកា​ក្រសួង​អប់រំ​យុវជន និង កីឡា ហើយក៏​ជា​ការ​ប្រកួត ដើម្បី​ជ្រើសរើស​កីឡាករ កីឡាការិនី សម្រាប់​ប្រមូលផ្ដុំ​ក្នុង​ក្រុម​ជម្រើសជាតិ​ឆ្នាំ​២០២១​នេះដែរ សម្រាប់​ត្រៀម​ស៊ី​ហ្គេម​លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។ គួរ​បញ្ជាក់ថា ប្រដាល់​សកល​ជា​ប្រភេទ​កីឡា​មួយ ក្នុងចំណោម​ប្រភេទ​កីឡា​មាន​សក្ដានុពល​នៅ​កម្ពុជា ដោយ​រាល់​ការ​ចេញទៅ​ប្រកួត​ស៊ី​ហ្គេម ប្រដាល់​សកល​តែងតែ​ទទួល​បាន​មេដាយ​មិនដែល​ខាន​ឡើយ ៕

អត្ថបទ៖ ​វិ​សិទ្ធ

សូមចុចអាន៖ ​កីឡា​គុន​ល្បុក្កតោ​ មាន​គោលដៅ​ពង្រីក​ក្លិប​ នៅ​គ្រប់​ទីវ​ត្ត​អារាម​ ដែល​មាន​ជាង ២​ម៉ឺន​វត្ត​ក្នុង​ទូទាំងប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម