កីឡា
សម្តេចប្រធាន CAMSOC បង្ហាញលក្ខណៈពិសេសផ្សេងទៀតពេលធ្វើស៊ីហ្គេម ក្រៅពីមិនយកប្រាក់
កម្ពុជាទទួលបានការកោតសរសើរយ៉ាងខ្លាំងពីបណ្តាប្រទេសអាស៊ាន បន្ទាប់ពីមិនយកតម្លៃអ្វីទាំងអស់ពីអត្តពលិក និងប្រតិភូកីឡាដែលចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ក្រោយពិធីក្រុងពាលីបើកភូមិកីឡាត្រៀមទទួលភ្ញៀវអន្តរជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម (CAMSOC-CAMAPGOC) មានប្រសាសន៍ថា កម្ពុជាបានធ្វើឲ្យមានលក្ខណៈពិសេសគ្មានប្រទេសណាដូចក្នុងប្រវត្តិសាស្ត្រកីឡាស៊ីហ្គេមជុំវិញការមិនយកតម្លៃសំបុត្រចូលទស្សនាពិធីបើក-បិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម និងចូលទស្សនាការប្រកួតគ្រប់ប្រភេទកីឡាដោយឥតគិតថ្លៃទាំងអ្នកគាំទ្រជាតិ និងអន្តរជាតិ។
ជាពិសេសទៀតនោះ កម្ពុជាមិនយកតម្លៃលើសិទ្ធិផ្សព្វផ្សាយ ការផ្សាយផ្ទាល់ និងផ្សាយបន្តផ្ទាល់ពីស្ថាប័នព័ត៌មានជាតិ និងអន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះគឺមិនយកតម្លៃលើការស្នាក់នៅ ម្ហូបអាហារ និងការដឹកជញ្ជូនពីអត្តពលិក និងប្រតិភូកីឡាអាស៊ាន១០ប្រទេសផ្សេងទៀត។
សម្តេចពិជ័យ ទៀ បាញ់ បានលើកឡើងទៀតថា ក្រៅពីមានលក្ខណៈពិសេសជុំវិញមិនតម្លៃសេវាខាងលើ កម្ពុជាមានលក្ខណៈពិសេសមួយទៀតគឺទីលានរៀបចំការប្រកួតច្រើនប្រភេទកីឡា និងកន្លែងស្នាក់នៅក្នុងតំបន់តែមួយដែលងាយស្រួលដល់អត្តពលិក និងប្រតិភូកីឡាបរទេសមែនទែន។ ជាក់ស្តែងពិធីបើក-បិទកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ហើយ«ភូមិកីឡា»ដែលអាចឲ្យអត្តពលិក និងប្រតិភូកីឡានប្រមាណ៧ពាន់ស្នាក់នៅ និងទទួលទានអាហារក៏ស្ថិតនៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។ ដូច្នេះអត្តពលិក និងប្រតិភូកីឡាមិនចាំបាច់ធ្វើដំណើរឆ្ងាយពោលគឺក្រោកពីដេក ទទួលទានអាហារ និងដើរទៅកន្លែងប្រកួត ហើយដើរត្រឡប់មកកន្លែងស្នាក់នៅវិញបានយ៉ាងងាយស្រួល។ ទាំងអស់អត្តពលិក និងប្រតិភូកីឡាមិននឿយហត់ មិនខានពេលវេលា និងមានសុវត្ថិភាព។

សម្តេចពិជ័យបានបញ្ជាក់ថា រហូតដល់ពេលនេះអាចវាយតម្លៃបានថា អ្វីគ្រប់យ៉ាងត្រូវបានរៀបចំរួចរាល់អស់ហើយទាំងទីលានកីឡា ធនធានមនុស្ស កន្លែងស្នាក់នៅ ម្ហូបអាហារ ការដឹកនាំជញ្ជូន សន្តិសុខណ្តាប់ធ្នាប់ ពិធីការ បដិសណ្ឋារកិច្ច និងសុខាភិបាលត្រូវបានរៀបចំរួចរាល់ហើយ នៅសល់តែការតុបតែងលំអតិចតូច និងសំអាតអនាម័យគឺចប់ជាស្ថាពរ។
ស៊ីហ្គេម លើកទី៣២ នឹងចាប់បើកជាផ្លូវការពីថ្ងៃទី៥ ខែឧសភា និងបិទបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ដែលមានអត្តពលិក និងប្រតិភូកីឡាជាង១ម៉ឺននាក់មកប្រទេសអាស៊ាន១០ផ្សេងទៀត។ ក្រៅពីនេះក៏មានមន្ត្រីជាន់ខ្ពស់ ប្រមុខរដ្ឋ និងមន្ត្រីកីឡាជាន់ខ្ពស់ពីអាស៊ី និងអឺរ៉ុបជាច្រើនទៀតដែលនឹងអញ្ជើញមកប្រទេសកម្ពុជា៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?