Connect with us

កីឡា

កីឡា ៧ ប្រភេទ ជួយទំនាក់ទំនងសង្គមកាន់តែទូលំទូលាយ

បានផុស

នៅ

កីឡាតែងតែជាមធ្យោបាយដ៏ល្អក្នុងការរក្សាភាពសកម្ម ប៉ុន្តែក៏ជាវិធីដ៏ល្អមួយដើម្បីភ្ជាប់ ទំនាក់ទំនងជាមួយអ្នកដទៃផងដែរ។ មិនថាអ្នកចង់បង្កើតមិត្តថ្មី ឬពង្រឹងទំនាក់ទំនង ដែល​មាន​ស្រាប់​នោះ​ទេ។

នេះគឺជាកីឡាសង្គម​មួយចំនួន​ដែលអ្នកអាចហាត់បានសព្វថ្ងៃនេះ​ក៏នឹងជួយឲ្យទំនាក់ទំនង​សង្គមកាន់​តែ​ទូលំទូលាយ។

១ បាល់ទាត់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បាល់ទាត់ គឺ​ជា​កីឡាដ៏ពេញនិយមបំផុតមួយនៅក្នុងពិភពលោក ។ ក្រៅ​ពី​នាំ​អ្នក​គាំទ្រ​ចូល​រួម​ទស្សនា​ការ​ប្រកួត​ប្រជែង វា​ក៏​ជា​កីឡា​ដ៏​រីករាយ និង​គួរឲ្យ​ចាប់​អារម្មណ៍​ដែល​អាច​លេង​បាន​ដោយ​មនុស្ស​គ្រប់​វ័យ និង​គ្រប់​កម្រិត​ជំនាញ ទោះ​ជា​មិន​មាន​ការ​ហ្វឹកហាត់​ជា​ផ្លូវការ​ក៏​ដោយ។ បាល់ទាត់គឺជាវិធីដ៏ល្អមួយដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ អ្នកអាចលេងវាជាមួយក្រុមមិត្ត ចូលរួម​លីគក្នុងស្រុក ។

២ បាល់ទះ

បាល់ទះ គឺជាកីឡាសង្គមដ៏ពេញនិយមមួយផ្សេងទៀត ដែលអាចលេងបានទាំងក្នុងផ្ទះ និងក្រៅទីចំហ ដែលជាការរីករាយសម្រាប់អ្នកលេង និងអ្នកទស្សនាដូចគ្នា។ វាគឺជាសកម្មភាព​ដ៏រីករាយ និងគួរ​ឲ្យ​ចាប់អារម្មណ៍ ដែលពឹងផ្អែកលើការធ្វើការងារជាក្រុម និងការប្រាស្រ័យ​ទាក់ទងគ្នា ដូច្នេះ​វាអាចនាំមនុស្សចម្លែកទាំងអស់មក​ជាមួយគ្នាក្នុងពេលភ្លាមៗ។ បាល់ទះ​គឺជាមធ្យោបាយដ៏​ល្អមួយក្នុងការកសាងទំនាក់ទំនង ទន្ទឹមនឹងនោះក៏ធ្វើឲ្យ​ប្រសើរឡើងនូវការ​សម្របសម្រួលរ កសាងភាពអត់ធ្មត់ និងពង្រឹងរាងកាយផ្នែកខាងលើផងដែរ។

៣ បាល់បោះ

បាល់បោះគឺជាកីឡាដ៏ពេញនិយមបំផុតមួយនាពេលបច្ចុប្បន្ននេះ។ វាជាកីឡាដែលលេងក្នុងផ្ទះ ឬក្រៅផ្ទះ ដោយកុមារ និងមនុស្សពេញវ័យ នៅ​គ្រប់កម្រិត។ បាល់បោះគឺជាមធ្យោបាយ​ដ៏ល្អមួយ​ដើម្បី​កែលំអ​ការ​សម្របសម្រួល​ បង្កើត​ការ​ស៊ូទ្រាំ និងពង្រឹងរាងកាយឲ្យរឹង​មាំ។

៤ កីឡា​វាយ​កូនបាល់

កីឡាវាយកូនបាល់គឺជាកីឡាដ៏រីករាយ និងទាក់ទាញ​ដោយ​លេង​បាន​ដោយ​គ្មាន​ការ​ហ្វឹក​ហាត់ច្រើន។ ក្នុង​ពេលជាមួយគ្នានេះ វាជាទម្រង់នៃសកម្មភាពដ៏ល្អ ធ្វើឲ្យ​ប្រសើរឡើងនូវ​ការសម្របសម្រួល កសាង​ភាពអត់ធ្មត់ និង​ពង្រឹងរាងកាយ។

៥ រត់

ការរត់ ឬរត់គឺជានិយមន័យនៃកីឡារបស់អ្នកឯកា។ លើកលែងតែអ្នកចូលរួមក្លឹបដែលកំពុងរត់។ ក្លឹបរត់​ជាធម្មតាត្រូវ​បានបង្កើតឡើងពីមនុស្សដែលរត់ដូចគ្នា ហើយចង់ជួប​អ្នកផ្សេងទៀត​ដែលមាន​ចំណង់ចំណូល​ចិត្តដូចគ្នា។ ក្លឹប​ទាំងនេះតែងតែរៀបចំការរត់ជាក្រុម និងការប្រណាំង​ដោយផ្តល់​ឱកាស​ដើម្បី​ភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ និងបង្កើតទំនាក់ទំនង។

៦ រាំ

ខណៈពេលដែលយើងស្ទើរតែមិនដែលគិតពីការរាំជាកីឡា ឬទម្រង់នៃសកម្មភាពរាងកាយ ​តាមពិតវាគឺខ្លាំងណាស់។ ការ​ចូលរួមក្នុងថ្នាក់រាំ ​គឺជាវិធីដ៏ល្អមួយដើម្បីជួបមនុស្សថ្មី​ដែលចែករំលែក​ចំណង់ចំណូលចិត្ត​របស់អ្នកសម្រាប់ការរាំ។ ការរាំត្រូវបានរាប់ថាជា​លំហាត់ប្រាណបែប Aerobic បូក​នឹង​ការហាត់ប្រាណ​ទម្ងន់​ ធ្វើឲ្យ​ប្រសើរឡើងនូវកាយសម្បទា​ទូទៅ និងលើកកម្ពស់សុខភាព​បេះដូង ។

៧ យូហ្គា

យូហ្គាគឺជាទម្រង់នៃសកម្មភាពរាងកាយដែលមានឥទ្ធិពលទាប ដែលធ្វើឲ្យ​ប្រសើរឡើងនូវភាព​បត់បែន កម្លាំង និង​តុល្យភាពរបស់អ្នក ខណៈពេលដែល​វា​ក៏​ជួយ​កាត់បន្ថយភាពតានតឹង និង​ការថប់បារម្ភ។ អ្វី​ដែល​អស្ចារ្យ​នៃ​យោគៈ​គឺ​ថា​វា​អាច​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​គ្រប់​ទីកន្លែង​។ អ្នក​អាច​ធ្វើ​លំហាត់​ប្រាណ​នៅ​ឆ្ងាយ​ពី​ភ្នែក​សាធារណៈ នៅផ្ទះ នៅ​ក្នុង​សួន​ឧទ្យាន ឬ​អ្នក​អាច​ចូល​រួម​ថ្នាក់​យោគៈ និង​ធ្វើ​លំហាត់​ដូច​គ្នា​ជា​ក្រុម។

សរុបសេចក្តីមក ការរក្សាភាពសកម្មគឺជាផ្នែកសំខាន់មួយនៃការរក្សារបៀបរស់នៅដែលមានសុខភាពល្អ ហើយកីឡាក្នុងសង្គមផ្តល់នូវវិធីដ៏ល្អមួយដើម្បីសម្រេចបាននូវចំណុចនោះ ទន្ទឹមនឹងការកសាងទំនាក់ទំនងជាមួយអ្នកដទៃផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋប្រមាណជាង១០លាននាក់ ទទួល​ផលពីការបោសសម្អាតមីនក្នុងរយៈ​ពេល​ប្រមាណ៣២ឆ្នាំ

ព័ត៌មានជាតិ៦ ម៉ោង មុន

ថៃ​-​កម្ពុជា ​បន្ត​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ឆបោកតាមអនឡាញនៅទីតាំងជាច្រើន និង​​រក​ឃើញ​ជនជាតិ​ថៃ​១២៥​នាក់​

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្តកែប ៖ សិប្បកម្ម​ផលិត​អំបិល​ក្នុង​ខេត្តកែប​ កំពុង​ធ្វើ​សកម្មភាព​ផលិត​យ៉ាង​ផុលផុស​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ទូទាំង​ប្រទេស

ជីវិតកម្សាន្ដ៧ ម៉ោង មុន

តារា​កំប្លែងជើងចាស់ ស្រីទូច និងនាយត្រដក់ ថ្លែង​អំណរគុណ លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅចំណាន គិតម៉េង ដែល​បញ្ចប់​វិវាទ​ដ៏​រ៉ាំរ៉ៃ​ចប់​ជាស្ថាពរ

ព័ត៌មានជាតិ៧ ម៉ោង មុន

មេទ័ពជើងគោកអាមេរិក ប្រចាំប៉ាស៊ីហ្វិក÷ អាមេរិក ចង់ឃើញទំនាក់ទំនងកងទ័ពជាមួយកម្ពុជាមានភាពល្អប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម