Connect with us

កីឡា

មើល​ប្រវត្តិ​ជួប​គ្នា U22 កម្ពុជា​​មិន​អាច​មើល​ស្រាល U22 ទីម័រ​ខាង​កើត​បានឡើយ

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជាអាយុ​ក្រោម​២២​ឆ្នាំ (U22) នឹង​បើក​ឆាក​ប្រកួត​​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល A ជា​មួយ​ទីម័រ​ខាង​កើត វេលា​ម៉ោង​៧:៣០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០២៣​នេះ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២។

ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា និង​ទីម័រ​ខាង​កើត​សុទ្ធ​តែ​រំពឹង​ទទួល​បាន​លទ្ធផល​ល្អ​ដូច​គ្នា និង​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​​រក​បាន​ពិន្ទុ​ពេញ​សម្រាប់​ការ​ប្រកួត​បើក​ឆាក​ដើម្បី​ជា​ទុន​សម្រាប់​ការ​ប្រកួត​បន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​បាល់ទាត់​កម្ពុជា​បាន​ចូល​រួម​ប្រកួត​ក្នុង​ស៊ីហ្គេម​​ជា​ថ្មី​តាំង​ពី​ឆ្នាំ​១៩៩៨ បន្ទាប់​ពី​អវត្តមាន​​ចាប់​តាំង​ពី​ឆ្នាំ​សម័យ​សង្គ្រាម​១៩៧៥។ ចំណែក​ទីម័រ​ខាង​កើត​ទើប​តែ​បាន​ចូល​រួម​ប្រកួត​ក្នុង​ស៊ីហ្គេម លើក​ដំបូង​នៅ​​ឆ្នាំ​២០០៩ ដែល​ពេល​នោះ​ស្ថិត​នៅ​ក្នុង​ពូល​ជា​មួយ​កម្ពុជា​​តែ​ម្តង។

គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៩​មក ​ក្រុម U22 កម្ពុជា និង U22 ទីម័រ​ខាង​កើត​​មាន​ប្រវត្តិ​ជួប​គ្នា​៤​ដង ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ហើយ​ក៏​ទទួល​បាន​ជ័យជម្នះ​២ និង​ចាញ់​២​ដង​ដូច​គ្នា។

ចូល​ប្រកួត​ឆ្នាំ​​២០០៩ ទីម័រ​ខាង​កើត បាន​ចាញ់​កម្ពុជា​ដោយ​លទ្ធផល​​ដោយ​លទ្ធផល​ ១-៤ វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល។ ៤​គ្រាប់​របស់​កម្ពុជា​រក​បាន​ដោយ​កីឡាករ គួច សុកុម្ភៈ​ ២​គ្រាប់ និង​កែវ សុខង៉ន ២​គ្រាប់។

ជួប​គ្នា​លើក​ទី​​២​នៅ​ឆ្នាំ​២០១៣ កម្ពុជា​បាន​ចាញ់​ទីម័រ​ខាង​កើត​ដោយ​លទ្ធផល ៣-២ ដែល​ពេល​នោះ​សុះ ស៊ូហាណា និង​ប្រាក់ មុន្នីឧត្តម ជា​អ្នក​រក​បាន​គ្រាប់​បាល់។ ជួប​លើក​ទី​៣ ឆ្នាំ​២០០៧ កម្ពុជា​បាន​បន្ត​ចាញ់​ទីម័រ​ខាង​កើត​ដោយ​លទ្ធផល ០-១។

យ៉ាង​ណា​ជួប​គ្នា​ចុង​ក្រោយ​បំផុត​នៅ​ឆ្នាំ​២០១៩ កម្ពុជា បាន​យក​ឈ្នះ​ ទីម័រ​ខាង​កើត ដោយ​លទ្ធផល ៥-០។ ៥​គ្រាប់​របស់​កម្ពុជា​រក​បាន​ដោយ ស៊ិន កក្កដា ១​គ្រាប់, រឹង ប៊ុនហៀង ២​គ្រាប់ សៀង ចន្ធា១​គ្រាប់ និងកែវ សុខផេង១​គ្រាប់)។ ស៊ីហ្គេម​ឆ្នាំ​នោះ​ហើយ​ដែល​ជា​ពេល​វេលា​ U22 កម្ពុជា​ធ្វើ​បាន​ល្អ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​កីឡា​ស៊ីហ្គេម​ដោយ​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ​បន្ទាប់​ពី​ឈ្នះ​២​ប្រកួត ស្មើ១​ប្រកូត និង​ចាញ់១​ប្រកួត។

ក្រៅ​ពី​ស៊ីហ្គេម ទាំង​ពីរ​ធ្លាប់​ជួប​គ្នា​ម្តង​ក្នុង​ពាន​រង្វាន់ AFF U22 Championship ឆ្នាំ​២០២២ ដែល​រៀបចំ​ឡើង​ដើម្បី​សម្ពោធ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ម្ចាស់​ផ្ទះ​កម្ពុជា​បាន​ចាញ់​ទីម័រ​ខាង​កើត​ដោយ​លទ្ធផល ០-១។ ១​គ្រាប់​របស់​​ទីម័រ​ខាង​កើត​គឺ​ជា​ការ​​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​របស់​ខ្សែ​ការពារ យ៉ើ សាហ្វី ដែល​ធ្វើ​ឲ្យ​ទីម័រ​ខាង​កើត​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ក្រុម U22 កម្ពុជា​បាន​ចាប់​ផ្តើម​ប្រមូល​ផ្តុំ​ហ្វឹក​ហាត់​ចាប់​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២៣​ ​​នៅ​ប្រទេស​ថៃ។ បន្ទាប់​មក​ក្រុម​កម្ពុជា​វិល​​ត្រឡប់​មក​កម្ពុជាវិញ​និង​បាន​ចេញ​ទៅ​ប្រកួត​ពាន​រង្វាន់​មិត្តភាព​មួយ​នៅ​ប្រទេស​សិង្ហបុរី មុន​ពេល​ត្រឡប់​ទៅ​ហ្វឹក​ហាត់​នៅ​ថៃ​ម្តង​ទៀត។ យុវជន​គោព្រៃ​ទើប​វិល​ត្រឡប់មក​កម្ពុជា​វិញ​កាល​ពី​​ថ្ងៃ​ទី​១៩ ខែ​មេសា​នេះ ហើយ​កំពុង​ហ្វឹក​ហាត់​ចុង​ក្រោយ​នៅ​ទី​លាន​ហ្វឹក​ហាត់​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។

ចំណែក ទីម័រ​ខាង​កើតទើប​តែ​កោះ​ហៅ​​​កីឡាករ​អាយុ​ក្រោម​២២​ឆ្នាំ​ចំនួន​​២៦​នាក់ ​ដែល​បាន​ចេញ​ទៅ​ហ្វឹក​ហាត់​នៅ​ប្រទេស​ថៃ​រយៈ​ពេល​២​សប្តាហ៍​។ បន្ទាប់​​មក ទីម័រ​ខាង​កើត​នឹង​ជម្រុះ​កីឡាករ​សល់​ត្រឹម​២០​នាក់​មុន​ពេល​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ដើម្បី​តទល់​នឹង​ម្ចាស់​ផ្ទះ​​ថ្ងៃ​ទី​២៩​ ខែ​មេសា​ ដើម្បី​បើក​ឆាក​ពូល A នៅ​ពហុកីឡដ្ឋាន​ជាតិ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២៣ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

ព័ត៌មានជាតិ២២ ម៉ោង មុន

ស្ពាន​ឆ្លង​ទន្លេភ្ជាប់​ទៅ​ផ្លូវល្បឿនលឿន ដីឥដ្ឋ-ថ្មគរ ឈានទៅ​​ខួងគ្រឹះ ខណៈ​មាន​​ការ​សង់ស្ពាន​ដែកបណ្តោះអាសន្ន​សម្រួល​ការ​ងារសាងសង់

ព័ត៌មានជាតិ២៤ ម៉ោង មុន

គោលការណ៍ការងារ, អ្នកនាំពាក្យ ប្រាប់លោក ហេង សិទ្ធី ឱ្យដាក់បណ្ដឹងមកក្រសួងយុត្តិធម៌ផ្ទាល់

Sokha Hotels

ព័ត៌មានពេញនិយម