កីឡា
ធន់ ផានិត បកស្រាយក្បាច់វ៉ៃរបស់ខ្លួនដែលមិនមែនជាការវ៉ៃខ្វះបច្ចេកទេស
អ្នកប្រដាល់គុនខ្មែរ ធន់ ផានិត ត្រូវបានអ្នកគាំទ្រខ្លះបានលើកឡើងពីការវ៉ៃនៅលើសង្វៀនខ្វះបច្ចេកទេស ដោយមើលឃើញកីឡាកររូបនេះសម្រុកដើរចូលវ៉ៃដៃគូប្រើកម្លាំងបាយច្រើនជាង។

ជុំវិញការលើកឡើងបែបនេះ ធន់ ផានិត ពិតជាអរគុណណាស់ដែលអ្នកគាំទ្រតាមដាន និងចាប់អារម្មណ៍នឹងក្បាច់វ៉ៃរបស់ខ្លួន ហើយអរគុណដែលបានជួយប្រាប់ពីចំណុចខ្វះខាត។ ទោះបីជាយ៉ាងណា កីឡាកររូបនេះបានលើកឡើងថា របៀបវ៉ៃរបស់ខ្លួននៅលើសង្វៀនជាក្បាច់ផ្ទាល់ខ្លួន ប៉ុន្តែមិនមែនជាការប្រើកម្លាំងបាយខ្វះបច្ចេកទេសនោះឡើយ។
ធន់ ផានិតបាននិយាយថា ៖«ខ្ញុំវ៉ៃតាមបច្ចេកទេស តាមនិចនិករបស់ខ្ញុំ។ យើងមិនអាចវ៉ៃតាមអ្វីដែលអ្នកគាំទ្រចង់បានទេ។ យើងគិតថា យើងវ៉ៃតាមបច្ចេកទេសហ្នឹងទៅស៊ីគេ។ យើងល្អចំណុចហ្នឹង យើងវ៉ៃខ្លួនឯង យើងដឹងខ្លួនឯង»។
រហូតមកដល់ពេលនេះ ធន់ ផានិត មិនទាន់មានខ្សែក្រវាត់ពាក់លើចង្កេះនៅឡើយទេ បើទោះជាបានក្លាយជាកីឡាករលំដាប់ជួរមុខមួយរូបទទួលបានការគាំទ្រច្រើនពីមហាជន។ កាលប្រកួតខ្សែក្រវាត់ខារ៉ាបាវ លើកមុន រូបគេទទួលបានត្រឹមចំណាត់ថ្នាក់លេខ៣ ប៉ុន្តែសម្រាប់ខ្សែក្រវាត់រដូវខារ៉ាបាវរដូវកាលថ្មីឆ្នាំ២០២៣នេះ រូបគេសង្ឃឹមឡើងវគ្គផ្តាច់ព្រ័ត្រ។

ធន់ ផានិត កំពុងឈរលើនៅលើគេក្នុងចំណោមបេក្ខភាពទាំង៨នាក់ខ្សែក្រវាត់រដូវកាលថ្មី បន្ទាប់ពីឆ្លងកាត់២ប្រកួត ឈ្នះទាំង២ប្រកួត ដោយទទួលបាន៦ពិន្ទុពេញ។ នៅថ្ងៃអាទិត្យ ទី២៣ ខែមេសានេះ រូបគេត្រូវប្រកួតទី៣ទល់នឹង កីឡាករថៃ ថៈឡេកងើន។ កីឡាករថៃរូបនេះទើបមាន២ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីចាញ២២ប្រកួតជាប់គ្នា។
រូបមន្តនៃការប្រកួតខ្សែក្រវាត់នេះ បន្ទាប់ពីចប់ការប្រកួតវគ្គសន្សំពិន្ទុ នឹងរកឃើញកីឡាករខ្មែរ២រូប និងកីឡាថៃ២រូបដែលមានពិន្ទុខ្ពស់ជាងគេឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកីឡាករខ្មែរត្រូវប៉ះកីឡាករខ្មែរ ហើយកីឡាករថៃត្រូវប៉ះកីឡាករថៃ ដូច្នេះកីឡាករថៃម្នាក់ និងកីឡាករកម្ពុជាឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ហើយក៏មានកីឡាករខ្មែរម្នាក់ និងកីឡាករថៃម្នាក់ប្រកួតគ្នាដណ្តើមចំណាត់ថ្នាក់លេខ៣៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង