Connect with us

កីឡា

ក្រុម​គ្រូពេទ្យព្យាបាលលោក Maradona ត្រូវកាត់​ទោស​ពាក់ព័ន្ធការ​ស្លាប់​របស់លោក

បានផុស

នៅ

អ្នកជំនាញផ្នែកថែទាំសុខភាពចំនួន ៨នាក់នឹងត្រូវបានកាត់ទោសពាក់​ព័ន្ធ​នឹង​​ការស្លាប់របស់អតីត​កីឡាករបាល់ទាត់ដ៏អស្ចារ្យ Diego Maradona កាល​ពី​ឆ្នាំ២០២០ ដោយតុលាការអាហ្សង់ទីនបានសម្រេច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តុលាការបាននិយាយកាលពីថ្ងៃអង្គារ៍ថា កាលបរិច្ឆេទ​នៃ​ដំណើរ​ការ​នីតិវិធីមិនទាន់ត្រូវបានកំណត់នៅឡើយទេ ប៉ុន្តែទំនងជាមិនចាប់ផ្តើមមុនឆ្នាំក្រោយនោះទេ។

របាយការណ៍របស់ក្រុមប្រឹក្សាវេជ្ជសាស្ត្រដែលផ្តល់ទៅឱ្យព្រះរាជអាជ្ញាកាលពីមុនបានសន្និដ្ឋានថា លោក Maradona មានការឈឺចាប់អស់រយៈពេលជាង ១២ម៉ោង មិនបានទទួលការព្យាបាលគ្រប់គ្រាន់ ហើយអាចមានជីវិតប្រសិនបើគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យត្រឹមត្រូវ។

ចៅក្រម ៣នាក់មកពីតុលាការឧទ្ធរណ៍នៅទីក្រុង San Isidro នៅខាងក្រៅទីក្រុង Buenos Aires បានបញ្ជាក់ពីការចោទប្រកាន់ដែលនាំមកដោយរដ្ឋអាជ្ញាពីបទមនុស្សឃាតដោយការធ្វេសប្រហែស​របស់​សមាជិកក្រុមគ្រូពេទ្យ​ដែល​ព្យាបាលលោក Maradona។

គ្រូពេទ្យវះកាត់សរសៃប្រសាទ លោក Leopoldo Luque និងវិកលចរិត លោក Agustina Cosachov ត្រូវបានចោទប្រកាន់ពីបទបរាជ័យក្នុងការថែទាំ Maradona។ ក្រុមគ្រូពេទ្យរបស់ លោក Maradona ក៏រួមបញ្ចូលពេទ្យ​យចិត្តសាស្រ្ត Carlos Díaz, វេជ្ជបណ្ឌិត Nancy Forlini និង Pedro Di Spagna អ្នកសម្របសម្រួលគិលានុបដ្ឋាយិកា Mariano Perroni និងគិលានុបដ្ឋាយិកា Ricardo Almirón និង Dahiana Madrid។

លោក Maradona ដែលធ្លាប់បានឈ្នះ World Cup ជាមួយអាហ្សង់ទីនក្នុងឆ្នាំ១៩៨៦ បានស្លាប់​ក្នុង​វ័យ​​៦០​ឆ្នាំ​ដោយសារគាំងបេះដូងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅឯផ្ទះជួលមួយនៅខាងក្រៅទីក្រុង Buenos Aires បន្ទាប់ពីការវះកាត់ខួរក្បាលបានពីរសប្តាហ៍។

ការធ្វើកោសល្យវិច័យដំបូងរបស់ Maradona បង្ហាញថា លោក​ស្លាប់ដោយសារមូលហេតុធម្មជាតិ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ apnews.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

លោក ម៉ាក រូតេ៖ ណាតូនឹងអាប់ឱន បើអ៊ុយក្រែន ចាញ់រុស្ស៊ី 

ព័ត៌មានជាតិ២០ នាទីutes មុន

រដ្ឋាភិបាលកម្ពុជាបន្តផ្តល់អត្ថប្រយោជន៍ពិសេសសម្រាប់គម្រោងវិនិយោគនៅក្នុងខេត្តព្រះសីហនុដល់ដំណាច់ឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Unicef៖ សិស្ស​សាលា​ ២៤២​លាន​នាក់បូក​កុមារ​​​កម្ពុជា​ផង ​រងផលប៉ះពាល់​ដោយសារបញ្ហាអាកាសធាតុ​ក្នុង​ឆ្នាំ​២០២៤

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ក្រសួងការបរទេសរុស្ស៊ី ចោទ​ អ៊ុយក្រែន​ជួញដូរ​សរីរាង្គ​គ្រឿងក្នុង​មនុស្ស​​​​​

សុខភាព២ ម៉ោង មុន

ជំងឺគីសបបូរមាត់ត្រូវព្យាបាលដោយវះកាត់ មិនអាចព្យាបាលដោយត្រឹមតែលេបថ្នាំបានឡើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ២១ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម