កីឡា
មីយ៉ាន់ម៉ា អរគុណកម្ពុជា ដែលមិនយកកម្រៃច្រើនយ៉ាងក្នុងស៊ីហ្គេមឆ្នាំ២០២៣
រដ្ឋមន្ដ្រីសហភាពក្រសួងកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកមីយ៉ាន់ម៉ា លោក Minn Thein Zan បានសម្ដែងការអរគុណ និងកោតសរសើរយ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ដែលបានផ្ដល់ជូនគ្រប់បណ្ដាប្រទេសចូលរួមប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នូវការស្នាក់នៅ ម្ហូបអាហារ និងការដឹកជញ្ជូនដោយឥតគិតថ្លៃ។
ថ្មីៗនេះយោងតាមការសម្រេចចិត្តដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រាប់ការហូបចុក-ស្នាក់នៅ និងការធ្វើដំណើររបស់ប្រតិភូ និងអត្តពលិក អាស៊ីអាគ្នេយ៍ទាំងអស់ពេលចូលរួមប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺមិនត្រូវឲ្យមានការបង់ថ្លៃអ្វីឡើយ។ បន្ថែមលើនេះ ថ្លៃសំបុត្រចូលទស្សនាពិធីបើក-បិទ និងការប្រកួតគ្រប់ប្រភេទកីឡាទាំងអស់ ក៏ដូចជាការផ្ដល់សិទ្ធិផ្សាយដោយឥតគិតថ្លៃដល់បណ្ដាប្រទេសជាដៃគូផ្សព្វផ្សាយ។

ក្នុងពិធីដង្ហែព្រះអគ្គិជ័យកីឡា និងរត់ភ្លើងគប់ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅប្រទេសមីយ៉ាន់ម៉ា ព្រឹកថ្ងៃទី២១ ខែមេសា លោក Minn Thein Zan បានមានប្រសាសន៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្ពុជា ដែលបានសម្រេចក្នុងការផ្ដល់ជូនដោយឥតគិតថ្លៃជាច្រើនយ៉ាងដូច្នេះ។ ការផ្ដល់ជូននេះ គឺខ្ញុំមិនធ្លាប់បានឮ ឬបានដឹងពីមុនមក សម្រាប់នៅប្រទេសផ្សេងៗទេ មានតែនៅកម្ពុជា គឺជាប្រទេសទី១ ដែលបានផ្ដល់ជូនយ៉ាងច្រើនបែបនេះ។ នៅប្រទេសផ្សេងៗគឺត្រូវចំណាយ។ ខ្ញុំពិតជារីករាយជាខ្លាំង ចំពោះដំណឹងដ៏ល្អមួយនេះ»។
លោកបានសង្កត់ធ្ងន់ថា នេះជាការផ្ដល់ជូននូវកិត្តិយសដ៏ខ្ពង់ខ្ពស់ សម្រាប់បណ្ដាប្រទេសដែលចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា ដែលប្រទេសផ្សេងៗ ពុំធ្លាប់បានផ្ដល់ជូន។ «កម្ពុជា ពិតជាព្រះរាជាណាចក្រអច្ឆរិយៈមួយដ៏អស្ចារ្យ»។ សម្ដីរបស់លោក Minn Thein Zan។
ក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុងយ៉ាំងហ្គូន ប្រទេសមីយ៉ាន់ម៉ា បានប្រព្រឹត្តទៅ និងបញ្ចប់ដោយរលូន ព្រមទាំងទទួលបានជោគជ័យ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ ដោយមានកីឡាករ កីឡាការិនីមីយ៉ាន់ម៉ា ប្រមាណ ១៥០០នាក់ចូលរួម ព្រមទាំងទទួលបានការសាទរយ៉ាងច្រើនកុះករពីពលរដ្ឋនៅតាមដងផ្លូវ៕
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?