កីឡា
សុទ្ធតែខ្លាំង ៥ប្រទេសនេះដាក់គ្រប់វិញ្ញាសាឃីកបុកស៊ីងក្នុងស៊ីហ្គេមនៅកម្ពុជា
ប្រភេទកីឡាឃីកបុកស៊ីត្រូវបានដាក់ចំនួន១៧វិញ្ញាសាដែលនឹងត្រូវប្រកួតចាប់ពីថ្ងៃទី១០ ដល់ទី១៦ ខែឧសភា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

កីឡាឃីកបុកស៊ីងដាក់ឲ្យប្រកួតនៅស៊ីហ្គេម លើកទី៣២នេះគឺមានប្រភេទ Full Contact, Low Kick, K1, Light Contact និង Kick Light ដែលសរុបជាវិញ្ញាសាចំនួន១៧ (១២វិញ្ញាសាសម្រាប់បុរស និង៥វិញ្ញាសាសម្រាប់នារី) ប្រៀបធៀបនឹងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមមាន១២វិញ្ញាសា។
ប្រទេស៨បានចុះឈ្មោះចូលរួមប្រកួត ក្នុងនោះមាន៥ប្រទេសបានចុះឈ្មោះគ្រប់វិញ្ញាសាទាំង១៧គឺ ម្ចាស់ផ្ទះកម្ពុជា ថៃ វៀតណាម ហ្វីលីពីន និងឥណ្ឌូណេស៊ី និងមាន៣ប្រទេសចុះឈ្មោះមិនបានគ្រប់វិញ្ញាសាគឺ ម៉ាឡេស៊ី ១០វិញ្ញសា ឡាវ ៩វិញ្ញាសា និងសិង្ហបុរី ១វិញ្ញាសា។ ថៃ វៀតណាម ឥណ្ឌូណេស៊ី និងហ្វីលីពីនសុទ្ធតែល្អលើកីឡាឃីកបុកស៊ីងនេះ។

វិញ្ញាសាទាំង១៧មាន
- បុរសទម្ងន់ -៥១គក (Full Contact)
- បុរសទម្ងន់ -៥៤គក (Full Contact)
- បុរសទម្ងន់ -៥៧គក (Low Kick)
- បុរសទម្ងន់ -៦០គក (Full Contact)
- បុរសទម្ងន់ -៦៣គក (Kick Light)
- បុរសទម្ងន់ -៦៣គក (Light Contact)
- បុរសទម្ងន់ -៦៣.៥គក (Low Kick)
- បុរសទម្ងន់ -៦៧គក (Full Contact)
- បុរសទម្ងន់ -៦៩គក (Kick Light)
- បុរសទម្ងន់ -៧១គក (Low Kick)
- បុរសទម្ងន់ -៥១គក (K1)
- បុរសទម្ងន់ -៦៧គក (K1)
- នារីទម្ងន់ -៥២គក (K1)
- នារីទម្ងន់ -៤៨គក (Full Contact)
- នារីទម្ងន់ -៥០គក (Light Contact)
- នារីទម្ងន់ -៥៥គក (Kick Light)
- នារីទម្ងន់ -៥៦គក (Low Kick)
អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ