Connect with us

កីឡា

កំពូល​អាជ្ញា​កណ្តាលកម្រិត​ពិភព​លោក UFC និង PFC មក​ដល់​កម្ពុជា​

បានផុស

នៅ

លោក Shimada Yuji ជា​អាជ្ញា​កណ្តាលប្រដាល់​កម្រិត​​ពិភព​លោកនៅ UFC, ONE Championship និង និង Pride Fighting Championship (PFC) បាន​អញ្ជើញ​មក​ដល់​ប្រទេស​​កម្ពុជា​កាល​ពី​ល្ងាច​ម្សិល​មិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ឲ្យ​ដឹង​ពី​លោក ស្រី ចាន់ថន ​ថា លោករ​គ្រូ​តា​ក្រមា​មាស សាន គឹមស៊ាន​ បាន​​​ទៅ​ស្វាមន៍​លោក Shimada Yuji ដែល​ជា​អ្នករៀបចំកម្មវិធីលំដាប់ពិភពលោក UFC និង Pride Fighting Championship នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ​ថ្ងៃនេះលោកគ្រូតាក្រមាមាស​នឹងបន្តទៅទទួល និងបំពាក់ក្រមាជូនដល់អ្នករៀបចំកម្មវិធី អាជ្ញាកណ្តាល និងជាអ្នកសរសេរច្បាប់ឲ្យ UFC និង Pride Fighting Championship ថែម​ទៀត។

លោក​ ​ស្រី ចាន់ថន មាន​ប្រសាសន៍​ថា ៖«ខ្ញុំបានមើលឃើញថា គុនខ្មែរល្បីល្បាញទៅដល់សកលលោកលឿនណាស់។ ដូច្នេះខ្ញុំពិតជារំភើបសប្បាយរីករាយយ៉ាងក្រៃលែងដែលគុនខ្មែររីកចម្រើនលឿនខ្លាំងបែបនេះ។ ការគាំទ្ររបស់បងប្អូនគឺជាកត្តាជម្រុញដ៏សំខាន់ដើម្បីជម្រុញឲ្យគុនខ្មែរឡើងមកដល់កម្រិតមួយនេះ»។

ការ​អញ្ជើញ​មក​ដល់​របស់​ Shimada Yuji និង​អាជ្ញា​កណ្តាល ចៅ​ក្រម​អន្តរជាតិ​បែប​​នេះ ស្រប​ពេល​​​កម្ពុជា​ជិត​ដល់​ថ្ងៃ​រៀបចំ​ព្រឹត្តិការណ៍​​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ខណៈ​ជប៉ុន​ក៏​បាន​សន្យា​បញ្ជូន​ចៅ​ក្រម និង​អាជ្ញា​កណ្តាល​ជា​ច្រើន​រូប​មក​ជួយ​កម្ពុជា។

តាម​ប្រវត្តិ​បង្ហាញ​ថា លោក Shimada Yūji ជន​ជាតិ​ជប៉ុនជាអតីត​កីឡាករ​គុន​ចម្រុះ​ជប៉ុន និង​​​អាជ្ញា​កណ្តាលអាជីព​ដែល​មាន​បទពិសោធជាង​១​ពាន់​ដង​ក្នុង​ការ​ប្រកួត​គុន​ចម្រុះ (MMA) ហើយ​លោក​ជា​អ្នក​និពន្ធ​សៀវភៅ និង​ច្បាប់​កីឡា​គុន​ចម្រុះ​​​ថែម​ទៀត។ កម្មវិធី​ល្បី​ៗ​ដែល​លោក​ដឹក​នាំ​ការ​ប្រកួត​មានដូច​ជា Pride Fighting Championships, Strikeforce, ONE Championship, M-1 Global, Dream, Deep និង Super Fight League ជា​ដើម៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ នាទីutes មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៤ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម