កីឡា
មិនចាំបាច់កក់តាម App ថ្ងៃនេះ អ្នកគាំទ្រអាចទៅយកសំបុត្រមើលបាល់ទាត់បាន
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសឲ្យអ្នកគាំទ្រអាចទៅយកសំបុត្រចូលទស្សនាការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ (U22) និងក្រុមជម្រើសជាតិទីម័រខាងកើត ចាប់ពីម៉ោង១២ ថ្ងៃត្រង់ ថ្ងៃចន្ទ ទី២៤ ខែមេសានេះបាននៅពហុកីឡដ្ឋានជាតិ។

ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ និងទីម័រខាងកើត នឹងប្រព្រឹត្តទៅវេលាម៉ោង៧:៣០នាទីយប់ ថ្ងៃសៅរ៍ ទី២៩ ខែមេសានេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
អ្នកគាំទ្រអាចទទួលបានសំបុត្រចូលទស្សនាដោយឥតគិតថ្លៃចាប់ពីថ្ងៃច័ន្ទ វេលាម៉ោង ១២ថ្ងៃត្រង់នេះតទៅ នៅតាមទីតាំងដូចខាងក្រោម ដោយមិនចាំបាក់កក់តាម App ទុកជាមុនឡើយ។

កន្លែងដែលទទួលបានសំបុត្រមាន៤កន្លែងខុសគ្នាគឺ
- នៅពហុកីឡដ្ឋានជាតិអូឡាំពិក (ខ្លងទ្វារធំ)
- ហាង Fan Sport Stor (Eden Garden Mall & Soho Mall)
- ហាង Double H Sport និង
- ហាង Sport Castle Sornthomok។
សូមញ្ជាក់ថា មនុស្ស១នាក់អាចទទួលបានសំបុត្រ២សន្លឹក ហើយសំបុត្រ១សន្លឹកប្រើប្រាស់ក្នុងការចូលទស្សនាបាន២ប្រកួត៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់