កីឡា
ទិដ្ឋភាពភូមិកីឡាដ៏ប្រណីតត្រៀមទទួលភ្ញៀវប្រមាណ៧ពាន់ក្នុងស៊ីហ្គេម
ភូមិកីឡាត្រូវបានបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី២០ ខែមេសា កន្លងទៅនេះក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដើម្បីត្រៀមទទួលភ្ញៀវអន្តរជាតិមកពីតំបន់អាស៊ានប្រមាណ៧ពាន់នាក់។

ភូមិកីឡា ស្ថិតក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោមានអគារជាច្រើនខ្នង និងមានខុនដូ ដែលមានគ្រែប្រហែលជា៧ពាន់ ហើយក្នុង១ថ្ងៃៗ អត្តពលិក និងប្រតិភូកីឡាអន្តរជាតិអាចចូលស្នាក់នៅ និងទទួលទានអាហារចន្លោះពី៤ទៅ៦ពាន់នាក់។ បន្ទប់ខ្លះមានគ្រែពីរ និងបន្ទប់ខ្លះមានគ្រែ៣ដែលបំពាក់ដោយម៉ាស៊ីនត្រជាក់។ ភូមិកីឡានេះបង្កលក្ខណៈងាយស្រួលច្រើនដល់ប្រតិភូកីឡាអន្តរជាតិ ដោយពួកគាត់មិនចាំបាច់ធ្វើដំណើរទៅណាឆ្ងាយ និងមានសុវត្ថិភាពខ្ពស់ ដោយសារកីឡាជាច្រើនប្រភេទត្រូវប្រកួតក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោដែលជាកន្លែងរៀបចំពិធីបើក-បិទជាផ្លូវការ។
កីឡាស៊ីហ្គេម លើកទី៣២ នឹងបើកជាផ្លូវការចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ដែលនឹងមានអត្តពលិក និងប្រតិភូកីឡាប្រមាណជាង១ម៉ឺននាក់មកចូលរួមប្រកួតនៅប្រទេសកម្ពុជា ប៉ុន្តែកីឡាមួយចំនួនចាប់ប្រកួតពីថ្ងៃទី២៩ ខែមេសានេះទៅ៕










អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?