Connect with us

កីឡា

កក់​​សំបុត្រ​តាម App រួច​ ​អ្នក​គាំទ្រ​​អាច​​យក​​សំបុត្រ​ស៊ីហ្គេម​​​៦​​ទី​​តាំង​​នេះ​

បានផុស

នៅ

ចាប់​ពី​ម៉ោង​​១២​ថ្ងៃ​ត្រង់ ​ថ្ងៃ​ចន្ទ​​ទី​២៤ ខែ​មេសា ឆ្នាំ​២០២៣​នេះ​ សហព័ន្ធកីឡា​បាល់ទាត់​កម្ពុជា​បាន​ចែក​សំបុត្រ​ចូល​ទស្សនា​ស៊ីហ្គេមដោយ​ឥត​គិតថ្លៃ។

សំបុត្រ​ដែល​​​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជាបាន​ចែក​ឲ្យ​នៅ​ថ្ងៃ​ទី​​១ ចំនួន​១៣០០០​សន្លឹកសម្រាប់​តំបន់ B និង​តំបន់​ A ចំនួន​​១៥០០សន្លឹក​អស់​ហើយ។ ដូច្នេះ​សម្រាប់​​​សំបុត្រ​នៅ​សល់​ប្រមាណ​ជាង​១៥០០០​សន្លឹក​ទៀត​ដែល​​នៅ​ខាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម (CAMSOC)ជា​អ្នក​ចាត់​ចែង។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាសូមជម្រាបដំណឹងជូនដល់បងប្អូនឲ្យបានជ្រាបថា ៖«សំបុត្រទស្សនការប្រកួតកីឡាសុីហ្គេមនៅថ្ងៃទី២៩ ខែមេសា ដែលសហព័ន្ធទទួលពីគណៈកម្មការរៀបចំការប្រកួតកីឡាសុីហ្គេម ពួកយេីងបានចែកជូនអស់ហេីយ។ ពួកយេីងនឹងធ្វេីការផ្ដល់ព័ត៌មានជូនដល់បងប្អូននៅថ្ងៃស្អែក ប្រសិនបេីសហព័ន្ធទទួលបានសំបុត្របន្ថែមពីគណៈកម្មការរៀបចំការប្រកួតកីឡាសុីហ្គេម»។

សូម​បញ្ជាក់​ថា សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួត​បាល់ទាត់​នៅ​ពហុកីឡដ្ឋាន​មាន​ចំនួន៣​ម៉ឺន​សន្លឹក​ប៉ុណ្ណោះ ដោយសារ​កៅអី​ជ័រ​ដែល​ត្រូវ​បាន​ដាក់​​គឺ​មាន​តែ​ចំនួន​៣ម៉ឺន​ប៉ុណ្ណោះ។

តាម​ការ​បញ្ជាក់​ពី Cambodia 2023 ថា ​បង​ប្អូន​​អាច​​ទទួល​យក​សំបុត្រ​តាម​រយៈ​ការ​ចុះ​ឈ្មោះ និងកក់​សំបុត្រនៅ​លើ​ Cambodia 2023 App។ ការ​ចូល​ទស្សនា​ពិធី​បិទ-បើក និង​ការ​ប្រកួត​គ្រប់​ប្រភេទ​កីឡា​​ទាំង​អស់ លោក​អ្នក​​អាចកក់​សំបុត្រ​តាមកម្មវិធី​ទូរសព្ទ​ដៃ Cambodia 2023 App ដែល​ត្រូវ​បាន​ដាក់​ឲ្យ​​ដំណើរ​ការ​នៅ​​ថ្ងៃ​ទី​២៤ ខែ​មេសា​នេះតាមកម្មវិធីទូរស័ព្ទដៃ ទាំង​ IOS និង​ Android

បន្ទាប់​ពី​លោក​អ្នក​បានចុះ​ឈ្មោះ និង​​កក់​សំបុត្រ​តាម App រួច​រាល់ លោក​អ្នក​អាច​ទៅ​យក​សំបុត្រ ​ដោយបង្ហាញកូដ QR របស់អ្នកអំពី​ការ​​ចុះឈ្មោះកក់សំបុត្ររបស់​លោក​អ្នក​បានជោគជ័យ នៅតាមទីតាំងទទួលសំបុត្រទាំង ៦កន្លែង។

  • ផ្សារទំនើប អ៉ីអន ទី១ នៅ​ជាន់​ទី១
  • ផ្សារទំនើប អ៉ីអន ទី២ សែន​សុខ ជិត​ច្រក​ចូល 5B
  • ផ្សារទំនើប អ៉ីអន ទី​៣ មាន​ជ័យ ជិត Icon Plaza
  • រោង​ភាពយន្ត Legend នៅ Eden Garden
  • ពហុកីឡដ្ឋានជាតិ មរតកតេជោ ច្រក​ចូល
  • ពហុកីឡដ្ឋានជាតិអូឡាំពិក ច្រក​ចូល
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៤ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម