Connect with us

កីឡា

សំបុត្រ​​ចូល​ទស្សនា​បាល់ទាត់​ថ្ងៃ​ទី​២៩​មេសា​ក្នុង​ស៊ីហ្គេម​អស់​ហើយ

បានផុស

នៅ

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​អង្គារ៍ ទី​២៥ ខែ​មេសា​នេះ​ បាន​ប្រកាស​ពី​ការ​អស់​សំបុត្រ​ហើយ​សម្រាប់​ចូល​ទស្សនា​ការ​ប្រកួត​បាល់ទាត់​២​គូ​​នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣។

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ប្រកាស​ថា ៖«សំបុត្រ​ឥត​គិត​ថ្លៃ​ទាំង​អស់​ សម្រាប់សាធារណ​ជនទស្សនាការប្រកួតកីឡាស៊ីហ្គេម​ វិញ្ញាសាបាល់ទាត់បុរស នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ត្រូវបានចែកអស់ហើយ»។

«សម្រាប់បងប្អូនដែលមិនមានសំបុត្រចូលរួមគាំទ្រក្រុមជម្រើសជាតិកម្ពុជាដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិនោះទេ បងប្អូនក៏អាចរង់ចាំតាមដានទស្សនាតាមការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍បានផងដែរ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ម្សិល​មិញ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ទទួល​សំបុត្រ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម(CAMSOC) ប្រមាណ​១៥០០០​សន្លឹក ក្នុង​នោះ​តំបន់ B មាន​ចំនួន​១៣០០០​សន្លឹក និង​តំបន់ A មាន​ចំនួន​១៣០០​សន្លឹក ហើយ​បាន​ចាប់​ផ្តើម​​ចែក​​ប្រហែល​ជា​១​ម៉ោង​​ប៉ុណ្ណោះ​ក៏​អស់។

កាល​ពី​ល្ងាច​មិញ ផេក Cambodia 2023 បាន​ប្រកាស​ថា សំបុត្រសម្រាប់​ទស្សនា​ការ​ប្រកួត​​បាល់ទាត់​ពីរ​គូ​នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា​នេះ​​នៅ​សល់​ចំនួន​៥​០០០​សន្លឹក​ទៀត​ដែល​​អ្នក​គាំទ្រ​អាច​ទទួល​​យក​​​នៅ​ថ្ងៃ​ទី​២៥ ខែមេសា​នេះ​​បាន​នៅ​ទី​កន្លែង​៤​ផ្សេង​គ្នា​គឺ​ផ្សារ​ទំនើប​អ៉ឺអន​ទាំង​៣ និង​រោងភាព​យន្ត Legend។ យ៉ាងណា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​នេះ សហព័ន្ធ​បាន​ប្រកាស​​ថា សំបុត្រអស់​ហើយ។

ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​អាច​ដាក់​អ្នក​ទស្សនា​ផ្ទាល់​បាន​ប្រមាណ​តែ​៣​ម៉ឺន​នាក់​ប៉ុណ្ណោះ បន្ទាប់​ពី​កៅអីជ័រ​ត្រូវ​បាន​ដាក់​រួច​រាល់ ខុស​ពី​មុន​ដែល​អ្នក​គាំទ្រ​អាច​ចូល​ទស្សនា​ផ្ទាល់​ប្រមាណ​៦​ម៉ឺន​នាក់។

ការ​ប្រកួត​ពីរ​គូ​នៅ​ថ្ងៃ​ទី​២៩ មេសាគឺ​គូ​ទី១​រវាង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​ឥណ្ឌូណេស៊ី​ជា​មួយ​ហ្វីលីពីន ចាប់​ពី​វេលា​ម៉ោង​៤​រសៀល និង​គូ​ទី២ កម្ពុជា​ជា​មួយ​ទីម័រ​ខាង​កើត​​វេលា​ម៉ោង​៧:៣០​នាទី​យប់​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ទាំង​ពីរ​គូ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

ព័ត៌មានជាតិ៣ នាទីutes មុន

ឱកាសការងារជាង ៦០ ០០០ កន្លែង កំពុងរង់ចាំអ្នក

ព័ត៌មានជាតិ៥ នាទីutes មុន

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៥

មីនតោន
សន្តិសុខសង្គម៩ នាទីutes មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៨ នាទីutes មុន

លោក សុខ សង្វារ ជំរុញអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈពន្លឿនការរៀបចំកម្រងសេវា និងនីតិវិធីប្រឡងជ្រើសរើសមន្ត្រី

Sokha Hotels

ព័ត៌មានពេញនិយម