កីឡា
អត្តពលិក១២រូបនេះជាក្តីរំពឹងឈ្នះមេដាយអុកចត្រង្គនៅស៊ីហ្គេម
សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានដាក់កីឡាករ១០រូប និងកីឡាការិនី២រូប ដើម្បីចូលរួមប្រកួតកីឡាអុកចត្រង្គក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលនឹងចាប់បើកជាផ្លូវការនៅថ្ងៃទី៥ ដល់ទី១៧ ខែឧសភា។

អត្តពលិកអុកចត្រង្គទាំង១២រូបសុទ្ធតែមានបទពិសោធច្រើន និងជាជើងខ្លាំងប្រចាំប្រទេសកម្ពុជា ហើយរំពឹងទទួលបានលទ្ធផលល្អក្នុងកីឡាស៊ីហ្គេម។
កីឡាករ សុខ លឹមហេង
- លេខ១ ជើងឯកថ្នាក់ជាតិឆ្នាំ២០១៨, ២០១៩ និង២០២០
- លេខ១ អង្គរសង្ក្រាន្តឆ្នាំ២០១៨ និង២០២៣,
- លេខ១ បុណ្យសមុទ្រឆ្នាំ២០១៩
- លេខ២ កីឡាជាតិឆ្នាំ២០២២ និងលេខ៣ឆ្នាំ២០១៧
កីឡាករ ឈាវ បូរ៉ា
- លេខ១ កីឡាជាតិឆ្នាំ២០២២
- លេខ១ អង្គរសង្ក្រាន្តឆ្នាំ២០១៤ និង២០១៥
- លេខ២ អង្គរសង្ក្រាន្តឆ្នាំ២០១៨ និង២០២៣
- លេខ៣ ជើងឯកថ្នាក់ជាតិឆ្នាំ២០២២។

កីឡាករ ជា ស៊ីដេត
- លេខ១ កីឡាជាតិឆ្នាំ២០២២
- លេខ២ ជើងឯកជាតិឆ្នាំ២០២១ និង២០២២
- លេខ១ ក្នុងពិធីបុណ្យសមុទ្រ
កីឡាករ ម៉េង សេរីសម្បត្តិ
- លេខ១ កីឡាជាតិឆ្នាំ២០២២ និងឆ្នាំ២០២១
- លេខ២ បុណ្យសមុទ្រ ឆ្នាំ២០០១៨
កីឡាករ ប៊ូ ប៊ុណ្ណម៉ាលីកា
- លេខ១ ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២
- លេខ២ កីឡាជាតិឆ្នាំ២០២២
- លេខ២ ជើងឯកថ្នាក់ជាតិឆ្នាំ២០២២ និងលេខ២ឆ្នាំ២០១៩
ឆយ វីរ៉ា
លេខ១ ពានសម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១០
លេខ១ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០០៨, ឆ្នាំ២០១៨ និងលេខ២ ឆ្នាំ២០១៩
លេខ៣ អង្គរសង្ក្រាន្ត ឆ្នាំ២០១៣
លេខ១ ជម្រុះស៊ីហ្គេម ឆ្នាំ២០២២
កីឡាករ សំ កក្កដា
- លេខ១ កីឡាជាតិឆ្នាំ២០២២
កីឡាករ ប៊ិន គាសេង
- លេខ២ អង្គរសង្ក្រាន្តឆ្នាំ២០១៧ និងលេខ៣ឆ្នាំ២០១៥
- លេខ៤ ជើងឯកថ្នាក់ជាតិឆ្នាំ២០១៧
- លេខ៥ ជម្រុះស៊ីហ្គេម
កីឡាករ នូ ច័ន្ទផានិត
- លេខ១ ជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២២
- លេខ២ កីឡាជាតិឆ្នាំ២០២២
- លេខ៣ អង្គរសង្ក្រាន្តឆ្នាំ២០១៦។
កីឡាករ យ៉ាន សុខលាង
- លេខ១ កីឡាជាតិ ឆ្នាំ២០១៩
- លេខ៣ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ និង២០២០
- លេខ៣ បុណ្យសមុទ្រ ឆ្នាំ២០១៩
កីឡាការិនី ប៉ែន ខេមរារស្មី
- លេខ៣ ជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២២
- លេខ២ ជើងឯកថ្នាក់ជាតិឆ្នាំ២០២២
កីឡាការិនី ទេព សុខរដ្ឋា
- លេខ១ ជើងឯកថ្នាក់ជាតិឆ្នាំ២០២២។

អុកចត្រង្គមាន៧វិញ្ញាសាក្នុងស៊ីហ្គេម ឆ្នាំ២០២៣
-បុរសឯកត្តជន៦០នាទី
-បុរសឯកត្តជន៥នាទី
-បុរសគូ៦០នាទី
-បុរស៣នាក់៦០នាទី
-បុរស Quadruples ៦០នាទី
-នារីឯកត្តជន៦០នាទី
-នារីគូ៦០នាទី
កីឡាអុកចត្រង្គនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៤ ខែឧសភា និងបន្តពីថ្ងៃទី៦ ដល់ទី៩ ខែឧសភា នៅសាលដំបូលទូកក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?