កីឡា
កម្ពុជាដាក់គ្រូពេទ្យ៨៣៣នាក់និងរថយន្តពេទ្យ១១៤គ្រឿងត្រៀមព្យាបាលឥតគិតថ្លៃក្នុងស៊ីហ្គេម
ក្រសួងសុខាភិបាលបានត្រៀមរថយន្តពេទ្យសង្គ្រោះចំនួន១១៤គ្រឿងសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ចាប់ពីថ្ងៃទី៥ ដល់ទី១៧ ខែឧសភា ឆ្នាំ២០២៣ ដើម្បីសង្គ្រោះ ព្យាបាលប្រតិភូ អត្តពលិក និងអ្នកចូលរូមទាំងអស់ដោយឥតគិតថ្លៃ។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលថា ក្រសួងបានត្រៀមរថយន្តគិលានសង្គ្រោះចំនួន១១៤គ្រឿងសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមទាំងមូល។ ក្នុងនោះមានរថយន្តចំនួន៧២គ្រឿងសម្រាប់រាជធានីភ្នំពេញដែលមានកន្លែងប្រកួតច្រើន។ ចំណែករថយន្ត៤២គ្រឿងទៀតនៅតាមបណ្តាខេត្តជាកន្លែងរៀបចំការប្រកួតស៊ីហ្គេម ដូចជាព្រះសីហនុ កំពត កែប និងខេត្តសៀមរាប។

ក្រសួងសុខាភិបាលក៏បានត្រៀមរថយន្តគ្លីនិកចល័ត៩គ្រឿងទៀតដែលមាន៦គ្រឿងនៅរាជធានីភ្នំពេញ និង២គ្រឿងទៀតនៅតាមខេត្ត។ ជាមួយគ្នានេះ ក្រសួងក៏មានតង់សុខភាព១១កន្លែង ក្នុងនោះមាន៩តង់នៅរាជធានីភ្នំពេញ។
ក្រសួងសុខាភិបាលបានត្រៀមមន្ទីរពេទ្យរដ្ឋចំនួន៧ក្នុងរាជធានីភ្នំពេញគឺ មន្ទីរពេទ្យជាតិតេជោសន្តិភាព មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យព្រះអង្គរឌួង និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។ ចំណែកនៅខេត្តមានមន្ទីរពេទ្យបង្អែក៤គឺមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ព្រះសីហនុ កំពត និងកែប។
ព្រមជាមួយគ្នានេះ ក្រសួងសុខាភិបាលបានត្រៀមបុគ្គលិកពេទ្យចំនួន៨៣៣នាក់ ក្នុងនោះនៅរាជធានីភ្នំពេញចំនួន៤៥៧នាក់។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមបានបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមសហការជាមួយក្រសួងសុខាភិបាលបានត្រៀមបុគ្គលិកពេទ្យ និងរថយន្តគិលានសង្គ្រោះគ្រប់លក្ខណៈទាំងអស់ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ សេវាផ្តល់សុខាភិបាលមិនត្រឹមតែសម្រាប់អត្តពលិក ប្រតិភូកីឡា និងភ្ញៀវអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ក្រុមគ្រួសារ និងអ្នកគាំទ្រដោយផ្តល់ការព្យាបាល និងសង្គ្រោះឥតគិតថ្លៃទាំងអស់គ្នា៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?