កីឡា
ប្រធានាធិបតីហ្វីលីពីនរំពឹងឈ្នះមេដាយបំបែកកំណត់ត្រាចាស់ពីស៊ីហ្គេមនៅកម្ពុជា
លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr រំពឹងក្រុមអត្តពលិកជម្រើសជាតិហ្វីលីពីនឈ្នះមេដាយបំបែកកំណត់ត្រាចាស់នៅពេលចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។
ក្នុងពេលចុះជួបអត្តពលិក និងប្រតិភូកីឡាហ្វីលីពីកាលពីថ្ងៃទី២៤ ខែមេសា លោក Marcos បាននិយាយថា លោកសូមអរគុណដល់អ្នកទាំងអស់គ្នាដែលនាំមកនូវភាពរុងរឿង និងកិត្តិយសជូនជាតិកន្លងមក។ ឥឡូវនេះ អ្នកទាំងអស់គ្នាត្រូវទៅចូលរួមប្រកួតស៊ីហ្គេម នៅប្រទេសកម្ពុជា ហើយអ្នកទាំងអស់គ្នាទំនងជាត្រៀមខ្លួនរួចរាល់។

លោកបាននិយាយថា ៖«បងប្អូនមានប្រជាជន១០៧លាននាក់ដែលនៅពីក្រោយ គិតគូ និងលើកទឹកចិត្តដល់អ្នកទាំងអស់គ្នាដើម្បីឲ្យមានកម្លាំងចិត្តក្នុងការទទួលបានជ័យជម្នះជូនជាតិ»។
«ខ្ញុំដឹងថា អ្នកទាំងអស់គ្នាខិតខំប្រឹងប្រែងហ្វឹកហាត់ខ្លាំងណាស់ ហើយប្រហែលជាមិនត្រឹមតែទទួលបានមកវិញត្រឹមតែមេដាយ និងពានរង្វាន់ប៉ុណ្ណោះទេ ប៉ុន្តែយើងប្រហែលជាបំបែកកំណត់ត្រាចាស់របស់យើង»។ លោក Marcos បាននិយាយ។
កាលស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ ហ្វីលីពីនក្នុងនាមជាម្ចាស់ផ្ទះឈរលើកំពូលតារាងមេដាយដោយឈ្នះបានមេដាយមាស១៤៩គ្រឿង ប្រាក់១១៧គ្រឿង និងសំរឹទ្ធ១២១គ្រឿង ខណៈស៊ីហ្គេម លើកទី៣១នៅវៀតណាមកាលពីឆ្នាំ២០២២កន្លងទៅនេះ ហ្វីលីពីនឈ្នះបានមេដាយមាស៥២គ្រឿង ប្រាក់៧០គ្រឿង និងសំរឹទ្ធ១០៥គ្រឿង។
សម្រាប់ស៊ីហ្គេម លើកទី៣២ នៅកម្ពុជាចាប់ពីថ្ងៃទី៥ ដល់ទី១៧ ខែមេសា ហ្វីលីពីននឹងបញ្ជូនអត្តពលិកប្រកួតទាំង៣៨ប្រភេទកីឡាដែលមានជាង៦០០វិញ្ញាសា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ nquirer

-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?