Connect with us

កីឡា

តារា​ឆ្នើម​ហ្វីលីពីន Carlos Yulo រំពឹង​ឈ្នះ​មេដាយ​មាស​៤​គ្រឿងស៊ីហ្គេម​នៅ​កម្ពុជា​

បានផុស

នៅ

កីឡាករ​កាយ​សម្ព័ន្ធ​ឆ្នើម​របស់​ហ្វីលីពីន Carlos Yulo ដាក់​ក្តីរំពឹង​ទៅ​រក​ការ​ឈ្នះ​មេដាយ​មាស​៤​គ្រឿង​ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ​នៅ​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Carlos Yulo ត្រូវ​បាន​ចាត់​ទុក​ជា​អត្តពលិក​ម្នាក់​ដែល​អាច​នឹង​ទទួល​បាន​មេដាយ​មាស​ច្រើន​ជាងគេ​ក្នុង​ចំណោម​អត្តពលិក​អាស៊ាន​​ដែល​ចូល​រួម​ប្រកួត​ស៊ីហ្គេម លើក​ទី​៣២ ក្នុង​រាជ​ធានី​ភ្នំពេញ។

ប្រធាន​សហព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​​ហ្វីលីពីន លោក Cynthia Carrion-Norton បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា កីឡាករ Yulo ​នឹង​ប្រកួត​៤​វិញ្ញាសា​គឺបុរសឯត្តជន all-around, វិញ្ញាសា Parallel bars, វិញ្ញាសា Horizontal bar និង​វិញ្ញាសា​ក្រុម។ រូប​គេ​អាច​នឹង​ឈ្នះ​មេដាយ​មាស​ទាំង​៤​វិញ្ញាសា។

គ្មាន​អ្វី​ចម្លែក​ទេ​ដែល​រូប​គេ​​ដាក់​គោល​ដៅ​​ស្វែង​រក​ឲ្យ​បាន​មេដាយ​មាស​ដល់​ទៅ​៤​គ្រឿង ពី​ព្រោះ រូប​គេ​​ធ្លាប់​បានឈ្នះ​មេដាយ​មាស​៥​គ្រឿង និង​ប្រាក់​២​គ្រឿង កាល​ស៊ីហ្គេម ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម​ និង​ស៊ីហ្គេម ឆ្នាំ​២០១៩​ ឈ្នះ​មេដាយ​មាស​២​គ្រឿង និង​​ប្រាក់​៥​គ្រឿង។ យ៉ាង​ណា ស៊ីហ្គេម ឆ្នាំ​២០២៣ ​នៅ​កម្ពុជា​មាន​​វិញ្ញាសា​ខ្លះ​ដែល​មិន​មាន​សម្រាប់​រូប​គេ​​ចូល​រួម​​ប្រកួត។

«មេដាយ​នឹង​មិន​ច្រើន​ដល់​៧​គ្រឿង​ទេ តែ Yulo ​នឹង​ឈ្នះ​មេដាយមាស​តាម​វិញ្ញាសា​ដែល​គាត់​ប្រកួត»។ លោក Carrion​ បាន​និយាយ​ក្នុង​ពិធី​ជូន​ដំណើរ​ប្រតិភូ​ហ្វីលីពីន​មក​កម្ពុជា និង​​បន្ត​ថា ៖«យើង​បាន​ហ្វឹក​ហាត់​​ខ្លាំង​ណាស់ ដូច្នេះ​យើង​អាច​ឈ្នះ​មេដាយ​ផ្សេង​ទៀត​​​​លើ​​វិញ្ញាសា​ដែលកីឡាករ​ Carlos មិន​បាន​ប្រកួត»។

មុន​ពេល​ចូល​រួម​ប្រកួត​ស៊ីហ្គេមនៅ​កម្ពុជា Yulo ​ត្រូវ​ទៅ​ប្រកួត​ជើង​ឯក​ពិភព​លោក FIG Apparatus World Cup Series នៅ​ទី​ក្រុង Cairo ប្រទេស​អេហ្ស៊ីប ចុង​សប្តាហ៍​នេះ​ទើប​​វិល​ត្រឡប់​មក​វិញ និង​បន្ត​មក​កម្ពុជា៕

ប្រែ​សម្រួល៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៧ វិនាទី មុន

ម្ដាយតារារ៉េប RuthKo មិនទទួលយកការសុំទោសដាច់ខាត ចំពោះទង្វើហាងផ្កាមួយកន្លែង ដែលផុសប្រមាថជីវិតកូន

ព័ត៌មានជាតិ៣ នាទីutes មុន

ច្បាប់​ថវិកា​ជាតិ​ឆ្នាំ ២០២៥ រំលេច​គម្រោង​អាទិភាព​​សាង​សង់​​​ផ្លូវជាតិលេខ ៥០ សេ និង​ស្ពាន​ឆ្លង​ទន្លេ​ ភ្ជាប់​ពី​ខេត្តកំពង់ឆ្នាំង​ទៅខេត្តកំពង់ធំ

ព័ត៌មានជាតិ៦ នាទីutes មុន

​អេស៊ីលីដានឹងធ្វើការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំដើម្បីកៀរគរទុនសម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួន

កីឡា៦ នាទីutes មុន

លោក Jose Munoz លើក​ឡើង​ថា ក្រុមលោក​ត្រូវ​ការ​បញ្ចប់​ទី​ឲ្យ​ច្បាស់​ថែម​ទៀត

ព័ត៌មានជាតិ១៩ នាទីutes មុន

កងវិស្វកម្មកម្ពុជា កំពុងដំណើរការស្ថាបនាផ្លូវក្រវាត់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តរតនគិរី

ព័ត៌មានជាតិ១៥ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ១៤ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឧកញ៉ា ហ៊ុន តូ ត្រៀមប្ដឹងបកទៅលោក ហេង សិទ្ធី វិញដើម្បីការពារភាពត្រឹមត្រូវ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland 

Sokha Hotels

ព័ត៌មានពេញនិយម