Connect with us

កីឡា

ឡាវ​ ដាក់គោលដៅឈ្នះមេដាយមាសយ៉ាងតិច៥គ្រឿង​ពី​ស៊ីហ្គេម​នៅ​កម្ពុជា

បានផុស

នៅ

អត្តពលិក​ជម្រើស​ជាតិ​ឡាវ​នឹងចូលរួមប្រកួត​​ជា​ច្រើន​ប្រភេទ​កីឡា​​ ក្នុង​កីឡា​​ស៊ីហ្គេម ​ចាប់ពីថ្ងៃទី៥ ដល់​ទី១៧ ខែ​ឧសភា ឆ្នាំ​២០២៣ ​នៅ​ប្រទេស​កម្ពុជា​ដោយ​មាន​គោល​ដៅ​ឈ្នះ​ឲ្យ​បាន​​មេដាយមាសយ៉ាងហោច​ណាស់​៥គ្រឿង។

ក្រុមអត្តពលិកឡាវ មានបុរស ៤៤៥នាក់ និង​នារី ១៣១នាក់ លើ​កីឡា វ៉ូវីណាម ប៉េតង់ យូដូ សីដក់ ប្រដាល់សេរី វ៉ូស៊ូ គុនខ្មែរ ជិះកង់ ប៊ីយ៉ា ការ៉ាតេដូ ចំបាប់ បញ្ចសីលា តេក្វាន់ដូ ប្រដាល់សកល វាយកូនបាល់ វាយសី វាយកូនហ្គោល ហែលទឹក សូហ្វតិន្នីស វាយកូនឃ្លីលើតុ បាល់បោះ កីឡាអេឡិចត្រូនិក គុនដាវ បាល់ទះឆ្នេរខ្សាច់ កីឡាឧបសគ្គ គុនល្បុក្កតោ (យុទ្ធគុនចម្រុះ) លើកទម្ងន់ និងអុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីត្រៀមរៀបចំខ្លួនសម្រាប់ព្រឹត្តិការណ៍នេះ អត្តពលិក និងគ្រូបង្វឹក​ឡាវ​​បាន និង​កំពុង​ហ្វឹក​ហាត់យ៉ាងម៉ត់ចត់​រយៈពេល ៥០ថ្ងៃ​មក​ហើយ។ ទោះជាយ៉ាងណា រដ្ឋាភិបាលឡាវ​បាននិយាយថា ថវិកាដែលបានបែងចែកគឺមិនគ្រប់គ្រាន់សម្រាប់ចំណាយលើការចូលរួមទាំងអស់ រួមទាំងសម្ភារៈកីឡា និងសំបុត្រយន្តហោះ។

ក្រុមហ៊ុនឡាវជាច្រើនបាន​ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ក្រុម​ជម្រើស​ជាតិ​ដែលចូលរួមក្នុងការប្រកួតស៊ីហ្គេម​នៅ​កម្ពុជា​។ ឡាវ​ក៏​​គ្រោង​លើកទឹកចិត្តដល់អត្តពលិក​ដែល​ឈ្នះ​មេដាយ​គឺ​​​ប្រាក់រង្វាន់​ប្រហែល ៥៨៥ដុល្លារ សម្រាប់​មេដាយមាស, ប្រហែល ៤០៩ដុល្លារ​សម្រាប់មេដាយប្រាក់ និងប្រហែល ២៣៤ដុល្លារ​សម្រាប់​ដាយសំរឹទ្ធ។

គណៈកម្មាធិការជាតិអូឡាំពិកឡាវ បានជួលគ្រូ​បង្វឹក​មកពីប្រទេសគុយបា កម្ពុជា ថៃ កូរ៉េ អាល្លឺម៉ង់ សិង្ហបុរី និងមីយ៉ាន់ម៉ា ដើម្បីបង្វឹកអត្តពលិកឡាវ មាន​ដូច​ជា​កីឡាប្រដាល់ គុនល្បុក្កតោ សីដក់ តេក្វាន់ដូ ចំបាប់ សូហ្វតេន្នីស និងបាល់ទាត់។

ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រសប្តាហ៍មុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួងអប់រំ និងកីឡា លោក Kikeo Khaykhamphithoune បានជំរុញឱ្យគ្រូបង្វឹក និងអត្តពលិក​ ចូលរួមប្រកួតឱ្យបានល្អ និងប្រកួតប្រជែងដោយស្មារតី មិត្តភាព និងសាមគ្គីភាព៕ 

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ laotiantimes.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម