កីឡា
យ៉េន ឌីណា ម្ចាស់មេដាយមាសស៊ីហ្គេម២០២២មិនមានឈ្មោះស៊ីហ្គេមនៅកម្ពុជា
តាមបញ្ជីឈ្មោះអត្តពលិកគុនខ្មែរដែលសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានចេញជាផ្លូវការចុងក្រោយដែលសារព័ត៌មាន «កម្ពុជាថ្មី»ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែមេសានេះ គ្មានវត្តមានកីឡាករ ប៉ោ ភារិទ្ធ (យ៉េន ឌីណា) សម្រាប់ការប្រកួតគុនខ្មែរ ក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាទេ។

ក្នុងចំណោមកីឡាករ និងកីឡាការិនីគុនខ្មែរទៅប្រកួតស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ (លើកមកឆ្នាំ២០២២) នៅប្រទេសវៀតណាម កីឡាករ យ៉េន ឌីណា តែម្នាក់គត់ដែលបានឈ្នះមេដាយមាស។ រូបគេបានប្រកួតឈ្នះកីឡាករម្ចាស់ផ្ទះវៀតណាម Truong Cao Minh Phat នៅវគ្គផ្តាច់ព្រ័ត្រដើម្បីទទួលបានមេដាយមាសលើប្រភេទទម្ងន់ ៦៣.៥គីឡូក្រាម។
យ៉ាងណា សម្រាប់ស៊ីហ្គេម លើកទី៣២ នៅលើទឹកដីកម្ពុជា វិញ្ញាសាទម្ងន់៦៣.៥គីឡូក្រាមនេះត្រូវបានដាក់ជំនួសដោយកីឡាករ ឃុន បូរ៉ា (ឃីម បូរ៉ា) ដែលបានប្រកួតទម្ងន់៦០គីឡូក្រាមកាលស៊ីហ្គេម នៅវៀតណាម។
បន្ទាប់ពីបានឈ្នះមេដាយមាសស៊ីហ្គេម កាលពីខែឧសភា ឆ្នាំ២០០២២ យ៉េន ឌីណា ត្រូវបានមហាជនមើលឃើញថា សមត្ថភាពរបស់គាត់ធ្លាក់ចុះច្រើន និងមិនសូវបានហ្វឹកហាត់ទៀងទាត់ទេ។ សូម្បីតែការប្រកួតជើងឯកគុនខ្មែរអាស៊ីអាគ្នេយ៍ កាលពីចុងឆ្នាំ២០២២ នៅខេត្តព្រះសីហនុ កីឡាករមកពីខេត្តកោះកុងរូបនេះធ្វើទម្ងន់មិនបានត្រូវតាមកំណត់ថែមទៀត។

ខាងក្រោមជាបញ្ជីឈ្មោះកឡាករ និងកីឡាការិនីសម្រាប់ការប្រកួតគុនខ្មែរទាំង១៩វិញ្ញាសា ក្នុងនោះនារីមាន៦វិញ្ញាសា បុរសមាន១១វិញ្ញាសា និងសម្តែងសម្តែងមាន២វិញ្ញាសា ដែលត្រូវប្រកួតចាប់ពីថ្ងៃទី៦ ដល់ទី១១ ខែឧសភា ក្នុងកីឡាស៊ីហ្គេម លើកទី៣២។
កីឡាការិនីវិញ្ញាសាប្រយុទ្ធ
- កីឡាការិនី ឆា ចាន់ដេង ទម្ងន់៤៥គក
- កីឡាការិនី សុខរី កន្និកា ទម្ងន់ ៤៨គក
- កីឡាការិនី មឿយ ស៊ឹង ទម្ងន់៥១គក
- កីឡាការិនី ទូច ចាន់វត្តី ទម្ងន់ ៥៤គក
- កីឡាការិនី ទួន ស្រីភីន ទម្ងន់៥៧គក
- កីឡាការិនី សំ សំណាង ទម្ងន់៦០គក
កីឡាករវិញ្ញាសាប្រយុទ្ធ
- កីឡាករ ម៉ាប់ ធារ៉ា ទម្ងន់ ៤៥គក
- កីឡាករ ភុន ពិសិត ទម្ងន់ ៤៨គក
- កីឡាករ ខាំ ខ្លានាង ទម្ងន់ ៥១គក
- កីឡាករ ហ៊ឹម គឹមរៀង ទម្ងន់ ៥៤គក
- កីឡាករ ឃួន ឡាំងកូស៊ីន ទម្ងន់៥៧គក
- កីឡារ ឈុត វ៉ាន់ថង ទម្ងន់៦០គក (ឈុត សេរីវ៉ាន់ថង)
- កីឡាករ ឃុន បូរ៉ា ទម្ងន់៦៣.៥គក (ឃីម បូរ៉ា)
- កីឡាករ ឡៅ ចិត្រា ទម្ងន់៦៧គក
- កីឡាករ ទិត សោភ័ណ្ឌ ទម្ងន់៧១គក (រឿង សោភ័ណ្ឌ)
- កីឡាករ ឡៅ ចន្ទ្រា ទម្ងន់៧៥គក
- កីឡាករ រុំ សំណាង ទម្ងន់៨១គក (ព្រំ សំណាង)
កីឡាករ និងកីឡាការិនីវិញ្ញាសាសម្តែង (ថ្វាយបង្គំគ្រូ)
- កីឡាការិនី មឿង ស៊ឹង វិញ្ញាសាសម្តែងនារី
- កីឡាករ កាន់ ម៉េងហុង វិញ្ញាសាសម្តែងបុរស
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច