កីឡា
ប្រវត្តិមិនធម្មតា លោក Reyes អាយុ៦៨ឆ្នាំមកប្រកួតស៊ីហ្គេមនៅកម្ពុជា
កីឡាករស្នូកឃ័រ និងប៊ីយ៉ាជម្រើសជាតិហ្វីលីពីន លោក Efren Reyes នឹងចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលអាចត្រូវបានចាត់ទុកជាអត្តពលិកវ័យចំណាស់ជាងគេ និងជាកីឡាករដែលបានចូលរូមប្រកួតក្នុងស៊ីហ្គេមបានច្រើនលើកជាងគេ។
![](https://www.kampucheathmey.com/wp-content/uploads/2023/04/Efren-Reyes.png)
លោក Efren Reyes បានចាប់ផ្តើមលេងកីឡាស្នូកឃ័រ និងប៊ីយ៉ាចាប់តាំងពីឆ្នាំ១៩៧៨ដែលរហូតដល់ពេលនេះលោកមានបទពិសោធជាង៤០ឆ្នាំហើយទាំងកម្រិតអាស៊ាន អាស៊ី និងពិភពលោក។
ចាប់តាំងពីកីឡាស្នូកឃ័រត្រូវបានដាក់បញ្ជូលក្នុងកីឡាស៊ីហ្គេម ចាប់តាំងពីឆ្នាំ១៩៨៧មក លោក Efren Reyes បានចូលរួមប្រកួតប្រហែលជា៩ដង ក្នុងនោះកីឡាស៊ីហ្គេមចុងក្រោយឆ្នាំ២០២១ នៅប្រទេសវៀតណាមក៏លោកបានចូលរួមប្រកួតដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/04/Efren-Reyes1-1024x650.png)
សម្រាប់ការចូលរួមប្រកួតកីឡាស៊ីហ្គេមជាច្រើន កីឡាករវ័យចំណាស់ហ្វីលីពីនរូបនេះបានឈ្នះមេដាយមាសចំនួន៧គ្រឿង និងឈ្នះប្រាក់ សំរឹទ្ធជាច្រើនគ្រឿងទៀត។
លោក Efren Reyes ក៏បានឈ្នះមេដាយសំរឹត្ធសម្រាប់ការប្រកួតស្នូកឃ័រក្នុងកីឡាទ្វីបអាស៊ី (Asian Games) ឆ្នាំ២០០២ នៅប្រទេសកូរ៉េខាងត្បូង។
ស្នាដៃគួរឲ្យចាប់អារម្មណ៍បំផុតគឺ លោកបានឈ្នះជើងឯកពិភពលោក WPA លើវិញ្ញាសា Nine-Ball ឆ្នាំ១៩៩៩ និងឈ្នះជើងឯកពិភពលោក WPA លើកទី២ លើវិញ្ញាសា Eight-ball ឆ្នាំ២០០៤។
![](https://www.kampucheathmey.com/wp-content/uploads/2023/04/Efren-Reyes2-1024x688.png)
ក្នុងអាជីពជាង៤០ឆ្នាំកន្លងទៅនេះ លោក Efren Reyes មានជំនាញស្នូកឃ័រ និងប៊ីយ៉ាជាច្រើនជំនាញដូចជាវិញ្ញាសា Nine-ball, Eight-ball, Ten-ball, One-pocket, Rotation, Balkline, Three-cushion, Snooker និង Carom ជាដើម៕
អត្ថបទ៖ វីរបុត្រ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?