កីឡា
ការប្រកួតកីឡាទោចក្រយានជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ ចាប់ផ្តើមនាថ្ងៃទី ២២មករា ខេត្តសៀមរាប
ព្រឹត្តិការណ៍ប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំ ឆ្នាំ២០២០ នឹងត្រូវចាប់ផ្តើមនាថ្ងៃទី ២២ -២៣ ខែមករានេះ នៅខេត្តសៀមរាប។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន និយាយនៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១៩ មករានេះ ឲ្យដឹងថា ឆ្នាំ២០២០ គឺជាឆ្នាំដ៏សំខាន់មួយ ដែលសហព័ន្ធខ្មែរកីឡាទោចក្រយានចាប់ផ្តើមពង្រឹងគុណភាពបច្ចេកទេស និងមន្ត្រីគណៈកម្មការតាមទម្រង់ស្តង់ដារអន្តរជាតិ ដើម្បីសម្រួចគោលដៅឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ អគ្គលេខាធិការរូបនេះអះអាងថា ការប្រកួតថ្នាក់ជាតិនេះ មានប្រតិភូគ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន៣១៩នាក់ មកពី២៤ក្លិប សមាគម រាជធានី-ខេត្ត ហើយបើបូករួមទាំងមន្ត្រីគណៈកម្មការបច្ចេកទេស និងអ្នកស្ម័គ្រចិត្តទៀត មានចំនួនសរុបចន្លោះពី៥០០នាក់ ដល់៥៥០នាក់ ដើម្បីឲ្យដំណើរការប្រកួតនេះមានភាពរលូនបាន។

លោក នូ ចំរើន បញ្ជាក់ទៀតថា តាមពិតចំនួនក្លិប សមាគម ដែលជាសមាជិករបស់សហព័ន្ធមានច្រើនជាងនេះ ប៉ុន្តែដោយសារលទ្ធភាពនៃការរៀបចំ និងបញ្ហាជំងឺកូវីដ១៩ បូកផ្សំផងទៀតនោះ យើងព្យាយាមកាត់បន្ថយចំនួនកីឡាករ ដែលចូលរួម។ លោកបន្តថា ឆ្នាំនេះព្រឹត្តិការណ៍នៃការប្រ កួតរបស់យើងមានការចូលរួមពីក្លិបម៉ូតូធំ BMWលើវិញ្ញាសាកង់គួក ដែលពួកគាត់សុទ្ធតែជាកីឡាករ ដែលមានកម្រិតសមត្ថភាព និងបទពិសោធន៍ខ្ពស់ ដែលធ្លាប់ចូលរួមរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីដើមឆ្នាំ២០២០ រួចមកហើយ។


លោក នូ ចំរើនបញ្ជាក់ថា គោលដៅនៃការរៀបចំព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២០នេះ មានចំនួន២ គឺទី១ អនុវត្តតាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធ មានការឯកភាពពីលោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធបានដាក់ចេញ គឺថាយើងត្រូវពង្រឹងសមត្ថភាពគណៈកម្មការបច្ចេកទេស និងគណៈកម្មការៀបចំ ក្នុងដំណើរឈានទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ក៏ដូចជាការប្រកួតកីឡាទោចក្រយានលើឆាកអន្តរជាតិផ្សេងៗទៀត នាពេលខាងមុខ។ ហើយគោលដៅសំខាន់ទី២នោះ គឺតាមរយៈការ ប្រកួតនេះ និងមានការចូលរួមពីកីឡាករ-កីឡាការិនី ពីគ្រប់រាជធានី ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបានផ្តល់ឱកាសដល់ពួកគាត់ក្នុងការបង្ហាញនូវទេពកោសល្យ ចំណេះ និងជំនាញ ដូច្នេះការប្រ កួតនេះក៏ដូចជាបានបង្ហាញពីការវិវឌ្ឍសមត្ថភាព និង កម្រិតបច្ចេកទេសរបស់ពួកគាត់ ផងដែរ។

លោក នូ ចំរើន បញ្ជាក់ទៀតថា ការប្រកួតជើងឯកថ្នាក់ជាតិនេះ ទទួលបានថវិកាគាំទ្រពីក្រសួងអប់រំយុវជននិងកីឡា ដែលមាន២វិញ្ញាសា គឺប្រណាំងគួកចម្ងាយ១៥០ គីឡូម៉ែត្រ និងប្រណាំងកង់ភ្នំចម្ងាយ ៤៣ គីឡូម៉ែត្រ។ លោកបន្តថា ការប្រកួតឆ្នាំនេះ មិនដូចជាបណ្តាឆ្នាំមុនៗនោះទេ ដោយនឹងត្រូវពង្រឹងលើវិន័យយ៉ាងតឹងរឹងចំពោះកីឡាករ កីឡា ការិនី រួមទាំងមន្ត្រីគណៈកម្មការបច្ចេកទេសទៀតផង ពីព្រោះថានេះ ជាការប្រកួតជើងឯកថ្នាក់ជាតិ ដោយសហព័ន្ធចង់បានការចូល រួមរបស់កីឡាករ កីឡាការិនីប្រកប ដោយឆន្ទៈពិតប្រាកដ ដើម្បីប្រកួតប្រជែងអស់ពីសមត្ថភាព។ ជាមួយគ្នានោះ សហព័ន្ធនឹងរៀបចំវិធានការអនាម័យ វាស់កម្ដៅ បាញ់អាល់កុល និងរក្សាគម្លាតសុវត្ថិ ភាពឲ្យបានហ្មត់ចត់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ផងដែរ។ សូមបញ្ជាក់ថា ក្រុមហ៊ុន Herbalife បានឧបត្ថម្ភនូវថវិកាចំនួន ២០,៧០០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការរៀបចំការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ខេត្តសៀមរាប៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ ក្លឹបវាយសី ក្រសួងមហាផ្ទៃ បន្តរក្សាតំណែងជើងឯកថ្នាក់ជាតិ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន