កីឡា
សម្តេចតេជោ ហ៊ុន សែន ណែនាំអ្នកគាំទ្រឲ្យរក្សាសណ្តាប់ធ្នាប់ និងហាមផ្លោះរបងចូលទីលាន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញសារណែនាំដល់អ្នកគាំទ្រ និងប្រជាពលរដ្ឋដែលស្រឡាញ់ចូលចិត្តកីឡា ជាពិសេសការចូលទស្សនាបាល់ទាត់ក្នុងកីឡាស៊ីហ្គេម សូមរក្សាសណ្តាប់ធ្នាប់ សេចក្តីថ្លៃថ្នូរ និងហាមផ្លោះរបងចូលទីលានប្រកួត។

នៅព្រឹកថ្ងៃទី២៧ ខែមេសា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖«បងប្អូនជនរួមជាទីគោរពស្រឡាញ់! ជាពិសេស ក្មួយៗ យុវជន និងបងប្អូន អ្នកគាំទ្រកីឡា ប៉ុន្មានថ្ងៃមុននេះ ខ្ញុំបានជំរាបទៅអាជ្ញាធររាជធានី-ខេត្តឲ្យបញ្ចាំងស្លាយ (LED) សម្រាប់បញ្ចាំងផ្សាយបន្តផ្ទាល់ពីការបើក-បិទ និងការប្រកួតស៊ីហ្គេម ដើម្បីបងប្អូនមានលទ្ធភាពមើលពីខាងក្រៅ។ ហេតុផលគឺស្ថិតនៅត្រង់ថា កន្លែងប្រកួតរបស់យើងគឺមានកម្រិតទទួលចំនួនមនុស្ស។ ស្តាតរបស់យើងគឺមិនធំពេកទេ ក្នុងពេលដែលតម្រូវការមនុស្សចូលមើលយ៉ាងច្រើន។ អាស្រ័យហេតុនេះ ការរៀបចំទីកន្លែងសម្រាប់ការមើលខាងក្រៅគឺជារឿងចាំបាច់ហើយដែលអាជ្ញាធរគ្រប់ទីកន្លែងត្រូវទទួលខុសត្រូវរៀបចំសម្រាប់បងប្អូន ហើយរក្សាសន្តិសុខឲ្យខាងតែបាន»។
សម្តេចតេជោសង្កត់ធ្ងន់ថា ៖«អ្វីដែលខ្ញុំករុណា ខ្ញុំចង់និយាយនៅពេលនេះ ខ្ញុំចង់ឲ្យបងប្អូនដែលស្នេហាវិស័យកីឡា មេត្តាយោគយល់ និងរក្សានូវភាពថ្លៃថ្នូរតាមរយៈនៃការប្រកួតនីមួយៗ។ បទពិសោធនៅឆ្នាំ២០១៦ នៅពេលដែលកម្ពុជាជួបជាមួយទីម័រខាងកើត ពេលនោះមានបងប្អូនយើងមួយចំនួនបានផ្លោះរបងចូលទៅកាន់ទីលានប្រកួតដែលធ្វើឲ្យបាត់បង់នូវសណ្តាប់ធ្នាប់។ ពេលនោះ និងពេលនេះ គឺស្ថានភាពមិនដូចគ្នាទេ កម្ពុជាទទួលនូវភ្ញៀវរាប់ម៉ឺននាក់ ដែលមកកាន់ទីក្រុងភ្នំពេញ និងទៅកាន់ទីកន្លែងប្រកួតដទៃទៀត ដូចជាខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ជាដើម ឬកន្លែងដទៃទៀត ដូច្នេះខ្ញុំសូមស្នើរចិត្តបងប្អូន មេត្តាយោគយល់ សូមកុំឲ្យមានការបាត់បង់សណ្ឋាប់ធ្នាប់ណាមួយ តាមរយៈការមិនគោរពទៅដល់វិធានការផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សង្គម។ ឧទាហណ៍ បញ្ហាការចូលមើលសម្រាប់ការប្រកួតកីឡាបាល់ទាត់ ប្រសិនបើពុំមាននូវលិខិតដែលទទួលបានផ្តល់ដោយអ្នកគ្រប់គ្រងនៃការប្រកួតទេ សូមបងប្អូនមើលទៅតាមការបញ្ចាំងស្លាយនៅខាងក្រៅ ដោយអាជ្ញាធរជាអ្នករៀបចំ»។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ការរក្សាសណ្តាប់ធ្នាប់ សេចក្តីថ្លៃថ្នូរ និងគោរពតាមវិធានសន្តិសុខគឺដើម្បីការពារសុវត្ថិភាព និងមុខមាត់ប្រទេសជាតិ។ អ្នកគាំទ្រជៀសវាងដាច់ខាតការជេរប្រមាថទៅលើក្រុម ឬអត្តពលិកណាមួយទាំងតាមទីកន្លែងទស្សនាផ្ទាល់ និងតាមបណ្តាញទំនាក់ទំនងសង្គម។ ជាពិសេសអ្នកគាំទ្រក្នុងនាមជាម្ចាស់គួរផ្តល់នូវសេចក្តីគោរព ស្រឡាញ់ និងសាមគ្គីភាពដល់ក្រុម អត្តពលិក ប្រតិភូ ព្រមទាំងភ្ញៀវអន្តរជាតិ៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?