កីឡា
ច្បាស់ហើយ សៀង ចន្ធា ជាប្រធានក្រុមដឹកនាំគោព្រៃកម្ពុជា ជំនួបបើកឆាកជាមួយទីម័រ
គ្រូបង្វឹក្រុមជម្រើសជាតិកម្ពុជាបានបញ្ជាក់នៅក្នុងសន្និសីទនៅមុននេះបន្តិចថា កីឡាករខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា នឹងកាន់តួនាទីជាប្រធានក្រុមដឹកនាំក្រុមគោព្រៃកម្ពុជា ក្នុងជំនួបបើកឆាកតទល់ក្រុមទីម័រសម្រាប់ការប្រកួតជម្រុះក្នុងពូល A ព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក Ryu Hirose គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជាបានបញ្ជាក់ថា កីឡាករខ្សែប្រយុទ្ធ សៀង ចន្ធា ត្រូវបានផ្តល់តួនាទីជាប្រធានដឹកនាំក្រុមគោព្រៃកម្ពុជាក្នុងជំនួបបើកឆាកជាមួយក្រុមទីម័រ សម្រាប់ការប្រកួតវគ្គជម្រុះក្នុងពូល A ព្រឹត្តិការណ៍ស៊ីហ្គេម។
គ្រូបង្វឹកសញ្ជាតិជប៉ុនរូបនេះមើលឃើញថា កម្ពុជាទោះបីមានប្រៀបក្នុងនាមជាម្ចាស់ផ្ទះ ប៉ុន្តែក៏មិនអាចមើលស្រាលសម្រាប់លទ្ធផលជំនួបប្រកួតខាងមុខ ដែលក្រុមទាំងពីរសុទ្ធតែមានឱកាសឈ្នះដូចគ្នា។

ក្រុមគោព្រៃកម្ពុជាស្ថិតនៅក្នុងពូល A ដែលមានក្រុមខ្លាំងដូចជា ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ទីម័រខាងកើត។ ក្រុមម្ចាស់ផ្ទះកម្ពុជានឹងប្រកួតបើកឆាកជាមួយទីម័រខាងកើតនៅវេលាម៉ោង ៧ យប់ ស្អែកនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕

-
សន្តិសុខសង្គម១១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?