Connect with us

កីឡា

គ្រូ​ទីម័រ៖ ក្រុម​លោក​នឹង​ប្រកួត​ដោយ​រីករាយ​ ​មិន​ខ្លាចការ​ដាក់​​សម្ពាធ​ពី​ម្ចាស់​ផ្ទះ​កម្ពុជា

បានផុស

នៅ

ខណៈ​ដែល​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ទីម័រ នឹង​ប្រកួត​បើក​ឆាក​ជួបជាមួយ​​កម្ពុជានៅ​ថ្ងៃ​ស្អែក​នេះ​ គ្រូ​បង្វឹក​ក្រុម​ទីម័រ​បាន​លើក​ឡើង​ថា កូន​ក្រុម​របស់​លោក​​រីករាយ​គ្រប់​ការ​ប្រកួត​ ហើយ​មិន​ភ័យ​ខ្លាច​ការ​ដាក់​សម្ពាធ​ពី​ក្រុម​ម្ចាស់​ផ្ទះ​​កម្ពុជា​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Park Soon Tae គ្រូ​របស់​ជម្រើស​ជាតិ​ទីម័រ​​

លោក Park Soon Tae គ្រូ​របស់​ជម្រើស​ជាតិ​ទីម័រ​​បន្ត​ថា កូន​ក្រុម​របស់​លោក​បាន​ហ្វឹកហាត់​ត្រៀម​ជា​ច្រើន​ខែ​ សម្រាប់​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ទាំង​មូល​មិន​ថា​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​កម្ពុជា និង​ក្រុម​ដទៃ​ទៀត​នោះ​ទេ។ ដូច្នេះ​ក្រុម​លោក​រីករាយ​សម្រាប់​ជំនួប​ជាមួយ​កម្ពុជា​ដែលជា​ម្ចាស់​ផ្ទះ ហើយ​នឹង​ប្រឹងប្រែង​ស្វែង​រក​លទ្ធផល​ដ៏ល្អ​សម្រាប់​ប្រកួត​ថ្ងៃ​ស្អែកនេះ។

ដោយ​ឡែក​គ្រូ​បង្វឹក​ក្រុមជម្រើស​ជាតិ​កម្ពុជា​សញ្ជាតិ​ជប៉ុនលោក Ryu Hirose ក៏​មិន​បាន​មើល​ស្រាល​សម្រាប់​ជំនួប​ជាមួយ​ក្រុម​ទីម័រ ខណៈ​ដែល​ការ​ប្រកួតនេះ​លោក​មើល​ឃើញ​ក្រុម​ទាំង​ពីរ​មាន​ឱកាស​ឈ្នះ​ដូច​គ្នា។

គ្រូ​បង្វឹក​សញ្ជាតិ​ជប៉ុន​រូប​នេះ​បញ្ជាក់​ថា កម្ពុជា​ទោះ​បី​មាន​ប្រៀប​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ប៉ុន្តែ​ក៏​មិន​អាច​​មើល​ស្រាល​សម្រាប់​ការ​​ប្រកួត​ខាងមុខ​​ ​ដែល​ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​មាន​ឱកាស​ឈ្នះ​ដូច​គ្នា។

សម្រាប់​ការ​ប្រកួត​បើកឆាក​ជាមួយ​ទីម័រ​នៅ​ថ្ងៃ​ស្អែក​នេះ គ្រូ​បង្វឹក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ដាក់​កីឡាករ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង សៀង ចន្ធា ជា​ប្រធាន​ក្រុម​ដឹកនាំ​ក្រុម​គោព្រៃ​កម្ពុជា។

គួរ​បញ្ជាក់​ថា ក្រុម​គោព្រៃ​កម្ពុជា​ស្ថិត​នៅ​ក្នុង​ពូល A ដែល​មាន​ក្រុមខ្លាំង​ដូចជា ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ទីម័រខាងកើត។ កម្ពុជា​នឹង​ប្រកួត​បើក​ឆាក​ជាមួយ​ទីម័រ​ខាង​កើត​នៅ​វេលា​ម៉ោង ៧ យប់ ស្អែក​នេះ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវហ្សាលឌឺហ្គោល (ផ្លូវ២១៧) នឹង​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់ រួម​ជា​មួយ​ផ្លាស់​ប្តូរ​ការ៉ូឡាថ្មី ដើម្បី​យក​ធ្វើ​ជា​ផ្លូវ​គំរូ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់អគារទីចាត់ការ អគារបណ្ណាល័យ បន្ទប់ទឹក និងផ្ដល់អាហារ១ពេលដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាទួលចំប៉ី ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប​៣ម៉ឺន​នាក់ ​បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

ចរាចរណ៍១៣ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

Sokha Hotels

ព័ត៌មានពេញនិយម