Connect with us

កីឡា

គ្រូល្បុក្កតោ សំ ថារ័ត្ន ចេញសាររម្លឹកដាស់តឿនកីឡាករ-កីឡាការិនី

បានផុស

នៅ

តារា​គុន​ល្បុក្កតោ សំ ថារ័ត្ន មហាជន​ប្រាកដ​ជា​ដឹង​ហើយ​ថា កន្លងមក​នាង​តែង​បង្ហាញ ឬ​ចូលរួម​បង្ហាត់​ដល់​យុវជន​ខ្មែរ​ដែល​ស្រលាញ់​គាំទ្រ​វិស័យ​ក្បាច់​គុន​ល្បុក្កតោ​របស់​ខ្មែរ។ លើស​ពី​នេះ កញ្ញា ក៏បាន​ធ្វើការ​អំពាវនាវ​ឲ្យ​មហាជន​បន្ត​ការ​លើកស្ទួយ និង​គាំទ្រ​ដល់​វិស័យ​មួយ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​ថ្មីៗ​នេះ​ស្រាប់តែ​គ្រូ​ល្បុក្កតោ សំ ថារ័ត្ន បាន​ចេញ​សារ​រម្លឹក​ដាស់តឿន​កីឡាករ​-​កីឡា​ការិនី ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន និង​ត្រូវ​ថែរក្សា​ខ្លួន។ កីឡា​ការិនី សំ ថារ័ត្ន បាន​លើក​ឡើង​ថា «កាល​ខ្ញុំ​នៅ​ឡើង​វាយ ខ្ញុំ​ទទួល​វាយ មួយ​ឆ្នាំ​តែម្ដង​គត់ ជួនកាល​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​ដែរ»។ កញ្ញា សំ ថារ័ត្ន បាន​និយាយ​ទៀត​ថា «ខ្ញុំ ត្រូវ​គោរព និង​ថែ​រាងកាយ​ខ្ញុំ​ដែរ ព្រោះ​យើង​ត្រូវ​ប្រើ​រាងកាយ​យើង​ឲ្យ​បាន​យូរអង្វែង​ត​ទៀត»។

សំ ថា​រ័ត្ន បាន​បន្ត​ទៀត​ថា «ខ្ញុំ​ភ្លាត់​ស្មា​ស្ដាំ​ម្ដង​កាល​វាយ​នៅ​ប្រទេស​ហ្វីលីពីន វា​ជា​សះស្បើយ​ហើយ ប៉ុន្តែ​ដូច​ម្ដាយ​ខ្ញុំ និង​បង​ហេ​រ៉ូ មាន​ប្រសាសន៍​អញ្ចឹង វា​មិន​មក​ដូច​ដើម​ពេញលេញ​វិញ​ទេ។ ខ្ញុំ​សូម​រំលឹក​ដាស់តឿន​កីឡាករ កីឡា​ការិនី​ទាំងអស់ សូម​ចេះ​មើល​រក្សា​ថែ​អង្គ​ប្រាណ នៃ​យើង​ផង ថ្លឹងថ្លែង​តាម​ការ​គួរ»។

បន្ថែម​ពី​លើ​នេះ តារា​ក្បាច់គុន សំ ថា​រ័ត្ន និយាយ​ដែរ​ថា ចុង​ក្រោយ​សូម​ជូនពរ​ឲ្យ ធារ៉ា ឆាប់​ជា មិន​ថា​ក្នុង​ការ​ព្យាបាល​បែប​បុរាណ ឬ​បែប​វិទ្យាសាស្ត្រ សូម​ឲ្យ​ឆាប់​បាន​ជា​សះស្បើយ​មកវិញ​ផង។

ក្នុង​នោះ​ដែរ ក៏​មាន​ការ​បញ្ចេញ​មតិ​គាំទ្រ​ដែរ​ថា ខ្ញុំ​បារម្ភ គិត​ថា​ប្អូន​និយាយ​នេះ​ជា​ត្រឹមត្រូវ​ល្អ​ណាស់ ខ្ញុំ​មិន​ដែល​ឃើញ​កីឡាករ​វាយ​មិន​ចេះ​សម្រាក​សោះ ធម្មតា​អ្នក​ប្រដាល់​គេ ត្រូវ​តែ​សម្រាក​ដើម្បី​ប្រមូល​កម្លាំង​ថ្ងៃក្រោយ និង​ហាម​ផឹក​ស្រា និង​រក​ស្រី​ញី ធ្វើ​យ៉ាង​ណា​ឲ្យ​សុខភាព​យើង​បាន​ទើប​ឡើង​ប្រកួត។

ចំណែក​ខ្លះ​ទៀត​លើក​ឡើង​ថា មិន​យូរ គង់​មាន​បញ្ហា​មក​ដល់ ស្រប​ពេល​ខ្មែរ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម បែប​នេះ សម្តេច ដាស់តឿន​ហើយ​អ្នកណា​ជា​អ្នក​ទទួល​ខុស​ត្រូវ ព្រោះ​រឿង​កើតមុន​មក​បណ្តើរៗ​ហើយ​ដូចជា ពេជ្រ សម្បត្តិ ជាដើម ពេលនេះ​ធ្លាក់​មក​ដល់ ធឿន ធារ៉ា បង​ប្អូន​កីឡាករ​ល្អ​យើង​នៅ​មាន​មិន​ទាន់​គ្រប់គ្រាន់​ទេ អ្នក​រៀបចំ​កម្មវិធី​គួរ​ត្រូវ​គិត​ឲ្យ​បាន​ច្បាស់លាស់​ជាង​នេះ មុន​សម្រេច​ដាក់ ឬ​ផ្គូផ្គង​ឲ្យ​កីឡា​ប្រកួត​ម្តងៗ ប្រទេស​ជិត​ខាង​យើង​គេ​កំពុង​សម្លឹង​មើល​យើង​ក្នុង​ការ​ប្រជែង​បែប​ច្រណែន សូម​បងប្អូន​គិត​ឲ្យ​បាន​ខ្ពស់ និង​មាន​ទំនួល​ខុសត្រូវ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

ព័ត៌មានជាតិ១៧ នាទីutes មុន

KOICA ៖ គម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ ២០២៦-២០៣០ នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈនៅកម្ពុជា

សេដ្ឋកិច្ច១៨ នាទីutes មុន

ក្រសួងកសិកម្ម ប្តេជ្ញាធានានិរន្តរភាពវិស័យជលផលកម្ពុជា

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

​ប៉ាណាម៉ា​លើក​លែង​ការ​បង់​ប្រាក់​​សម្រាប់​នាវា​អាមេរិក​​ឆ្លង​កាត់​ព្រែកជីក​ប៉ាណាម៉ា​​

Sokha Hotels

ព័ត៌មានពេញនិយម