កីឡា
កីឡាករវាយកូនបាល់កម្ពុជារំពឹងបានមេដាយនៅក្នុងការប្រកួតស៊ីហ្គេម
កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាផ្នែកវាយកូនបាល់ (Tennis) បានរំពឹងថា នឹងទទួលបានមេដាយពីការប្រកួតស៊ីហ្គេមលើកទី ៣២ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ ខណៈពួកគេបានត្រៀមខ្លួន និងហ្វឹកហាត់យ៉ាងល្អ។

ថ្លែងប្រាប់អ្នកព័ត៌មាននៅលើទីលានហ្វឹកហាត់ក្នុងខេត្តសៀមរាបនៅល្ងាចថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៣នេះ កីឡាករ ប៊ុន កេននី បានឲ្យដឹងថា តាមការសង្កេតរបស់លោក ការហ្វឹកហាត់ និងការតាំងចិត្តរបស់ក្រុមជម្រើសជាតិកម្ពុជា មានភាពប្រហាក់ប្រហែលជាមួយក្រុមកីឡាករផ្សេងៗ មិនមានក្រុមណាមានសមត្ថភាពលើសពីក្រុមកម្ពុជាទេ។
ចំណែកកីឡាការិនី ឡៅ ពេជ្ររស្មី ក៏បានអះអាងដែរថា ការប្រកួតនេះពិតជាសំខាន់ណាស់ ហើយនាង និងក្រុមបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការស្វែងរកជ័យជំនះជូនជាតិ។ កីឡាករ កីឡាការិនីដទៃទៀត សុទ្ធតែបានអះអាងដូចគ្នាថា ពួកគេពិតជាបានត្រៀមខ្លួនជាស្រេចក្នុងការដណ្តើមមេដៃជូនជាតិ។

អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា លោក ទេព រិទ្ធីវិទ្ធ បានឲ្យដឹងថា លោកតែងតែប្រាប់ដល់កីឡាករ ទាំងអស់ ត្រូវតាំងស្មារតីឲ្យបានល្អ តាំងអារម្មណ៍១០០ភាគរយលើការប្រកួត និង២០០ភាគរយលើទង់ជាតិ លើប្រទេសជាតិយើង។ លោកបានបញ្ជាក់ថា កម្មវិធីបោះជំរុំហ្វឹកហាត់ នៅខេត្តសៀមរាបខាងលើ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៦-២៨ ខែមេសានេះ។
ក្រៅពីការហ្វឹកហាត់ មន្ដ្រីសហព័ន្ធរូបនេះក៏បាននាំកីឡាករ-កីឡាការិនីទាំងអស់ ចូលប្រោះព្រំសុំក្តីសុខ និងជោគជ័យ សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលគ្រោងប្រារព្ធពិធីបើកនាថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។

ម៉្យាងទៀត ការជ្រើសរើសកន្លែងហ្វឹកហាត់នៅខេត្តសៀមរាបនេះ ដោយទីតាំងមានលក្ខណៈត្រូវតាមស្តង់ដាអន្តរជាតិ ដូចទីតាំងសម្រាប់ប្រកួតស៊ីហ្គេមនៅពហុកីឡាដ្ឋានជាតិមរតកតេជោដែរ។
លោក ទេព រិទ្ធីវិទ្ធ បានបញ្ជាក់ថា ការសម្រេចជ្រើសរើសយកខេត្តសៀមរាប សម្រាប់ការបោះជំរុំហ្វឹកហាត់នេះ ដោយសារចង់ឲ្យកីឡាករបានស្គាល់ប្រវត្តិសាស្ត្ររបស់កម្ពុជាដែលមានដូនតាដ៏ខ្លាំងពូកែ និងផ្តល់ឱកាសឲ្យកីឡាករកីឡាការិនីទាំងអស់បានផ្លាស់ប្តូរបរិយាកាសក្នុងការហ្វឹកហាត់ពីទីក្រុង មកខេត្ត ដោយទទួលបានបរិស្ថានល្អ មានខ្យល់បរិសុទ្ធទៀតផង។
ក្នុងនោះលោកក៏មានសង្ឃឹមជឿជាក់ចំពោះកីឡាករ កីឡាការិនី វាយកូនបាល់កម្ពុជា និងទទួលបានជោគជ័យជូនជាតិមាតុភូមិរបស់ខ្លួន។

បើតាមមន្ត្រីរូបនេះ កីឡាករ កីឡាការិនី គឺសុទ្ធសឹងមាន ឈាមជ័រជាកូនខ្មែរ ទោះបីគាត់កើតនៅក្រៅប្រទេសពិតមែន តែឪពុម្តាយជាខ្មែរ និងមានកីឡាការិនីអ្នកខេត្តសៀមរាប ក៏បានធ្លាប់ចេញទៅប្រកួតនៅក្រៅប្រទេសផងដែរ ហើយពួកគាត់មានមនសិការចំពោះប្រទេសខ្មែរ ក្នុងការលើកកម្ពស់វិស័យកីឡាវាយកូនបាល់កម្ពុជា ឲ្យមានភាពលី្បល្បាញនៅលើពិភពលោក ក្នុងការលើកកិត្តិយសប្រទេសជាតិខ្លួនផងដែរ៕
អត្ថបទ៖ គឿនវេត

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់