កីឡា
មួយឃ្លារបស់ ផាត សុខា ចំពោះអ្នកមានគុណធ្វើឲ្យអ្នកគាំទ្ររំភើបជំនួសពេលជាប់ U22 ក្នុងស៊ីហ្គេម
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំត្រូវបានប្រកាសបញ្ជីឈ្មោះ២០នាក់ចុងក្រោយកាលពីម្សិលមិញពោលគឺមួយថ្ងៃមុនការប្រកួតជាមួយក្រុមទីម័រខាងកើត វេលាម៉ោង៧យប់ថ្ងៃសៅរ៍នេះក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
បន្ទាប់ពីរង់ចាំអស់រយៈពេល៦៤ឆ្នាំ ទីបំផុតកម្ពុជាបានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះលើកដំបូងនូវមហាព្រឹត្តិការណ៍កីឡាប្រចាំតំបន់។ ក្នុងនាមជាម្ចាស់អត្តពលិកជម្រើសជាតិកម្ពុជាពិតជាមោទនភាពណាស់ដែលបានលេងតំណាងឲ្យជម្រើសជាតិ ប៉ុន្តែគ្រប់អត្តពលិកទាំងអស់សុទ្ធតែមិនងាយទទួលបានឱកាសស្រួលឡើយ។

ក្នុងចំណោមកីឡាទាំង៣៧ប្រភេទ កីឡាបាល់ទាត់មានប្រជាប្រិយភាពជាងគេ ហើយកីឡាករបាល់ទាត់ម្នាក់ៗពិតជាចង់មានឈ្មោះលេងតំណាងឲ្យជម្រើសជាតិខ្លាំង។ យ៉ាងណាមានតែកីឡាករអាយុក្រោម២២ឆ្នាំចំនួន២០នាក់ប៉ុណ្ណោះដែលមានវត្តមានតំណាងឲ្យជម្រើសជាតិក្នុងកីឡាស៊ីហ្គេម ហើយកីឡាករម្នាក់ៗដែលមានឈ្មោះចុងក្រោយពិតជាមានមោទនភាព និងរំភើបរីករាយខ្លាំងណាស់ បន្ទាប់ពីខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងណាដើម្បីទទួលឱកាសដ៏កម្រមាន។
ក្នុងចំណោមសមាជិក២០នាក់ចុងក្រោយ មានយុវជន ផាត សុខា ដែលមកពីខេត្តបាត់ដំបង និងជាសមាជិករបស់ក្រុមបាល់ទាត់ណាហ្គាវើលដ៍។ បន្ទាប់ពីបញ្ជីចុងក្រោយត្រូវបានប្រកាស យុវជនរូបនេះបាននិយាយថា ៖«ខ្ញុំធ្វើបានហើយ ពុកម៉ែ កូននឹងខំប្រឹងដើម្បីមុខមាត់ជាតិយើង។ អរគុណបងប្អូនដែលតែងតែគាំទ្រខ្ញុំបាទ ផាត សុខា កន្លងមក ជួបគ្នានៅថ្ងៃស្អែក»។
សូមបញ្ជាក់ថា ក្រុមកម្ពុជាស្ថិតនៅពូល A ជាមួយក្រុមខ្លាំងឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងទីម័រខាងកើត។ ការប្រកួតបើកឆាកពូលនេះ វេលាម៉ោង៤រសៀលជាការជួបគ្នារវាងក្រុមឥណ្ឌូណេស៊ី និងហ្វីលីពីន ខណៈម្ចាស់ផ្ទះកម្ពុជាប៉ះទីម័រខាងកើត វេលាម៉ោង៧យប់ ថ្ងៃសៅរ៍ ទី២៩ ខែមេសានេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?