កីឡា
យប់នេះ កម្ពុជា ប៉ះ ហ្វីលីពីន លើកទី៥ក្នុងស៊ីហ្គេម
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ (U22) ត្រូវប្រកួតជាមួយ U22 ហ្វីលីពីន វេលាម៉ោង៧យប់ ថ្ងៃអង្គារ៍ ទី២ ខែឧសភានេះ សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូល A ជុំទី២ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

កាលប្រកួតប្រជុំទី១ ក្រុមម្ចាស់ផ្ទះកម្ពុជាបានឈ្នះទីម័រខាងកើតដោយលទ្ធផល ៤-០ ដើម្បីទទួលបាន៣ពិន្ទុពេញ ហើយដៃគូមិនទាន់ស៊ុតឡើយ ខណៈហ្វីលីពីនប្រកួតដំបូងបានចាញ់ឥណ្ឌូណេស៊ី ដោយលទ្ធផល ៣-០ ហើយក៏មិនទាន់ស៊ុតចូលដៃគូបានដែរ។
ឆ្លងកាត់ការប្រកួតមួយលើកដំបូងគ្នា កម្ពុជាកំពុងឈរលើកំពូលតារាងពូល A ហើយលេខ២ក្រុមឥណ្ឌូណេស៊ី ខណៈចំណាត់ថ្នាក់លេខ៣មីយ៉ាន់ម៉ា ហើយហ្វីលីពីនលេខ៤ និងលេខ៥ ទីម័រខាងកើត។

បើគិតតែក្នុងកីឡាស៊ីហ្គេម កម្ពុជា និង ហ្វីលីពីន ធ្លាប់ជួបគ្នា៤ដងគិតចាប់តាំងពីឆ្នាំ២០០៥មក។ លើកទី១ ស៊ីហ្គេម ឆ្នាំ២០០៥ ហ្វីលីពីនបានយកឈ្នះកម្ពុជាដោយលទ្ធផល ៤-២ ប៉ុន្តែជួបគ្នាលើកទី២ ស៊ីហ្គេម ឆ្នាំ២០១៥ កម្ពុជាបានឈ្នះហ្វីលីពីនវិញដោយលទ្ធផល ៣-១។ បន្ទាប់មកស៊ីហ្គេម ឆ្នាំ២០១៧ កម្ពុជាចាញ់ហ្វីលីពីន ០-២ និងចុងក្រោយ ស៊ីហ្គេម ឆ្នាំ២០១៩ ស្មើគ្នា ១-១។
ប្រសិនបើកម្ពុជាអាចរកបានជ័យជម្នះលើហ្វីលីពីនយប់នេះ ម្ចាស់ផ្ទះកម្ពុជានឹងមានរំពឹងក្នុងការឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ផ្ទុយទៅវិញ ប្រសិនបើហ្វីលីពីនទទួលបានលទ្ធផលល្អ នោះហ្វីលីពីន កាន់តែមានកម្លាំងចិត្តប្រកួតជាមួយក្រុមបន្ទាប់ ដោយសារពួកគេបានឆ្លងកាត់ជាមួយក្រុមខ្លាំងក្នុងពូលគឺ ឥណ្ឌូណេស៊ីរួចហើយ។

សម្រាប់ម្ចាស់ផ្ទះកម្ពុជាមានការព្រួយបារម្ភខ្លះ ដោយសារប្រធានក្រុម សៀង ចន្ធា បានរបួសត្រូវបានប្តូរចេញនៅវគ្គទី២នៅពេលកម្ពុជាប្រកួតជាមួយទីម័រខាងកើត កាលពីថ្ងៃទី២៩ ខែមេសា។ រហូតដល់ពេលនេះមិនទាន់មានដំណឹងជាក់លាក់ពីរបួសរបស់ប្រធានក្រុមឡើយ។
យុវជនឆ្នើម ជូ ស៊ិនទិ រកបាន២គ្រាប់ម្នាក់ឯងពេលឈ្នះ ទីម័រខាងកើត ៤-០ និងរំពឹងមានវត្តមានលើទីលានទៀតយប់នេះ។ យុវជនគួរឲ្យចាប់អារម្មណ៍ម្នាក់ទៀតគឺ ស រតនា ត្រូវបានប្តូរចូលវគ្គទី២ ប៉ុន្តែរូបគេរកបាន១គ្រាប់ និង Assist បាន១គ្រាប់ ដូច្នេះប្រសិនបើ សៀង ចន្ធា មិនអាចលេងជម្រើស១១នាក់ដំបូងបាន រូបគេអាចជម្រើស។
ប្រវត្តិជួបគ្នា៤លើកក្នុងស៊ីហ្គេមរវាងកម្ពុជា និងហ្វីលីពីន
- កម្ពុជា ២-៤ ហ្វីលីពីន ស៊ីហ្គេម ២០០៥
- កម្ពុជា ៣-១ ហ្វីលីពីន ស៊ីហ្គេម ២០១៥
- កម្ពុជា ០-២ ហ្វីលីពីន ស៊ីហ្គេម ២០១៧
- កម្ពុជា ១-១ ហ្វីលីពីន ស៊ីហ្គេម ២០១៩

តារាងពិន្ទុបណ្តោះអាសន្ន ពូល A
- កម្ពុជា មាន៣ពិន្ទុ (១ប្រកួត)
- ឥណ្ឌូណេស៊ី មាន៣ពិន្ទុ (១ប្រកួត)
- មីយ៉ាន់ម៉ា មានសូន្យពិន្ទុ (មិនទាន់ប្រកួត)
- ហ្វីលីពីន មានសូន្យពិន្ទុ (១ប្រកួត)
- ទីម័រខាងកើតមានសូន្យពិន្ទុ (១ប្រកួត)
តារាងពិន្ទុបណ្តោះអាសន្ន ពូល B
- ថៃ មាន៣ពិន្ទុ (១ប្រកួត)
- វៀតណាម មាន៣ពិន្ទុ (១ប្រកួត)
- ម៉ាឡេស៊ី មានសូន្យពិន្ទុ (មិនទាន់ប្រកួត)
- សិង្ហបុរី មានសូន្យពិន្ទុ (១ប្រកួត)
- ឡាវ មានសូន្យពិន្ទុ (១ប្រកួត)
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?