Connect with us

កីឡា

ម្ចាស់ផ្ទះ​កម្ពុជារំពឹង​​កើន​​មេដាយ​២០០​% ធៀប​នឹងស៊ីហ្គេម២០២១

បានផុស

នៅ

ម្ចាស់​ផ្ទះ​កម្ពុជា​​រំពឹង​ទទួល​បាន​ការ​កើន​ឡើង​មេដាយ​​រហូត​ដល់​២០០​%​​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ បើ​ប្រៀប​ធៀប​នឹង​លទ្ធផល​ដែល​កម្ពុជា​ទទួល​បាន​​ក្នុង​កីឡា​ស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ (លើក​២០២២) នៅ​ប្រទេស​វៀតណាម។

លោក​ ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ​២០២៣​នេះ​បាន​ធ្វើ​សេចក្តី​រាយការណ៍​ជូន​សម្តេច​តេជោ ហ៊ុន​ សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ដែល​សម្តេច​តេជោអនុញ្ញាត​ឲ្យ​​អត្តពលិក​ជម្រើស​ជាតិ​កម្ពុជា​ចូល​​ជួប​សម្តែង​ការ​គួរសម និងសំណេះ​សំណាល​ដើ​ម្បី​ផ្តល់​អនុសាសន៍ និង​លើក​ទឹក​ចិត្ត​ដល់​អត្តពលិក​ជម្រើស​ជាតិ​កម្ពុជា​ នា​រសៀល​ថ្ងៃ​ទី​១ ខែ​ឧសភា​នេះ នៅវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថោង ខុន បាន​ជំរាប​សសម្តេច​តេជោ​ ហ៊ុន សែន​ថា សម្រាប់​អត្តពលិក​ជម្រើស​ជាតិ​កម្ពុជា​ប្រមាណ​​៤០​%​បាន​ហ្វឹក​ហាត់​នៅ​ក្រៅ​ប្រទេស។ បន្ទាប់​ពី​ការ​ហ្វឹក​ហាត់​នៅ​ក្រៅ​ប្រទេស​អស់​​រយៈ​ពេល​ជា​ច្រើន​ខែ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​បាន​វាយ​តម្លៃ​លើ​កត្តា៣​ចំណុច។

កត្តា​ទី​១គឺ​បច្ចេកទេស ក្រុម​អត្តពលិក​ជម្រើស​ជាតិ​កម្ពុជា​មាន​ការ​កើន​ឡើង​បច្ចេកទេស​រហូត​ដល់​៧០​%។ ទី២ ​កម្លាំង​កាយ​​របស់​​អត្តពលិក​ជម្រើស​ជាតិ​កម្ពុជា​បាន​កើន​ឡើង​១០០​%​​ទាំង​អត្តពលិក​ហ្វឹក​ហាត់​​ក្នុង​ និង​ក្រៅ​ប្រទេស។ កត្តាទី​៣​គឺ​សន្ទុះ​ចិត្ត​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ បូក​រួម​ទាំង​អ្នក​គាំទ្រ​គឺ​ធ្វើ​ឲ្យ​អត្តពលិក​កម្ពុជា​មានកម្លាំង​ចិត្ត​១០០​%។ តាម​រយៈ​ការ​វាយ​តម្លៃ​លើ​បច្ចេកទេស​ ​កម្លាំង​កាយ​ និង​សន្ទុះ​ចិត្ត​​បាន​ផ្តល់​ឲ្យ​ កម្ពុជា​រំពឹង​ទទួល​បាន​មេដាយ​កើន​ឡើង​រហូត​ដល់​២០០​% បើ​ប្រៀប​ធៀប​លទ្ធផល​ដែល​កម្ពុជា​ទទួល​បាន​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម។

សូម​បញ្ជាក់​ថា ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​ដាក់​អត្តពលិក​ប្រកួត​គ្រប់​ប្រភេទ​កីឡា​ទាំង​៣៧ ក្នុង​នោះ​មាន​កីឡា​ប្រកួត​សម្តែង​១​ប្រភេទ​ផង។ កាល​ស៊ីហ្គេម ឆ្នាំ​២០២១ នៅ​វៀតណាម កម្ពុជា​ទទួល​បាន​មេដាយ​សរុប៦៣​គ្រឿង​គឺ​មាស​៩ ប្រាក់​១៣ និង​សំរឹទ្ធ​៤១៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម