Connect with us

កីឡា

សម្តេច​តេជោ ហ៊ុន សែន៖ ស៊ីហ្គេមលើកនេះ អត្តពលិកកម្ពុជាត្រូវបង្កើតមិត្ត​ឲ្យបានច្រើនបំផុត

បានផុស

នៅ

សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​ស្នើ​ឲ្យ​អត្តពលិក​ជម្រើស​ជាតិ​កម្ពុជា​បង្កើត​មិត្តភក្តិ​ឲ្យ​បាន​ច្រើន​បំផុត​​​នៅ​ពេល​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣។

ក្នុង​ពិធី​សំណេះ​សំណាល​ជា​មួយ​អត្តពលិក​ជម្រើស​ជាតិ​កម្ពុជា​ត្រៀម​ស៊ីហ្គេម​នៅ​រសៀល​ថ្ងៃ​ទី​១ ខែ​ឧសភា ​នៅ​វិមាន​សន្តិភាព សម្តេច​តេជោ ហ៊ុន សែន បាន​ស្នើ​ឲ្យ​​កីឡាករ និង​កីឡាការិនី​​គោរព​ឲ្យ​បាន​នូវ​ក្រម​សីលធម៌ វិន័យ បទ​បញ្ជា និង​គោលការណ៍​យុត្តិធម៌​​ឲ្យ​បាន​ខ្ពស់​បំផុត​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ​ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​តេជោ ហ៊ុន សែន ​មាន​ប្រសាសន៍​ថា ៖«យើង​ត្រូវ​តែ​ប្រកួត​ទៅ​តាម​ក្រិត​ក្រម វិន័យ​នៃ​ការ​ប្រកួត ហើយហាម​ប្រើ​ប្រាស់​នូវ​សារជាតិលើក​កម្លាំង​ដែល​ខុស​ពី​គោលការណ៍​កីឡា។ ខ្ញុំ​សង្ឃឹម​យ៉ាង​មាំ​ថា កីឡាករ កីឡាការិនី​របស់​យើង​មិន​ប្រើ​ប្រាស់​នូវ​សារធាតុលើក​កម្លាំង​​ដែល​វាផ្ទុយ​ជា​មួយ​នឹង​ការ​ប្រកួត។ យើង​ជា​ម្ចាស់​ផ្ទះ​ត្រូវ​ផ្តល់​នូវ​ការ​គោរព​ ពេល​ប្រកួត ត្រូវ​ប្រកួត​ឲ្យ​អស់​សមត្ថភាព។ ទោះ​បី​ឈ្នះ​ក៏​ដោយ ចាញ់​ក៏​ដោយ យើង​ត្រូវ​រាប់​អាន​ជា​មិត្តភក្តិ។ ថ្ងៃ​ក្រោយ​គូ​ប្រកួត​របស់​យើងមិន​មែន​ក្លាយ​ជា​សត្រូវ​ទេ គឺ​ក្លាយ​ជាទៅ​ជា​មិត្តភក្តិ។ លើក​នេះ សូមឲ្យ​កីឡាករ កីឡាការិនីរបស់​យើង​កសាង​មិត្តភក្តិឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

អ្នកក្រុងហាណូយ អង្គុយចាំទិញមាស ​តាំងពី​ម៉ោង​ ៣​ ទៀប​ភ្លឺ នៅថ្ងៃនាំសំណាងល្អ

ព័ត៌មានជាតិ១២ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

ព័ត៌មានជាតិ១៣ នាទីutes មុន

ឱកាសការងារជាង ៦០ ០០០ កន្លែង កំពុងរង់ចាំអ្នក

ព័ត៌មានជាតិ១៥ នាទីutes មុន

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៥

មីនតោន
សន្តិសុខសង្គម២០ នាទីutes មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

Sokha Hotels

ព័ត៌មានពេញនិយម