កីឡា
បញ្ចប់ការប្រកួតជើងឯកជាតិឆ្នាំ២០២០ ក្លិបកាយសម្ព័ន្ធក្រសួងមហាផ្ទៃឈ្នះមេដាយបានច្រើនជាងគេ
ការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកជាតិប្រចាំឆ្នាំ២០២០ និង ការប្រកួតដណ្ដើមពានរង្វាន់លោកថោង ខុនលើកទី៤ ដែលចាប់ផ្ដើមពីថ្ងៃទី១៤មកនោះ បានបញ្ចប់ហើយកាលពីល្ងាចថ្ងៃទី១៩ខែមករា ឆ្នាំ២០២១ នៅសាលដំបូលទូកក្នុងពហុកីឡដ្ឋានជាតិ។
លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតប្រចាំឆ្នាំដ៏ធំនេះ ។
ការប្រកួតនេះ មានកីឡាករ-កីឡាការិនីចំនួន ៦១នាក់ ប្រតិភូ ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងចៅក្រម៤២នាក់ រួមជាមួយមន្ត្រីស្ម័គ្រចិត្តចំនួន ១០នាក់ ។ កីឡាករ-កីឡាការិនីចូលរួម មកពីក្លិបកីឡាកាយសម្ព័ន្ធចំនួន០៨ មកពី៤ រាជធានី ខេត្ត ក្រសួងមហាផ្ទៃ ខេត្តកំពង់ឆ្នាំង ក្រចេះ និង ខេត្តតាកែវ។
លោក ណយ ផាណា ដែលជាអគ្គលេខាធិការសហព័ន្ធសហព័ន្ធកីឡាកាយសម្ព័ន្ធ បានឲ្យដឹងថា ការប្រកួតឆ្នាំនេះ លទ្ធផលទទួលបាន គឺ ក្រុមកីឡាក្រសួងមហាផ្ទៃនៅតែខ្លាំងដដែល ដោយដណ្ដើមបានមេដាយមាសចំនួន៤គ្រឿង ប្រាក់៤គ្រឿង និងមេដាយសំរិទ្ធ៦គ្រឿង។ ខេត្តកំពង់ឆ្នាំង បានមេដាយមាស៤គ្រឿង ប្រាក់៥គ្រឿង និងសំរឹទ្ធ៣គ្រឿង ហើយខេត្តក្រចេះ បានមេដាយមាស៤គ្រឿង ប្រាក់១គ្រឿង និងសំរឹទ្ធ៣គ្រឿង។ ចំពោះខេត្តតាកែវ ដែលស្ថិតនៅលំដាប់ទី៤នោះ បានមេដាយមាស១គ្រឿង និង ប្រាក់៣គ្រឿង។ លោក ណយ ផាណា បញ្ជាក់ថា នេះជាលទ្ធផលនៃការប្រកួតជ្រើសរើសកីឡាករកីឡាការិនីប្រចាំឆ្នាំ២០២០ និងជ្រើសរើសកីឡាករកីឡាការិនីឆ្នើម សម្រាប់ការប្រមូលផ្ដុំក្នុងក្រុមជម្រើសជាតិឆ្នាំ២០២១ ជាមួយនឹងការត្រៀមលក្ខណៈសម្រាប់ចេញទៅហ្វឹកហាត់នៅប្រទេសចិនក្នុងឆ្នាំ២០២១នេះដែរ។
បើតាមលោក ណយ ផាណា រាយការណ៍ឲ្យដឹងក្នុងថ្ងៃបិទការប្រកួតថា ផ្អែកតាមលក្ខណៈបច្ចេកទេសនៃការប្រកួតជើងឯកថ្នាក់ជាតិ និងពានរង្វាន់លោកបណ្ឌិត ថោង ខុន លើកទី៤ ឆ្នាំ២០២០ រយៈពេល០៦ថ្ងៃកន្លងមក យើងសង្កេតឃើញថា កីឡាករ – កីឡាការិនី មានការខិតខំប្រកួតប្រជែងគ្នាប្រកបដោយក្រមសីលធម៌ គោលការណ៍ Fair Play បានបញ្ចប់ដោយរលូននិងជោគជ័យ ។ បើយើងធ្វើការប្រៀបធៀបជាមួយឆ្នាំមុនៗ មានការកើនឡើងផ្នែកគុណផលបច្ចេកទេសល្អជាង ជាពិសេសក្នុងឆ្នាំនេះ សហព័ន្ធសាមីបានសហការជាមួយអង្គភាពពាក់ព័ន្ធដូចជា ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈកញ្ចប់ថវិកាគាំទ្រប្រចាំឆ្នាំ ដើម្បីឲ្យសហព័ន្ធរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ និងធ្វើការអភិវឌ្ឍន៍កីឡាជំនាញឆ្ពោះទៅឆ្នាំ២០២៣ ដោយសាមីសហព័ន្ធ។
សូមបញ្ជាក់ថា ការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកជាតិប្រចាំឆ្នាំ២០២០ មាន២ប្រភេទ គឺកាយសម្ព័ន្ធអាអេរ៉ូប៊ិក(Gym nastic Aero bic)ដែលមាន៥វិញ្ញាសា និងកាយសម្ព័ន្ធអាកទីស្ទីក(Gymnastic Artistic)មាន៨វិញ្ញាសា។ លោកឲ្យដឹងបន្តថា នៅថ្ងៃទី១៤-១៥ ខែមករា ឆ្នាំ២០២១ ធ្វើការហ្វឹកហាត់ទៅតាមប្រភេទវិញ្ញាសា និងឧបករណ៍ជំនាញ Test event apparatus (Aerobic Gymnastics and Artistic Gymnastics) ក្នុងនោះសហព័ន្ធបានបើកវគ្គបំប៉នបច្ចេកទេសចៅក្រមរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥ ខែមករា ឆ្នាំ២០២១។ ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ការប្រកួតកីឡាកាយសម្ព័ន្ធ (Aerobc Gymnastics and Artistic Gymnastics) បានប្រព្រឹត្តទៅរហូតដល់ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៣ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៧ ម៉ោង ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»