កីឡា
កីឡាការិនីកម្ពុជាឆ្នើម៥រូបគួរឲ្យចាប់អារម្មណ៍ក្នុងកីឡាស៊ីហ្គេម
ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានដាក់កីឡាករ និងកីឡាការិនីជាង១០០០នាក់សម្រាប់ការប្រកួតលើកីឡា៣៧ប្រភេទក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកំពុងដំណើរការប្រកួត។

ថ្ងៃនេះ សារព័ត៌មានកម្ពុជាថ្មី សូមបង្ហាញកីឡាការិនី៥រូបដែលជាក្តីសង្ឃឹមរបស់ម្ចាស់ផ្ទះកម្ពុជាក្នុងការស្វែងរកមេដាយមាសជូនជាតិ។
កីឡាការិនី ខាន់ ចេសា

កីឡាការិនីជឺជីតស៊ូខ្មែរ-អាមេរិក ខាន់ ចេសា បានមកដល់ប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះជាមួយក្តីរំពឹងមេដាយមាស២គ្រឿងជូនកម្ពុជា។ កីឡាការិនីរូបនេះធ្លាប់ឈ្នះមេដាយមាសកីឡាទ្វីបអាស៊ី ឆ្នាំ២០១៨ និងមេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ២០១៩សម្រាប់កម្ពុជា។
កីឡាការិនី ស្រួង ភាវី

កីឡាការិនី ស្រួង ភាវី តារារះនៅក្រៅប្រទេស បន្ទាប់ពីរូបនាងបានទៅរស់នៅប្រទេសកូរ៉េខាងត្បូង ហើយចាប់ផ្តើមលេងកីឡាប៊ីយ៉ា និងស្នូកឃ័ររហូតក្លាយជាកីឡាការិនីអាជីពលំដាប់លេខ១អាស៊ី និងលំដាប់ពិភពលោក។ បន្ទាប់ពីជោគជ័យលើឆាកអន្តរជាតិ ពេលនេះ ភាវី ដល់ពេលរកមេដាយជូនជាតិក្នុងកីឡាស៊ីហ្គេមហើយ ខណៈកីឡាការិនីរូបនេះ ត្រូវប្រកួត២វិញ្ញាសា 1 Cushion Billiard Carom និង 3 Cushion Billiard Carom។
កីឡាការិនី ថិប កាសាន់ទ្រីនីកូល

កីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជា ថិប កាសាន់ទ្រីនីកូល (Cassandre Nicole Tubbs) ដាក់គោលដៅស្វែងរកមេដាយមាសឲ្យបានជូនជាតិក្នុងឆ្នាំ២០២៣នេះ បន្ទាប់ពីធ្លាប់ឈ្នះមេដាយប្រាក់ និងសំរឹទ្ធជូនកម្ពុជាហើយ។ គិតទាំងឆ្នាំ២០២៣នេះ ជាលើកទី៤ហើយដែល Casandre ចូលរួមប្រកួតស៊ីហ្គេម បន្ទាប់ពីស៊ីហ្គេម ឆ្នាំ២០១៧ ឈ្នះមេដាយសំរឹទ្ធ ឆ្នាំ២០១៩ ឈ្នះមេដាយប្រាក់ និងឆ្នាំ២០២១ ឈ្នះមេដាយសំរឹទ្ធ។
កីឡាការិនី ស៊ន សៀវម៉ី

វីរកីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជា ស៊ន សៀវម៉ី បានវិលត្រឡប់មកកាន់អាជីពកីឡាតេក្វាន់ដូវិញហើយ បន្ទាប់ពីសម្រាកប៉ុន្មានឆ្នាំចុងក្រោយដោយសារមានគ្រួសារ និងសម្រាកកូន។ អំណោយផលផ្នែកកាយសម្បទា និងកម្ពស់ សៀវម៉ី បានក្លាយជាក្តីសង្ឃឹមសម្រាប់កម្ពុជាលើឆាកអន្តរជាតិ។ កីឡាការិនីរូបនេះធ្លាប់ឈ្នះមេដាយមាសកីឡាទ្វីបអាស៊ី ឆ្នាំ២០១៤ និងមេដាយមាសស៊ីហ្គេម៣គ្រឿង។
កីឡាការិនី ពៅ សុខា

កីឡាការិនីវ៉ូវីណាមជម្រើសជាតិកម្ពុជា ពៅ សុខា ទទួលបានមេដាយមាសស៊ីហ្គេម កម្រិតអាស៊ី និងពិភពលោកជាច្រើនគ្រឿងរួចមកហើយ។ យ៉ាងណាពេលនេះមានលក្ខណៈពិសេសបំផុតសម្រាប់រូបនាងដោយសារកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយរូបនាងត្រូវប្រកួតច្រើនវិញ្ញាសា ដូច្នេះរំពឹងទទួលបានមេដាយមាសច្រើនគ្រឿង៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?