Connect with us

កីឡា

​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បង្ហាញ​ព្រឹត្តិការណ៍​ធំៗ​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ​

បានផុស

នៅ

កាលពី​រសៀល​ថ្ងៃ​ទី​១៩ ​ខែ​មករា ​ឆ្នាំ​២០២១ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន​ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​បើក​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​បច្ចេកទេស​របស់​ខ្លួន​ជិត​១០០​នាក់ ដើម្បី​ដា​ក់​ចេញ​នូវ​គោលការណ៍ វិធានការ​និង​អនុសាសន៍​មួយ​ចំនួន សម្រាប់​បម្រើ​ឲ្យ​ព្រឹត្តិការណ៍​ធំ​ៗ​ចំនួន​៣​ នៅក្នុង​ឆ្នាំ​២០២១​នេះ ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ តែម ម៉ឺន បាន​មានប្រសាសន៍ថា សម្រាប់​ព្រឹត្តិការណ៍​ទី​១​ ​គឺ​ការប្រកួត​កី​ឡា​ប្រដាល់​គុន​ខ្មែរ​ជ្រើស​រើស​ថ្នា​ក់ជាតិ​ ប្រចាំឆ្នាំ​២០២០ ដែល​នឹង​ប្រព្រឹត្តទៅ​ ចាប់​ថ្ងៃ​ទី​២៥ រហូតដល់​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២១ នៅ​ស្តា​ត​​​ចាស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​បញ្ជាក់ថា ការប្រកួត​ជើងឯក​ឆ្នាំនេះ​ សហព័ន្ធ​នឹង​កំណត់​គណៈកម្មការ​បច្ចេក​ទេស តាម​គោល​ការណ៍​របស់​ក្រសួង​អប់រំ យុវជន​ និង​កីឡា ​ចំនួន​៣០​ទៅដល់​៤០​នាក់ ដើម្បី​ពង្រឹង​សមត្ថភាព​មន្ត្រី​បច្ចេកទេស អាជ្ញា​កណ្តាល ​ចៅក្រម ​កីឡាប្រដាល់​គុន​ខ្មែរ សម្រាប់​ត្រៀមឲ្យ​ព្រឹត្តិ​ការណ៍​ ការប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០២១“ASEAN Championships” នៅ​ប្រទេស​កម្ពុជា​ ផងដែរ​។​

លោក​ប្រធាន​បាន​បន្តថា លោក​ត្រូវការ​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្តាល​ ចៅក្រម​កីឡាប្រដាល់​គុន​ខ្មែរ​ មាន​សមត្ថភាព​ច្បាស់លាស់​ ​ព្រោះ​ក្នុង​ឆ្នាំ​២០២១​ សហព័ន្ធ​ត្រូវ​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ ចំនួន​៣ គឺ​ព្រឹត្តិការណ៍​ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ថ្នាក់ជាតិ​២០២០(​ថ្ងៃទី​២៥-២៩​មករា​២០២១)

ព្រឹត្តិការណ៍​ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ថ្នាក់ជាតិ​២០២១ ដែល​នឹង​ប្រព្រឹត្ត​នាខែ​មិថុនា​ឆ្នាំ​២០២១ និង​ព្រឹត្តិការណ៍​ការប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០២១ “ASEAN​Championships” នៅ​​កម្ពុជា​ ដែល​នឹង​ប្រ​ព្រឹត្តធ្វើ​នា​ខែសីហា ឆ្នាំ​២០២១ ដោយមាន​ប្រទេស​អា​ស៊ាន​ ចំនួន​១១​ ចូលរួមមុន​ការប្រកួត​កីឡា SEAGAMES 2023 មកដល់​៕​

អត្ថបទ ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទីutes មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៥ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម