Connect with us

ព័ត៌មានជាតិ

នេះជា​​ទីតាំងទាំង​ ៣ ​ប្រភេទ​កីឡា​ ត្រៀម​ប្រកួត​ស៊ីហ្គេមនៅ​ខេត្តព្រះសីហនុ​

បានផុស

នៅ

ព្រឹត្តិការណ៍​ប្រកួត​កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA GAME) ខេត្ត​ព្រះសីហនុ​នឹង​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​​ការ​​ប្រកួត​​កីឡា ៣ ប្រភេទ ទៅ​តាម​ទី​តាំង​ដែល​បាន​កំណត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​ក្នុង​កិច្ច​ប្រជុំ​ កាល​ពី​រសៀល​ថ្ងៃ​ទី​០១​ ខែ​ឧសភា លោក​ស្រី​ អ៊ុច សោភា ប្រធាន​មន្ទីរ​អប់​រំ យុវជន និង​កីឡា ខេត្ត​ព្រះសីហនុ បាន​ឱ្យ​ដឹង​ថា​ ខេត្ត​ព្រះសីហនុ​ទទួលរៀប​ចំ​កីឡា ៣ ​ប្រភេទ​ដូច​ជា​ កីឡា​ទូកក្ដោង​​នឹង​រៀបចំនៅ​ឆ្នេរ​សុខា​ កីឡា​ម៉ូតូ​ទឹកនៅ​ឆ្នេរ​សុខា ​និង​កីឡា​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់​នៅ​ពយ​ជំទាវ​ម៉ៅ ស្ថិត​នៅ​ឃុំ​បិត​ត្រាំង ស្រុក​ព្រៃនប់​។

លោក​ស្រី អ៊ុច សោភា បន្ត​ដែរ​ថា ​សម្រាប់​ការ​ប្រកួត​កីឡា​ទាំង​ ៣​ប្រភេទ​​នេះ មាន​យុវជន​ស័្មគ្រ​ចិត្ត​របស់​ ស.ស.យ.ក ប្រមាណ​ជា ១១៧​ នាក់ ចូល​រួម​សហការ​ជា​មួយ​ក្រុម​ការងារ​សម្របសម្រួល​ បដិសណ្ឋាកិច្ច ការ​រៀប​ចំ​សណ្ដាប់​ធ្នាប់​ ពិធីការ ដើម្បី​ឱ្យ​ការ​ប្រកួត​ ក៏​ដូច​ជា​ការ​ស្នាក់​នៅ​របស់​ប្រតិភូ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​។

គួរ​បញ្ជាក់​ដែរ​ថា កាលបរិច្ឆេទ​សម្រាប់​​រៀប​ចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​​៣២ នៅ​ខេត្ត​ព្រះសីហនុ​លើ​​ ៣ ​ប្រភេទ​កីឡា​ ត្រូវ​បាន​រៀបចំ​ឡើង​ដូចខាងក្រោម៖

  • ទូកក្តោងនៅ​ឆ្នេរ​សុខា ចាប់ផ្តើមប្រកួតនៅថ្ងៃទី២ ខែ​ឧសភា វេលាម៉ោង១០ និង ៣០នាទីព្រឹក និងបញ្ចប់នៅថ្ងៃទី៨ ខែ​ឧសភា ឆ្នាំ២០២៣
  • កីឡា​បាល់​ទះ​លើ​ឆ្នេរ​​ខ្សាច់ ប្រកួត​នៅ​ពយ​ជំទាវម៉ៅ ចាប់​​ផ្ដើម​ចាប់​ពី​ថ្ងៃ​ទី​​១១ ខែ​ឧសភា និង​បញ្ចប់​ថ្ងៃ១៦ ខែ​ឧសភា ឆ្នាំ២០២៣
  • កីឡា​ម៉ូតូ​ទឹកនៅ​ឆ្នេរ​សុខា ចាប់​ផ្ដើម​ប្រកួត​ថ្ងៃ​ទី១៣ ខែ​ឧសភា និង​​ត្រូវ​បញ្ចប់​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ២០២៣

​ទន្ទឹម​នេះ រដ្ឋបាល​ខេត្ត​ក៏​បាន​រៀប​ចំ​ផ្ទាំង​ស្លាយ និង​ផ្ទាំង​ LED ​ ដើម្បី​ផ្សព្វផ្សាយ​បន្ត​ផ្ទាល់នៃ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣២ នៅ​តាម​ទីតាំង​មួយ​ចំនួន​ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​ទស្សនា​គ្រប់​ៗ​គ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម