Connect with us

កីឡា

គ្រូ​ឡាវ​ថា ក្រុមនារី​កម្ពុជា​នឹង​មាន​បញ្ហា​ធំ បើ​មិន​អាច​យក​ឈ្នះ​ឡាវ​បាន

បានផុស

នៅ

គ្រូ​បង្វឹក​ក្រុម​​​បាល់ទាត់​​នារី​ជម្រើស​ជាតិ​ឡាវ​បាន​ចាត់​ទុក​ម្ចាស់​ផ្ទះ​កម្ពុជា​វិញ​ទេ​ដែល​មាន​សម្ពាធ​នៅ​ពេល​ប្រកួត​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ឡាវ វេលា​ម៉ោង​៧​យប់ ថ្ងៃ​ពុធ ទី​៣ ខែ​ឧសភា នៅ​ស្តាត​របស់​ភ្នំពេញ​ក្រោន ក្នុង​កីឡាស៊ីហ្គេម។

ក្នុង​សន្និសីទសារព័ត៌មាន លោក Mohammed Herman Zailani បាន​និយាយ​ថា ក្រុម​បាល់ទាត់​នារី​កម្ពុជា​ត្រៀម​ខ្លួន​បាន​ល្អ​​​ក្នុងនាម​ជា​ម្ចាស់​ផ្ទះ ដោយសារ​បាន​ចេញ​ទៅ​ហ្វឹក​ហាត់​នៅ​ប្រទេស​ចិន​ដល់​៦ខែ និង​មាន​សមាជិក​កោះ​ហៅ​មក​ពី​ក្រៅ​ប្រទេស​ថែម​ទៀត ដូច្នេះជា​ការ​​ត្រៀម​ខ្លួន​បាន​ល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zailani ​បាន​បន្ថែម​ថា សម្រាប់​ការ​ប្រកួត​ថ្ងៃ​ស្អែក ផ្ទុយ​ទៅ​វិញ កម្ពុជា​​​​ប្រហែល​ជា​មាន​សម្ពាធ ដោយសារ​ជា​ម្ចាស់​ផ្ទះ និង​មាន​អ្នក​គាំទ្រ​ច្រើន។ ប្រសិន​បើ​ក្រុម​នារី​កម្ពុជា​មិន​អាច​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​នារី​ឡាវ​បាន នោះ​គឺ​ជា​បញ្ហា​ធំ​ហើយ​សម្រាប់​កម្ពុជា។​

ក្រុម​របស់​លោក​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម ​ឆ្នាំ​២០២៣​នេះ។ លោក​សង្ឃឹម​ថា ក្រុម​នារី​ឡាវ​នឹង​ធ្វើ​បាន​ល្អ​។

រហូត​ដល់​ពេល​នេះ គ្រូ​បង្វឹក​បាល់ទាត់​នារី​កម្ពុជា​បាន​​ជ្រើស​រើស​សមាជិក​២០​រូប​ចុង​ក្រោយ​ហើយ ប៉ុន្តែ​មិន​ទាន់​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​ឡើយ។ ក្រុម​នារី​កម្ពុជា​២១​នាក់​បាន​ទៅ​ហ្វឹក​ហាត់​នៅ​ប្រទេសចិន ប៉ុន្តែ​ជម្រុះ​ចេញ​៧​រូប​នៅ​ពេល​ត្រឡប់​មក​កម្ពុជា និង​បាន​ជ្រើស​រើស​សមាជិក​ថ្មី​មក​ពី​អាមេរិក កាណាដា និង​ក្នុង​ស្រុក​ដើម្បី​បំពេញ​ឲ្យ​បាន​ជម្រើស​២០​រូប​ចុង​ក្រោយ​ត្រៀម​ការ​ប្រកួត​ថ្ងៃ​ស្អែក៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម