កីឡា
គ្រូហ្វីលីពីន Rob Gier និយាយថា អ្នកគាំទ្រកម្ពុជាពិតអស្ចារ្យណាស់
លោក Rob Gier គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីនអាយុក្រោម២២ឆ្នាំបានសរសើរអ្នកគាំទ្រកម្ពុជាដែលបានទៅមើលផ្ទាល់ និងលើកទឹកចិត្តដល់ក្រុមបាល់ទាត់របស់ខ្លួនយ៉ាងច្រើនកុះករ។

ក្នុងសន្និសីទសារព័ត៌មានក្រោយ បញ្ចប់ការប្រកួតស្មើជាមួយម្ចាស់ផ្ទះកម្ពុជា ១-១ កាលពីយប់មិញ លោក Rob Gier បាននិយាយថា បរិយាកាសប្រកួត ទីលាន និងអ្នកគាំទ្រពិតជាអស្ចារ្យណាស់នៅពហុកីឡដ្ឋានជាតិអូឡាំពិកដែលមើលទៅអស្ចារ្យមែនទែន។ អ្នកគាំទ្រកម្ពុជាពិតជាអស្ចារ្យណាស់ ហើយពួកគាត់ពិតជាមានឆន្ទៈ និងទឹកចិត្តមុះមុតក្នុងការគាំទ្រដល់ក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួន។

លោកបានបញ្ជាក់ថា លោកដឹងទុកមុនហើយថា អ្នកគាំទ្រកម្ពុជានឹងចូលមើលផ្ទាល់ច្រើន ដូច្នេះហើយបានជាលោកបាននិយាយជាមួយកូនក្រុមរបស់លោកគឺត្រូវទប់ស្មារតី និងមិនត្រូវចុះញម។ ជាពិសេសត្រូវត្រៀមចិត្តដើម្បីលេងជាមួយនឹងស្ថានភាពបែនេះ។

និយាយពីការប្រកួតវិញ លោកគិតថា ក្រុមរបស់លោកគួរតែទទួលបានលទ្ធផលល្អជាងនេះ ដោយផ្អែកលើទម្រង់លេងលើទីលានជាក់ស្តែង ប៉ុន្តែជារឿងធម្មតា បាល់ទាត់បែបនេះគឺវាមានបញ្ហាតិចតូចខ្លះមិនខាន។ នៅកន្លែងណាដូចកន្លែង អាជ្ញាកណ្តាលមិនអាចធ្វើបានល្អឥតខ្ចោះ១០០%។

បន្ទាប់ពីស្មើជាមួយក្រុមម្ចាស់ផ្ទះកម្ពុជា Rob Gier សង្ឃឹមលើក្រុមហ្វីលីពីននឹងបង្កើតកំណត់ត្រារយៈពេល៣០ឆ្នាំដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រសិនបើឈ្នះការប្រកួតបន្ទាប់ជាមួយទីម័រខាងកើត និងមីយ៉ាន់ម៉ា៕


អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?