Connect with us

កីឡា

៩​ប្រភេទ​​ប្រកួត​ថ្ងៃ​នេះ ខណៈ​បាល់ទះកម្ពុជា​ប៉ះ​សិង្ហបុរី​រំពឹង​ខ្ពស់​ឡើង​វគ្គ​​៤​ក្រុម

បានផុស

នៅ

សម្រាប់​ថ្ងៃ​ទី​៤ ខែ​ឧសភា មាន​កីឡា​៩​​​ប្រភេទ​បន្ត​ការ​ប្រកួត​ក្នុង​កីឡា​ស៊ីហ្គេម លើក​ទី​៣២ គឺ​អុកចត្រង្គ គ្រីឃីត បាល់ទាត់ ហុកគី ជឺជីតស៊ូ គុន​ល្បុក្កតោ ទូក​ក្តោង  កីឡាឧបសគ្គ និង​បាល់ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡា​គួរ​ឲ្យ​ចាប់​អារម្មណ៍​​សម្រាប់​អ្នក​គាំទ្រ​​ទៅ​ទស្សនា​ផ្ទាល់​មាន គុន​ល្បុក្កតោ ជឺជីតស៊ូ និង​បាល់ទះ។ ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​នឹង​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ប្រសិន​បើ​ឈ្នះ​​ហ្វីលីពីនយប់​នេះ បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី​ដោយ​លទ្ធផល ៣-០។

ខាង​ក្រោម​ជា​កម្មវិធី​ប្រកួត​កីឡា​ទាំង​៨​ប្រភេទ

១-អុកចត្រង្គ (Chess) ច្រើន​វិញ្ញាសា​ចាប់​ពី​វេលា​ម៉ោង​៨​ព្រឹក​ នៅ​សាល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

២-គ្រីឃីត (Cricket) ចាប់​ពី​វេលា​ម៉ោង៧​ព្រឹក នៅ​ទី​លាន​តាម​ផ្លូវ​៦០​ម៉ែត្រ

  • វិញ្ញាសា បុរស Men’s T20៖  ម៉ាឡេស៊ី vs ថៃ
  • វិញ្ញាសា បុរស Men’s T20៖  កម្ពុជា vs សិង្ហបុរី
  • វិញ្ញាសា នារី Women’s T20៖  ម៉ាឡេស៊ី vs ថៃ

៣-បាល់ទាត់ (បុរស) នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក

  • ឥណ្ឌូណេស៊ី vs មីយ៉ាន់់ម៉ា វេលា​ម៉ោង​៤​រសៀល
  • ហ្វីលីពីន vs ទីម័រខាងកើត វេលា​ម៉ោង៧​យប់​

៤-ហុកគី មាន​ច្រើន​វិញ្ញាសា​ចាប់​ពី​ម៉ោង​១១:៤៥​នាទី​ព្រឹក​ទៅ នៅ​សួន Dinosuar ជ្រោយ​ចង្វារ (OCIC)។

៥-ជឺជីតស៊ូ នៅ OCIC ជ្រោយ​ចង្វារ។

៦-គុនល្បុក្កតោ នៅ OCIC ជ្រោយ​ចង្វារ។

៧-ទូកក្តោង មាន​ច្រើន​វិញ្ញសា​ចាប់​ពី​ម៉ោង១១​ព្រឹក នៅ​ខេត្ត​ព្រះ​សីហនុ។

៨-បាល់ទះ ចាប់​ពី​ម៉ោង​១២​ថ្ងៃ​ត្រង់​ទៅ នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក

  • ម៉ាឡេស៊ី vs មីយ៉ាន់ម៉ា សន្សំ​ពិន្ទុ​ពូល B
  • ថៃ vs វៀតណាម សន្សំ​ពិន្ទុ​ពូល B
  • ឥណ្ឌូណេស៊ី vs សិង្ហបុរី សន្សំ​ពិន្ទុ​ពូល A
  • កម្ពុជា vs ហ្វីលីពីន សន្សំ​ពិន្ទុ​ពូល A

៩. កីឡាឧបសគ្គ​ មាន​ពីរ​វិញ្ញាសា ចាប់​ពី​ម៉ោង​៨​ព្រឹក នៅជ្រោយ​ចង្វារ (OCIC)។

អត្ថបទ៖ វីរបុត្

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម