Connect with us

កីឡា

បាល់ទះ​កម្ពុជាប៉ះ​ហ្វីលីពីន​យប់​នេះ​រំពឹង​បង្កើត​កំណត់​ត្រាលើកទី២នៅស៊ីហ្គេម

បានផុស

នៅ

ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​នឹង​ប្រកួត​ជា​មួយ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​ហ្វីលីពីន​ វគ្គ​សន្សំ​ពិន្ទុ​ពូល A លើក​ទី​២ ក្នុង​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ វេលា​ម៉ោង​៧:៣០​នាទី​យប់​នេះ​នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ម្សិល​មិញ​ជា​ការ​ប្រកួត​បើក​ឆាក​សន្សំ​ពិន្ទុ​ក្នុង​ពូលដូចគ្នា ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​បាន​ឈ្នះ​​សិង្ហបុរី​ដោយ​លទ្ធផល​៣​-០ (២៥-១៩, ២៥-១៩ និង២៥-២) ខណៈ​ ក្រុម​ហ្វីលីពីន​បាន​ចាញ់​ក្រុម​ឥណ្ឌូណេស៊ី​ដោយ​លទ្ធផល ០-៣។

ដូច្នេះ​នៅ​ពូល A ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា ឈរ​លេខ​១ និង​ក្រុមឥណ្ឌូណេស៊ី ឈរ​លេខ​២ ហើយហ្វីលីពីន​លេខ​៣ និង​សិង្ហបុរី​​លេខ​៤។ នៅ​ថ្ងៃ​ជា​មួយ​គ្នា​នេះ ក្រុម​ឥណ្ឌូណេស៊ី​ត្រូវ​ប្រកួត​ជា​មួយ​ក្រុម​សិង្ហបុរី។

ប្រសិន​បើ កម្ពុជា​អាច​យក​ឈ្នះ​ក្រុម​ហ្វីលីពីន ហើយ​ក្រុម​ឥណ្ឌូណេស៊ី​ឈ្នះ​សិង្ហបុរី នោះម្ចាស់​ផ្ទះ​កម្ពុជា និង​ឥណ្ឌូណេស៊ី​ជា​អ្នក​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ប្រវត្តិ​ជួប​គ្នា​ពីរ​លើក​ចុង​ក្រោយ ក្រុម​បាល់ទះ​កម្ពុជា​បាន​យក​ឈ្នះ​ក្រុម​បាល់ទះ​ហ្វីលីពីន​ដោយ​លទ្ធផល ៣-១ (២៥-២១, ២៤- ២៦, ៣០-២៨ និង​២៩-២៧) ក្នុង​កីឡា​ស៊ីហ្គេម លើក​ទី​២០២១ នៅ​ប្រទេស​វៀតណាម ហើយ​ស៊ីហ្គេម ឆ្នាំ​២០១៩​ដែល​ហ្វីលីពីន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​បាន​យក​ឈ្នះ​កម្ពុជា ០-៣ (២៧-២៩, ១៧-២៥ និង១៧-២៥)។

ប្រសិន​បើ​កម្ពុជា​បាន​ឡើង​ទៅកាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ នោះ​គឺ​ជា​កំណត់​ត្រា​លើក​ទី​២​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម បន្ទាប់​ពី​លើក​ទី​១​កាល​ពី​ឆ្នាំ​២០២១ ហើយ​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​ថែម​ទៀត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទីutes មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៥ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម